ឆ្លង​​ចរន្ត​​អ​គ្គិ​ស​នី​ឆេះ​ផ្ទះ​មួយ​ខ្នង អស់​៥​បន្ទប់ នៅ​សៀមរាប

សៀមរាប៖ អគ្គិភ័យ​​នេះ​កើត​ឡើង​​នៅ​រ​សៀ​​ល​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៨ ក្នុង​​ភូម​បឹង​​ដូន​​ប៉ា សង្កាត់​​ស្ល​ក្រាម ក្រុង​សៀម​រាប ។ ផ្ទះ​មួយ​​ខ្នង​មាន​​បន្ទប់​​សម្រាប់​​ជួល​ចំនួន​៥​បន្ទប់ ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​សមត្ថកិច្ច​សន្និដ្ឋាន​ថា បណ្ដាល​ឲ្យ​មកពី​ឆ្លង​ចរន្ត​អ​គិ​ស​នី។ ម្ចាស់ផ្ទះ​ឈ្មោះ ហង្ស សុភា ភេទ​ស្រី អាយុ៤៤ឆ្នាំ ផ្ទះ​ដែ​​ល​​ព្រះ​អគ្គី​លេប​ត្របាក់​ទាំងស្រុង​នោះ ធ្វើ​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី មាន៥បន្ទប់​ខូ​ច​ខាត​ម៉ូតូ​សេរី​ឆ្នាំ២០១៧១គ្រឿង លុយ​ខ្មែរ​៦លាន​រៀល ទូរទស្សន៍២គ្រឿង, ម៉ាស៊ី​ន​​​ភ្លើ​៣គ្រឿង និង​ខោរ​អាវ​សម្ភារៈ​ផ្សេង​មួ​យ​ចំនួន។

បើតាម​ម្ចាស់ផ្ទះ​ខាងលើ បាន​ឲ្យ​ដឹងថា បន្ទប់​ទាំងនេះ គាត់​បាន​ជួល​ឲ្យ​ជនជាតិ​វៀតណាម​ស្នាក់នៅ។ ហេតុការណ៍​ខាង​លើ ប្រើប្រាស់​ឡានទឹក៦គ្រឿង (ឡាន​ប៉ូលិស៣គ្រឿង និង​ឡាន​ប៉េអឹម៣គ្រឿង) បាញ់​អស់​ទឹក​ទាំង៦ឡាន ទើប​រលត់​ជា​ស្ថា​ពរ ហើយ​អគ្គិភ័យ​នេះ​មិន​បង្ក​គ្រោះ​ថ្នា​ក់​ដល់​មនុស្ស​ទេ ៕