រថយន្ត​ដឹក​ជ្រូក​មួយ​គ្រឿង​រ៉េ​ចង្កូត​បុក ចូល​ផ្ទះ​សំអាង​ការ​ក្រឡាប់ រង​របួសម្ចាស់​ផ្ទះម្នាក់

ភ្នំពេញ៖ រថយន្តដឹកជ្រូកមួយគ្រឿង រ៉េ​ចង្កូត​បុក​ចូល​ផ្ទះ​សំអាង​ការ​ក្រឡាប់ រង​របួស​អ្នក​ផ្ទះ​ម្នាក់​ខណ្ឌ​ច្បារ​អំពៅ។ ហេ​តុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ ២០១៨ ចំណុចខាងមុខផ្ទះសំអាងការ យី​ហោ មិកាស្សា សុវណ្ណលាភ ស្ថិតនៅតាម បណ្ដោយ ផ្លូវ លេខ៣៦៩ ក្នុងសង្កាត់​ព្រែ​ក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយ​ន្ត​​កូរ៉េ​មួយ​គ្រឿង ជាប្រភេទ​រថយន្ត​ដឹក​ជ្រូ​ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-​3084 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ លេខ​១១​០ ទិស​ដៅ​ពី​ច្បារ​អំពៅ ទៅ​ចំ​ពុះ​ក្អែក ដោយ​ល្បឿន​លឿន ប៉ុន្តែខណៈ​ដែល​បើក​មក​ដល់ ចំណុច​ខាង​មុខ​ផ្ទះ​កើត ហេតុ​រថ​យ​ន្ត បង្កខាងលើ​ក៏រ៉េចង្កូត​ទៅ​បុកផ្ទះ​សំ​អា​ង​ការ បណ្ដាលអោយ ខូចខាត​ផ្ទះ​មួយ​កំ​ណា​ត់ មុខទាំងស្រុង ហើយរថយន្ត​មិន​ទា​ន់​អស់​ល្បឿនក៏ផ្លោង ទៅរបងដីឡូតិ៍ ចំនួ​ន​មួយ​ផ្ទាំង​ទៀត ទើប​អស់​ល្បឿន ។

ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ បណ្តាល​អោ​យ​ស្ត្រី​ម្នាក់​ដែល​អង្គុយ​លេង​ក្នុង ផ្ទះ​រង​របួស​ស្រាល​ផង​ដែរ ។ ចំណែក​អ្នក​បើកបរ និង​ព្រូរថយន្ត បានភៀសខ្លួន​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ភ្លាមៗ ៕