ផ្ទះ​ជួល​អ្នក​នាង កែវ កល្យាណ ត្រូវបាន​ក្រុម​ចោរ​លួច​អស់​ម៉ូតូ​ចំនួន​៦​គ្រឿង ដោ​យ​សុវត្ថិភាព

ភ្នំពេញ៖ នៅវេលា​ម៉ោង​ប្រហែល៣យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២ ០១៨ អ្នក​ជួល​បន្ទប់​ស្នាក់​នៅបាន​ត្រឡប់​មកពី​ធ្វើការ​វិញ​ឃើ​ញ​​ទ្វា ររបង​អត់​ចាក់សោ​ក៏​ទូរស័ព្ទ​ទៅ​ម្ចា​ស់​ផ្ទះ ប៉ុន្តែ​ម្ចាស់ផ្ទះ​ពុំបាន​លើក​គាត់​ក៏​ចូល​សម្រាក​ទៅ។ លុះ​ព្រឹក​ឡើង​នៅពេល​ជ​ន​រងគ្រោះ​ជា​ម្ចាស់​ម៉ូតូ ចុះមក​ក្រោម​ដើម្បី​ទៅធ្វើ​ការ ស្រាប់តែ​បាត់​ម៉ូតូ​អស់​ចំនួន៦​គ្រឿង ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្តង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះមក​ពិ​និ​ត្យ ហេតុការណ៍នេះបានកើត​ឡើងស្ថិត​ក្នុ​ង​ផ្ទះជួល​លេខ៣៩៣ ភូមិ​ទំនប់១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​លួច​យកទៅ​នោះ​​ចំនួន៦គ្រឿង ទី១. ម៉ាក​ស៊ុយ​ស៊ី​គី​វ៉េវ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៦ គ្មាន​ស្លាក​លេខ, ទី២. ម៉ាក​គុប ពណ៌​ទឹកប៊ិច ពាក់​ស្លាក​ លេខ​ភ្នំពេញ 1K-2553, ទី៣. ម៉ាក​ស្គុ​ប​ពី ពណ៌​ស ស៊េរី​ឆ្នាំ២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-2902, ទី៤.ម៉ាក​ស៊ុយ​ស៊ី​គី​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ចាម 1D-4311 (គ្មាន​ពន្ធ), ទី៥. ម៉ាក​ហុងដា សេ១២៥ គ្មាន​ស្លាក​លេខ, ទី៦. ម៉ាក​ហុងដា សេ១២៥ ស៊េរី​ឆ្នាំ២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1K-1431 ។

អ្នកនាង កែវ កល្យាណ ដែលជា​ម្ចាស់ផ្ទះ បាន​ប្រាប់​សមត្ថកិច្ច​ថា បន្ទប់​ជួល​គាត់​មាន​កន្លែង​សម្រាប់​ដាក់​ម៉ូតូ​របស់​អ្នក​ជួល ដោយមាន​សោរ​បង​ចាក់​ទាំង​ទ្វារ​មុខ និង​កន្លែង​ដាក់​ម៉ូតូ ស្រាប់តែ​ព្រឹក​ឡើង​ម៉ោង​កើតហេតុ​ខាងលើ ក៏មាន​ការភ្ញាក់ផ្អើល​បាត់​ម៉ូតូ​អស់​ដល់​ទៅ៦គ្រឿង​តែម្តង ហើ​យ​​គាត់​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

លោក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា លោក​បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ហើយ​និង​ឆែក​មើល​កាំ​មេ​រ៉ា​សុវត្ថិភាព ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ក្រុម​ជនសង្ស័យ ។ លោ​ក​អធិការ​បញ្ជាក់ថា នេះ​ជា​ករណី​លួច​ទេ​មិនមែន​ករណី​គាស់​ឫ​ឆ្កិះ​សោ​យក​ម៉ូតូ​ទេ ព្រោះ​ក្រុម​ជនសង្ស័យ​មានកូន​សោ​ចា​ក់​មេសោ​ទាំងមុខ​ទាំងក្រោយ ឬ​អាច​មា​ន​ន​នុ​ក​ក្នុង​ឲ្យ​ដៃ ទើប​ក្រុម​ជនសង្ស័យ​មា​ន​កូន​សោ​សម្រាប់​ចាក់​ដូច្នេះ។ ហើយ​លោក​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស​យកមក​ផ្តន់ទាទោស​ទៅតាម​ច្បាប់ ៕