នគរបាល​ម្នាក់​​បាញ់​​សម្លាប់​​ខ្លួន​​នៅ​​ក្នុង​បន្ទប់​​ធ្វើ​ការ​ដោយ​មិន​ដឹងមូល​ហេ​តុ​

ភ្នំពេញ៖ ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​នា​យ​កដ្ឋាននគរបាលការពារ អគ្គស្នង​ការ​នគរបាល​ជាតិ បាន​ធ្វើ​អត្តឃាត​បាញ់​ស​ម្លាប់​ខ្លួន​ក្នុង​បន្ទប់​បម្រើការងារនៅ​វេលា​ម៉ោ​ង​ប្រមាណ ១០ព្រឹក នាថ្ងៃទី០១ ខែមី​នា ឆ្នាំ​២០​១​​៨នេះ ដោយមិនទាន់​ដឹង​ពី​មូល​ហេតុ​​ច្បាស់​លាស់​នៅ​ឡើយ​ទេ ។

ក្នុង​ហេតុការ​នេះសមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​មូល​ហេតុ​​ពិត​នៃ​ការ​បាញ់​សម្លាប់​ខ្លួន​នៅ​ឡើយ​ទេ​ តែបើតាម​មន្ត្រីនៅក្នុង​អង្គ​ភាព​ជា​មួយ​គ្នា​​បាន​បង្ហើប​អោយ​ដឹង​ថា​ប្រហែ​ល​ដោយ​សារ​តែ មាន​ជម្ងឺ​ផ្លូវ​ចិត្ត​ហើយ​ធ្លា​ប់​ត្រូវ​បាន​វៀតណាម បញ្ជូន​ត្រលប់​មក​ប្រ​ទេស​វិញ​នៅ​ពេល​លោក​ទៅ​រៀន​នៅ​ប្រទេ​ស​វៀត​ណាម​​។ ទោះយ៉ាងណា​ក្រោយ​ពេ​លសមត្ថកិច្ចកំពុងត្រួតពិនិត្យទីកន្លែងកើតហេតុដើម្បីស្រាវជ្រាវរកមូលហេតុពិតនៃការស្លាប់នេះ​ និងបញ្ជាក់ពីអត្តសញ្ញាណ ៕