ស្រវឹងស្រាលបើក​រថយន្ត​បុករះ​បណ្ដាល​អោ​យ​ស្លាប់​ម្នាក់រង​របួស​ធ្ងន់២នាក់​

ភ្នំពេញ៖ បុរសជា​សន្តិសុខក្រុម​ហ៊ុនឯក​​ជន​ម្នាក់​បាន​ស្លាប់​យ៉ាងអាណោច​អធម៌​នៅ​និងកន្លែង ហេតុការណ៍​នេះកើត​ឡើង​កា​លពីវេលាម៉ោ​ង៧និង​២០នាទីយប់​ថ្ងៃទី​៣ ខែមិនា ឆ្នាំ​២០១៨ ស្តិតនៅចំណុច​ជា​ប់​​ប៉ុស្តិ៍​២៤​ម៉ោង តាមបណ្តោយផ្លូវ​ភ្នំពេ​ញ​ហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌ​សែ​ន​សុខ រាជ​ធា​នីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ​ដួង ចាន់ ភេទ​ប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើក្រុមហ៊ុន​ស​ន្តិ​សុខឯងជន​(LIBRA)ស្នាក់​នៅ​ភូមិ​សំរោ​ង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ។​ចំណែក​សពបុរសម្នាក់​ទៀតដែ​ល​ស្លាប់នៅឯមន្ទីពេទ្យនិង អ្នករងរបួស​ធ្ង​ន់​និង​ស្រាលពីនាក់ទៀត​មិនបានស្គាល់​អ​ត្ត​សញ្ញាណ​នោះ​ទេ ។

តាមប្រភពព័ត៌មានពីកន្លែងកើហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសស្រវឹងស្រាម្នាក់បើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2G-9530បើកបរដោយឈ្មោះ​ សុខ សុវ​ណ្ណ​ ភេទប្រុស អាយុ៣៦ឆ្នាំ បើកទិសដៅ​ពី​ជើង​ទៅត្បូងក្នុងល្បឿនយ៉ាង​លឿន លុះ​មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកបុរសជាសន្តិសុខម្នាក់កំពុងជិះកង់បំណងទៅយាមនៅគោលដៅស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះអូសតាមរថយន្តប្រមាណជាង៣០ម៉ែតស្លាប់ភ្លាមៗមួយរំពេច ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់បានប្រមាណជាង២០០ម៉ែត្រជ្រុលទៅបុកម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះដោយបុរសម្នាក់រងបួសស្រាលហើយម្ចាស់ម៉ូតូមិនចង់មានរឿងវែងឆ្ងាយបានលើកម៉ូតូជិះបន្តដំណើនៅមុខបាត់ ។ ដោយឡែករថយន្តបង្កបាន​ប​ន្តដំណើរទៅមុខមកដល់ចំណុចមុខសាលាខណ្ឌសែនសុខបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់ស៊េរី០១១ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1AZ-9697ជិះដោយបុរសម្នាក់ស្របទិសដៅគ្នាបណ្តាលរងរបួសធ្ងន់និងបុរសជាកម្មករសំណង់ម្នាក់ទៀតដើរឆ្លងកាត់ផ្លូវទិសដៅពីកើតទៅលិចបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះមន្ទីពេទ្យចំណែកអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅង្គ្រោះភ្លាមៗចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួចហើយតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់បានវាយឡើងទ្រមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច ។

ក្រោយកើតហេតុរថយន្តបង្កនិងម៉ូតូ-កង់​ត្រូវបានសមត្ថកិច្ចជំនាញធ្វើកាវាស់វែងយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែក​សព​ជនរងគ្រោះម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុសមត្ថកិច្ចប្រគ​ល់ជូនសាច់ញាត្តិយកទៅធ្វើធ្វើបុណ្យនៅឯលំនៅដ្ឋានតាមប្រពៃណី ចំណែកសពជនរងគ្រោះម្នាក់ស្លាប់នៅមន្ទីពេទ្យសមត្ថកិច្ចកំពុងទាក់ទងរកសាច់ញាត្តិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕