ទោះ​រត់ក៏រត់​មិន​រួចដែរ! ខ្មាន់​កាំ​ភ្លើង ដេញ​បា​ញ់​ប្រហារ​ប្រុស​ស្រី​២​នាក់ នៅ​ខណ្ឌ​សែ​ន​សុខ ចូល​ខ្លួន​សារភាព​នៅ​អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ

ភ្នំពេញ៖ ខ្មាន់​កាំ​ភ្លើង​ដែលបានបាញ់​ប្រ​ហា​រ​ប្រុសស្រី ០២​នាក់​បណ្តាល​ឲ្យ​រង​របួ​ស​ធ្ងន់ នាពាក់កណ្តាលអាធ្រាត យប់​ថ្ងៃ​ទី​២៥​ឈាន​ចូល​២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចូ​ល​ខ្លួនសារភាព​នៅអាវុធហត្ថ​រាជធានីភ្នំពេ​ញ​កំពុង​ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរ ក្រោមវិធានការជំនាញ​រប​ស់អាវុធហត្ថរាជធានីភ្នំពេញ។

ហេតុការណ៍បាញ់ប្រហារនេះ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង១២និង​៣០​នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះ​ជួ​ល​នៅ​តាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំ​ពេ​ញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន​សុ​ខ ដែល​នៅ​ពេល​នោះ ខ្មាន់​កាំ​ភ្លើង​ជិះ​រថយន្ត RANGE ROVER ពណ៌ស បានធ្វើការ​បា​ញ់​ប្រហារ​ជា​ច្រើន​គ្រាប់ ទៅលើជនរង​គ្រោះ​ប្រុស​ស្រី​០២​នាក់ ជិះ​រថយន្តម៉ាក តូ​យូ​តា​តា​កូម៉ា ពណ៌​ទឹក​ប្រាក់​ពាក់ស្លាក​លេ​​ខ ភ្នំពេញ 2Q-5081 កំពុងឈប់​នៅ​មុខ​ច្រក​ចូល​បន្ទប់​ជួល ។

ជនរងគ្រោះដែល​ឃាតករតាមបាញ់​សម្លា​ប់នេះទី១៖ ឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់ និងទី២៖ ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ និងខ្លះ​អះ​អាង​ថា នាងបម្រើការនៅហាង​ខារ៉ាអូ​ខេ​មួយ ស្នាក់នៅផ្ទះជួល​កន្លែង​កើ​ត​ហេតុ​ខាង​លើ​បាន​រង​របួស​ចំនួន​២​គ្រាប់ ៕