ឃើញ​​ប្រពន្ធមិត្ដ​ស្លៀកខ្លីចេញសាច់សខ្ចី យកពូថៅភ្ជង់គំរាម

ភ្នំពេញ៖ យុវជនល្មោភកាមម្នាក់បាន​ទៅ​លេងបន្ទប់ជួលមិត្តភក្តិម្នាក់ដែលធ្លាប់ផឹកស៊ីជាមួយគ្នា ចៃដន្យពេលទៅដល់​ក្លើ​មិន​នៅ​ផ្ទះ ជួបតែប្រពន្ធ ក៏អង្គុយជជែកគ្នាលេ​ង​មួយសន្ទុះ លុះសម្លឹងឃើញប្រពន្ធក្លើ​​ស្លៀកពាក់ខើចខ្លីបញ្ចោញសាច់សខ្ចីដូចបណ្តូលចេក ក៏ស្រាប់តែកម្រើកតណ្ហា ទ្រាំ​លែង​បាន ក៏​យក​ពូថៅ​ទៅ​ភ្ជង់​គម្រាម​ប្រព​ន្ធ​ក្លើ រួចធ្វើសកម្មភាពចាប់​រំលោភសេព​ស​ន្ថវៈ​រហូតដល់សម្រេចតណ្ហា រួចព្យាយាម លួងលោមអង្វរនារីរងគ្រោះ កុំឱ្យមាត់​ប្រា​ប់​ប្តីនាំឱ្យបែករឿងអាស្រូវធ្វើអ្វី?​

ករណីជនល្មោភកាមប្រើពូថៅគំរាម​រួចចា​ប់រំលោភប្រពន្ធក្លើនេះ បានកើតឡើង កា​ល​ពីវេលាម៉ោង ២និង៣០នាទីរសៀល​ថ្ងៃ​ទី០៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុច​ប​ន្ទប់​ជួលរបស់នាងរងគ្រោះ ស្ថិតក្នុងភូមិ​ត្រពាំ​ង​ថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍​សែន​ជ័យ ។

ជនល្មោភកាមដែលចាប់រំលោភប្រពន្ធមិត្តភក្តិខ្លួនឯង នេះ មានឈ្មោះម៉ោង មករា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ធ្វើការ និងស្នាក់នៅក្នុងការដ្ឋាន​សំណង់មួយក​ន្លែ​ង ស្ថិតក្នុងភូមិ-សង្កាត់កើតហេតុ​ខា​ងលើ​។ ចំណែកនារីរងគ្រោះមានអាយុ២៣ឆ្នាំ ​​មុ​ខ​ជាកម្មការិនីរោងចក្រកាត់ដេរ មានប្តី​និ​ង​កូនតូចម្នាក់ ស្នាក់នៅបន្ទប់ជួលកើត​ហេ​តុ​ខាងលើ ។

តាមសម្តីស្ត្រីរងគ្រោះ​បានរៀបរាប់ប្រាប់​ថា នៅមុន ពេលកើតហេតុ ប្តីរបស់នាងបាន​ចេ​ញ​ទៅធ្វើការងារ បាត់ ដោយទុកឱ្យនា​ង​នៅចាំផ្ទះ ជាមួយនឹងកូនតូច ម្នាក់ លុះម​ក​ដ​ល់វេលាម៉ោងកើតហេតុខាងលើ ក៏ លេច​មុខ​ជនសង្ស័យឈ្មោះម៉ោង មករា បើក​ទ្វា​​រ បន្ទប់របស់នាងចូលមកសួររកប្តីនាង​ពេ​លនោះ នាងក៏ប្រាប់ថា ប្តីមិននៅផ្ទះទេ ចេ​​ញទៅធ្វើការហើយ។ពេលនេះជនសង្ស័យ​មិន​បានចេញទៅវិញភ្លាមទេ និងបាននៅ​អង្គុយជជែកលេងសួរនាំពីនេះពីនោះ និង​សុំ​ទឹកផឹក ទើបនាងក៏បានទៅយក​ទឹកម​កឱ្យផឹក លុះពេលផឹកទឹករួចហើយ ជនស​ង្ស័​យ​ក៏សុំងូតទឹកទៀត ចំណែកនា​ង​ក៏​មិន​ទើស​ទាល់​​អ្វីដែរ ព្រោះយល់ថា ជនសង្ស័​យ​គឺជាមិត្តភក្តិរបស់ប្តី។ ស្រាប់តែក្រោយ ពេលចេញពីងូតទឹករួចហើយ ជនសង្ស័យ​ក៏ចាប់ផ្តើមយកពូថៅមកភ្ជង់គំរាម ដោយ​និយាយថា នៅឱ្យស្ងៀមកុំស្រែក បើហ៊ាន​ស្រែក គេនឹងសម្លាប់នាង និងកូនរបស់​នា​ង​ចោលទើបធ្វើឱ្យនាងភ័យមិនហ៊ាន​ស្រែ​កឡើយ រួចក៏ត្រូវជនសង្ស័យ​ចាប់​រំលោ​ភ​នាង រហូតដល់បានសម្រេចតែម្តង។

ស្ត្រីរងគ្រោះ​បន្តថា ក្រោយពេលចាប់​នាង​រំលោភ រួចរាល់ ជនសង្ស័យបែរ​ជាមកអង្វរ​លួងលោមនាងកុំឱ្យយករឿងនេះប្រាប់ប្តីរបស់នាងធ្វើអ្វី រីឯនាងក៏មិនមាត់​តបតអ្វី​ទៅ​ជន​សង្ស័យដែរ រួចហើយ​ជនសង្ស័យ​ក៏​ដើរចេញពីបន្ទប់របស់នាងទៅ ទើបនា​ង​ប្រញាប់បិទទ្វារខ្ទាស់គន្លឹះ រួចទូរស័ព្ទ​ទៅ​រ​ក​ប្តី រៀបរាប់ពី ដំណើររឿងប្រាប់គ្មានសល់ ទើបប្តីប្រញាប់ត្រឡប់មកផ្ទះវិញ ហើយ​ក៏​នាំ​គ្នាទៅដាក់ពាក្យបណ្តឹងតែម្តង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន​បានឱ្យ​ដឹងថា នៅមុន ពេលកើតហេតុ សមត្ថ​កិ​ច្ច​បានទទួលពាក្យបណ្តឹងពី បុរសជា​​ប្តី​របស់​ស្ត្រីរងគ្រោះ​ដោយបានប្តឹងចោទ​ប្រ​កា​ន់​ទៅ​​លើឈ្មោះម៉ោង មករា ដែលត្រូវជាក្លើ​របស់​ខ្លួន (មិត្តភក្តិ) ថា​បានធ្វើសកម្ម​ភាព​យកពូថៅភ្ជង់គំរាម រួចចាប់រំលោភប្រពន្ធ​របស់​ខ្លួនរហូតដល់បាន សម្រេច នៅគ្រា​ដែល​ខ្លួន​ជា​ប្តី​មិន​នៅ​ផ្ទះ។

ប្រភពដដែលបន្តថា ក្រោយពីទទួល​បាន​ពាក្យបណ្តឹងពីជនរងគ្រោះរួចហើយ​សម​ត្ថ​កិច្ចក៏បានចុះស្រាវជ្រាវ រហូតឈានដល់​កា​រ​ឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ោង មក​រា នាំខ្លួនយកមកសាក​សួរនៅប៉ុស្តិ៍​នគរ​បា​ល​តែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះម៉ោង មករា បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធរបស់មិត្តភក្តិខ្លួនឯងប្រាកដមែន មូលហេតុ ដោយសារតែឃើញស្ត្រីរងគ្រោះស្លៀកខ្លីបញ្ចោញ សាច់ខ្ចីពេក ទប់ចិត្តមិនបាន ទើប ប្រព្រឹត្តអំពើបែបនេះតែម្តង។

ជនសង្ស័យបានបន្តសារភាពថា នៅមុន ពេលកើត ហេតុ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ រូបគេ បានដើរចេញពី ការដ្ឋានសំណង់ដែលរូបគេកំពុងធ្វើការ ដោ​យលួចយកពូថៅ១ បំណងយកទៅ លក់នៅកន្លែងទិញលក់អេតចាយ១កន្លែង ស្ថិតនៅក្នុងភូមិ-សង្កាត់កើតហេតុ​ខាង​លើ​ដែរ ហើយ​គិត​ថា ពេលលក់ពូថៅ​បាន​ហើ​យ នឹងយកលុយទៅទិញកាហ្វេផឹក។ លុះ​ពេលដែលរូបគេដើរទៅដល់កន្លែងទិញលក់អេតចាយនោះ ក៏ឃើញគេបិទទ្វារ ទើប​​ខ្លួន​បាន​​សៀត​​ពូថៅជាប់នឹងចង្កេះ រួចដើរ​សំ​ដៅទៅការដ្ឋានសំណង់វិញ តែពេល​ដើ​រមកដល់ចំណុចមុខ បន្ទប់ជួលខាងលើ រូបគេក៏នឹកឃើញថា ចង់ឆ្លៀត​ចូលទៅលេ​ង​មិត្តភក្តិម្នាក់ (ប្តីស្ត្រីរងគ្រោះ) ដែលធ្លាប់​ផឹក ស៊ីជាមួយគ្នា។

ជនសង្ស័យបានសារភាពទៀតថា នៅ​ពេ​លដែលរូបគេដើមកដល់មុខបន្ទប់ជួលមិត្តភក្តិ ក៏ឃើញថាទ្វារ បន្ទប់អត់មាន​ដាក់គ​ន្លឹះ​ពី​ខាងក្នុងនោះទេ ភ្លាមនោះរូបគេ​ក៏បា​ន​រុញ​ទ្វារចូលទៅក្នុង ក៏ប្រទះឃើញ​ប្រពន្ធ​មិត្តភក្តិ (ស្ត្រីរងគ្រោះ) កំពុងដេក​លើ​អង្រឹ​ង ដោយ​ស្លៀក​ពាក់​ខើច​ខ្លី បញ្ចោញ​សាច់​សខ្ចី​ដូចបណ្តូលចេក ដោយកំពុង​នៅ​ជា​មួ​យកូន​តូច​ម្នាក់​ប៉ុណ្ណោះ។ ពេល​នោះ រូបគេ​ក៏​បានសួរទៅស្ត្រីរងគ្រោះថា ប្តីទៅណា​ហើ​យ ស្ត្រីរងគ្រោះក៏ឆ្លើយប្រាប់ថា ប្តីមិននៅ​ទេ ចេញ​ទៅ​ធ្វើការ​បាត់​ហើយ។ បន្ទាប់មក​រូប​គេក៏បានសុំទឹកផឹក ទើបស្ត្រីរង​គ្រោះ​បា​ន​ក្រោកដើរ ចូលទៅយកទឹក​មកឱ្យរូប​គេ​ផឹក លុះ​ពេល​ផឹក​ទឹក​រួច រូបគេមិនទាន់​ចេ​ញ​ទៅ​វិញ​ភ្លាម​ទេ គឺ​នៅ​អង្គុយ​ជជែក​គ្នា​លេ​​ងជាមួយស្ត្រីរងគ្រោះដូចធម្មតា ចំណែ​កស្ត្រីរងគ្រោះក៏រាក់ទាក់ជាមួយរូបគេណាស់ដែរ ព្រោះតែស្គាល់ច្បាស់ថា រូបគេគឺ​ជា​​​​​ មិត្តភក្តិប្តីរបស់នាង។

ជនសង្ស័យបានសារភាពបន្ថែមទៀតថា លុះជជែកគ្នាបានមួយសន្ទុះ រូបគេក៏សុំ​ចូ​លងូតទឹកនៅក្នុងបន្ទប់ទឹក ចំណែកស្ត្រី​រង​គ្រោះក៏មិនយល់ទាស់អ្វីដែរ លុះពេលងូត​ទឹក​រួចហើយ រូបគេក៏មិនព្រមចេញ​ទៅវិ​ញ​ដែរ ពោលគឺនៅបន្តជជែក​ពីនេះពីនោះ​ជា​មួយ​នឹងស្ត្រីរងគ្រោះបន្តទៀត។ រហូតដល់​ក្រោ​យ​មក ខណៈ ដែលស្ត្រីរងគ្រោះកំពុង​ដេកក្នុងអង្រឹងបញ្ចោញសាច់សខ្ចីភ្លេចខ្លួន ដោយមិនបានចាប់អារម្មណ៍ថារូបគេកំពុងអង្គុយសម្លឹងនាងបណ្តើរ លេបទឹកមាត់​ប​ណ្តើរនោះទេ រហូតដល់តណ្ហា​ឡើងដ​ល់ក ទប់ចិត្តលែងបានរូបគេក៏ហូត​ពូថៅ​ពី​ច​ង្កេះធ្វើសកម្មភាព​ភ្ជង់គំរាមកុំឱ្យ​ស្ត្រីរង​គ្រោះ​ស្រែក បើហ៊ានស្រែក រូបគេនឹងកាប់​នា​ង​សម្លាប់ចោល ហើយសម្លាប់ទាំង​កូន​តូច​ចោល​ទៀតផង ទើបធ្វើឱ្យស្ត្រី​រងគ្រោះ​ភ័យ​ខ្លាច ក៏​នៅស្ងៀម និងបណ្តោយ​ខ្លួន​ឱ្យ​រូប​គេ​រំលោភ​រហូត​ដល់ស្កប់ស្កល់​តណ្ហា​តែម្តង។ ក្រោយពីធ្វើ សកម្មភាព រួច រូបគេ​បាន​លួងលោមអង្វរស្ត្រីរងគ្រោះថាកុំយក រឿងនេះប្រាប់ប្តីរបស់នាងអី​នាំឱ្យបែករឿង​អា​ស្រូវមិនល្អនោះទេ រួចហើយរូប​គេក៏ចា​ក​ចេញទៅវិញបាត់ទៅ ស្រាប់តែមិនបាន​ប៉ុន្មាន ម៉ោងផង ក៏មាន​សមត្ថកិច្ចបានតា​មម​ករកគេដល់ ការដ្ឋានសំណង់ និងចាប់​ខ្លួននាំយកទៅសួរនាំតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច​រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់​ការបន្តតាមនីតិវិធី ៕