បុរស​ម្នាក់​ក្នុង​ចំនោម៤​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត ខណៈ​ដែល​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង

ខេត្ត​រតនគិរី៖ បុរស​ម្នាក់​ក្នុង​ចំនោម៤​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត ខណៈ​ដែល​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង ដើម្បី​ដើរ​ប្រម៉ាញ់​សត្វ​ពស់​ចៃ​ដន្យ​ទឹក​គួច​លិច​ទូក​នៅ​កណ្តាល​ទន្លេ ។ ហេតុ​ការ​លិច​ទូច​នៅ​កណ្តាល​ទន្លេ​បណ្តល​ឱ្យ​មាន​មនុស្ស​ស្លាប់​នោះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទីព្រឹកនៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូ​វ​នឹងថ្ងៃទី២៨ខែកុម្ភៈ គ.ស២០១៨ នៅ​ចំនុ​ច(ទឹកជួរលាវ)ស្ថិតក្នុងភូមិអូកានឃំុជ័យឧត្តមស្រុកលំផាត់ ខេត្តរតនគិរី ។

សមត្ថកិច្ច​នគរបាល​ស្រុក​លំផត់​បាន​ឱ្យ​ដឹ​ង​ថា ជនរងគ្រោះ​ដែល​លិច​ទុក​លង់​​ទឹក​ស្លា​​ប់​នោះ ឈ្មោះ សយ ស្រុីភេទប្រុស អា​យុ​២៥​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរកសិករ​មាន​ទី​លំ​នៅ​ភូមិ​ឃំុ​កើត​ហេតុ​ខាង​លើ ។

ប្រភពបន្តថានៅថ្ងៃកើតហេតុជនរងគ្រោះនិងបក្សពួក៣នាក់ទៀតបានបបួលនាំគ្នាជិៈទូកទៅរកសត្វពស់នៅត្រើយម្ខាងទន្លេ លុះអ៑ំុទូកដល់ឆ្លងកាត់ទឹកជួរហូរខ្លាំងក៏រេទូកបុកទៅនិងថ្មបណ្តាលក្រឡាប់ទូកលិចតែម្តង ។ ខណៈពេលនោះ​បីនាក់ទៀត​ដែ​លនៅរស់នោះដោយសារបានតោងចាប់ទូកបណ្តែតខ្លួនរកកន្លែងមានសុវត្ថិភាព​ដោ​យឡែកជនរងគ្រោះដែលស្លាប់នោះពេលកើតមានហេតុការណ៍គឺគាត់បានហែលចេញពីទូកក៏បានលង់ទឹកស្លាប់ តែម្តង។

ក្រោយពីទទួលបានព័ត៌មានជំនាញស្រុកសហការកម្លាំងប៉ុស្តិ៍ចុះពិនិត្យស្រាវជ្រាវនិងរកសាកសពលិចក្នុងទឹក ។ ហើយសាក​សពត្រូវបានរកឃើញនៅវេលាម៉ោង៨”០០នាទីព្រឹកថ្ងៃទី០១ខែមិនាឆ្នាំ២០១៨ត្រង់ចំណុចកំពងុទឹក ឈ្មោះ វី អណ្តែត ពីកន្លែ​ងកើតហេតុចំងាយប្រហែល៤០០ម៉ែត្រ ។ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរួចកម្លាំងប៉ុស្តិ៍នឹងកម្លាំងអធិការបានធ្វេីកំណត់ហេតុប្រគល់សាកសពឱ្យទៅគ្រួសារសាច់ញ្ញាតិីយកទៅធ្វេីបុណ្យតាមប្រពៃណី ៕