យី​ឌុប​ដឹក​គ្រឿង​អេឡិចត្រូនិក​ទៅ​ប្រទេស​យួន ក្រឡាប់​ផ្ងា​ជើង ខ្ជាក់​ចេញ​សុទ្ធ​តែម៉ា​ស៊ីន​ត្រជាក់​

ខេត្តព្រៃវែង៖ រថយន្ត​យី​ឌុក​ធុន​ធំ​មួយ​គ្រឿ​ង ដឹក​គ្រឿង​អេឡិចត្រូ និក​ទៅ​ប្រទេស​វៀត​ណា​ម បាន​រេ​ចង្កូត​ក្រឡាប់​ផ្ងា​ជើង នៅ​ស្រុក​ពារាំង ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ២០១៨ នៅ​លើ​ផ្លូវជាតិលេខ៨ ស្ថិ​ត​ក្នុង​ភូមិ​ព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្ត​ព្រៃ​វែង ។

តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនដំបូង​គេ​ឃើញ​រថ​យ​ន្ត ខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ វ៉េអង កា​ច់​ចង្កេះមានភ្លៅ៥ ពណ៌ សលាយ​ផ្កា​ឈូ​ក​ពាក់ស្លាកលេខ កំពង់ចាម 2439​បើក​ដោ​យជនមិនស្គាល់ឈ្មោះ ព្រោះក្រោយ​ពេល​កើតហេតុបានរត់គេចបាត់ ។ ដោយ​បើក​ក្នុង​ទិស​ដៅ​ពី​លិចមកកើត ពីភ្នំពេញ​ទៅ​វៀត​ណាម លុះ​មក​ដល់​កន្លែង​កើត​ហេតុ ទំនង​តៃ​កុង​ងងុយ​ដេក​ក៏​បាន​រេ​ចង្កូត​មក​ខាង​ឆ្វេង​ដៃ ជ្រុល​ចុះ​ពី​លើ​ផ្លូវ​ក្រឡាប់​មាត់​ទឹក​ជះ​គ្រឿង​អេឡិចត្រូ​និករាយ​ប៉ាយ​ពេញ​មាត់​ស្ទឹង ។
ក្រោយពេលកើតហេតុតៃកុងរថយន្តបានរត់គេចបាត់ ឯព្រូឡានចំនួន៤​ទៅ៥​នាក់​បា​ននាំគ្នាប្រម៉ូលទំនិញ និងយក​ឡានថ្មី​មក​សាង​ជំនួស ។ ទោះបីជាយ៉ាង​ណាប្រជា​ព​លរដ្ឋដែលនៅតាមដងផ្លូវជាតិលេខ៨បាននិយាយថា រាល់លើកគេ​តែងតែឃើញ​រថ​យ​ន្ត​នេះ​ដឹកគ្រឿងអេឡិចត្រូ​និក​ទាំង​ជជុះ​និង​ថ្មី គេច​ពន្ធ ចេញទៅលក់​នៅ​ប្រទេស​វៀត​ណាម ជាប្រចាំ​ដោយមានការ​ត្រូវដង​ត្រូវផ្លែជាមួយមន្ត្រីច្រកទ្វារ ម៉ឺនជ័យ ស្រុក​កំចាយមារខេត្តព្រៃវែង ឬ ច្រកត្នោតស្រុក​ពញ្ញាក្រែកខេត្តត្បូងឃ្មុំ ។ ប៉ុន្តែ​ការ​លើក​ឡើង​នេះត្រូវបានលោក ចា​ន់ រតនា ប្រធានច្រកអន្តរជាតិម៉ឺនជ័យ បក​ស្រាយថា រថយន្តដឹងគ្រឿង​អេឡិច​ត្រូ​និក នោះមិនចេញតាមច្រករបស់លោកទេ អាចចេញតាមច្រកត្នោតឬច្រកផ្សេងៗទៀតនៅខេត្តត្បូងឃ្មុំ ៕