លួច​កាច.ក​ម៉ូតូ​បាន​សម្រេច​២​គ្រឿង​ពី​ខេ​ត្ដ​កណ្ដាល មក​អស់​លក័្ខណ​ខណ្ឌ​ដង្កោ

ភ្នំពេញ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្ម​ភា​ព​កា​ច.កម៉ូតូ​ចំនួន​២​គ្រឿង​បាន​សម្រេច តែ​អស់​លក្ខ័ណ​ត្រឹម​ប្រព័ន្ធGPS សមត្ថកិ​ច្ច​ធ្វើការឃាត់​ខ្លួន​បាន​ម្នាក់​និង​ម្នាក់​ទៀត​រត់​គេច​ខ្លួន ហេតុការណ៍​នេះ​កើត​ឡើង​កា​ល​ពីវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី០​៣ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុង​វត្ដ​គោក​អំពិល ភូមិ​ព្រែក​ខ្លឹង សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ ។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹងថា ជនរង​គ្រោះ​មាន​គ្នា​២​នាក់​ទី១-ឈ្មោះ ឆោម ពណ្ណ​ណាក់​រិទ្ធ អាយុ​១៨​ឆ្នាំមុខរបរ សិស្ស ស្នាក់​នៅ​ភូមិ​ស្លែង ឃុំត្រពាំងវែង ស្រុកក​ណ្ដា​ល​ស្ទឹង ខេត្ដកណ្ដាល និងទី២-ឈ្មោះ ភេម សុវិតា អាយុ២០ឆ្នាំ មុខរបរ អ្នក​រត់​តុ ស្នាក់​នៅ​ភូមិ​ជា​មួយ​គ្នា ។ ចំណែ​ក​ឯជនសង្ស័យមានឈ្មោះ ឆន សុវណ្ណរិទ្ធ អាយុ៤៥ ឆ្នាំមុខរបរ ចោរ ស្នាក់ខេត្ដ​កំពុង​ចាម ។

យោង​តាម​សម្ដី​ម្ចាស់​បាន​ប្រាប់​អោយ​ដឹង​ថា មុនពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​៦​នា​ក់​ជិះ​ម៉ូតូ៣គ្រឿង បាន​នាំ​គ្នា​មក​ញាំ​អ្វី​នៅ​ម្ដុំ​កៀន​ស្វាយ​ក្រៅ ស្រាប់​តែ​ពេល​ពួក​គេ​អង្គុយ​បាន​ជិត​១ម៉ោង​មាន​ក្មេង​មក​ប្រាប់​ថា ចោរ​លួច​ម៉ូតូ បាត់ហើយ ភ្លាមៗ​នោះ​ពួកគេបាននាំគ្នាបើកប្រព័ន្ធGPS ក៏នាំ​គ្នា​ជិះ​ដេញ​តាម​មក​ដល់​ផ្លូវ​ថៃហ្គេ​បាន​ជិះ​បុក​គ្នា រួចក៏​រត់ឡើង​ម៉ូតូគ្នា​មួយ​ទៀត​គេច​មក​ដល់​វត្ដ​គោក​អំពិល ពួកគេបានឃើញ​ជន​សង្ស័យ​២​នាក់​កំពុង​ដោះ​ស្លាក​លេខ​ដូរ ពួ​ក​គេ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ហៅ សមត្ថកិច្ច​អោ​យ​ជួយអន្ដរាគមន៍​ឃាត់​បាន​ជនសង្ស័យ​ម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើនេះមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បី​ធ្វើ​ការ​សា​ក​សួរ និងធ្វើកំណត់ហេតុ​ប្រគល់អោយ​ទៅ​សមត្ថកិច្ច​នៃអធិការដ្ឋាន​ស្រុកកៀន​ស្វាយ​ជា​ម្ចាស់​ករណី​វិញ ៕