ស្ត្រី​​ម៉ាស្សា​​ជា​​កូន​ប្រសារ​​មេ​​ប៉េ​​អ៊ឹម​​រង​​ខេត្ត​កែប ត្រូវបុរស​​អា​មេ​រិ​ក​​កាំ​ង​​ម្នាក់​​សម្លាប់

​កំពត​៖ ទីបំផុត​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​​ដែល​សម្លាប់​ស្ត្រី​បុគ្គលិក​ម៉ាស្សា​របស់​ហាង​ម៉ាស្សា «​លី​ដា​ខ្មែរ ម៉ាស្សា​» នៅ​ផ្សារ​ក្តាម ក្នុង​ក្រុងកែប ខេត្ត​កែប ត្រូវ​បាន​កម្លាំ​ង​​នគរបាល​ខេត្តកំពត​ចាប់ខ្លួន​បាន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ។

ជនសង្ស័យ​ឈ្មោះ SANCHEZ SH​A​W​N DANIEL ជនជាតិ​អា​មេ​រិ​ក អាយុ​២៥​ឆ្នាំ​ ។ ចំណែកឯ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​លុ​​ច គាន អាយុ​២៧​ឆ្នាំ មុខរបរ​អ្នក​ម៉ាស្សា មា​ន​ប្តី​ឈ្មោះ ប៉ក់ សូន​វិបុល អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើស្រែ​មានកូន​ស្រី​ម្នាក់ អាយុ​៨​ខែ ។ ឪពុកក្មេក​ស្ត្រី​រង​គ្រោះ​ឈ្មោះ សុខ សំ​អា​ត វរសេនីយ៍ទោ មេបញ្ជាការ​រង​អាវុធ​ហ​ត្ថ​​ខេត្ត​កែប ។

បើ​តាម​លោកស្នងការ​នគរបាល​ខេត្តកំពត បាន​ប្រាប់​អោយ​ដឹង​ថា ជនល្មើស​ដែល​ស​ម្លា​ប់​ម៉ាស្សា នៅ​ក្រុងកែប​យប់មិញ រូបគេ​បាន​ចូល​មក​កែប ថ្ងៃ​២៦ ខែកុម្ភៈ ឆ្នាំ​២០​១​៨ ដោយ​បាន​ស្នាក់​នៅផ្ទះ​សំណាក់​កែប​បេ ត្រូវ​ចេញពី​ខេត្ត​កែប​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ នេះ ប៉ុន្តែ​រូបគេ​បាន​ចាក​ចេញពី​ម៉ោង​៨​យ​ប់​មិញ តាម​តាក់ស៊ី​ទៅ​កំពត ។
លោក​បាន​បញ្ជាក់​ទៀត​ថា យោង​តាម​សា​ក្សី​ដែល​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ហាង​ម៉ាស្សា បាន​អះអាង​ថា​ជនបរទេស​រូប​នោះ ពិតជា​បាន​ចេញពី​បន្ទប់​ម៉ាស្សា​មួយ​នៅ​ក​ន្លែង​កើតហេតុ​ប្រាកដ​មែន ។ ជាមួយ​គ្នា​នេះ​​ជនជាតិ​អា​មេ​រិ​ក​រូប​នោះ មាន​ស្នាម​ខ្វាច​នៅ​មុខ​និង​.​ក​របស់​គេ​ផង​ដែរ ។

លោកស្នងការ​នគរបាល​ខេត្ត​កែប បាន​ប​ញ្ជាក់​ថា ជនល្មើស​ដែល​សម្លាប់​ស្ត្រី​ម៉ា​ស្សា​ ត្រូវជា​កូនប្រសារ​របស់​លោក​មេប​ញ្ជា​ការ​រង​អាវុធហត្ថ​ខេត្ត​កែប បាន​ប្រើ​កាំបិត​អា​រក​សម្លាប់​ស្ត្រី​រង​គ្រោះ ។

សូម​បញ្ជាក់​ថា មាន​ឃាតកម្ម​ដ៏​សាហាវ​មួយ​កើតឡើង​នៅ​ម៉ោង​ប្រហែល​៨​យប់ ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៨ ក្នុង​បន្ទប់​ហាង​ម៉ាស្សា​យីហោ «​លី​ដា​ខ្មែរ​ម៉ាស្សា​» នៅ​ផ្សា​រ​ក្តាម ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប​ដោ​យ​ស្ត្រី​ម៉ាស្សា​ម្នាក់ ត្រូវ​ជនល្មើស​សម្លា​ប់ ដេ​ក​ស្លាប់​ក្នុង​ថ្លុកឈាម ។

ករណី​ខាងលើ​នេះ​ បើតាម​ការ​អះអាង​ជំ​ហ៊ាន​ដំបូង​របស់​សមត្ត​កិច្ច ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ជនល្មើស​រំលោភ ហើយ​អារ​.​ក​សម្លាប់ ​នៅ​បន្ទប់​ម៉ាស្សា​នោះ​តែ​ម្តង អាច​បណ្តាល​មក​ពី​ជន​រង​គ្រោះ​មិន​ព្រមធ្វើតាមជនល្មើស​ (​ព្រោះ​នាង​មក​រដូវ​) ទើប​បានជា​ឈាន​ដល់​អារ​.​ក​សម្លាប់ និង​ក្រោយ​ពេល​សម្លាប់​ជនសង្ស័យ​ជា​ជន​បរ​ទេស​បាន​គេចខ្លួន​បាត់ ។ ភ្លាម​នោះ​សមត្ត​កិច្ច​បាន​ដុតដៃដុតជើង​ស្វែង​រក​ជន​សង្ស័​យ រួម​ទាំង​សុំការ​អនុញ្ញាតិ​ឆែកមើល​កាមេ​រ៉ា​​សុ​វត្ថិ​ភាពដែល​ដាក់​តាម​សណ្ឋាគារ តាម​ផ្ទះ៣​កន្លែង​ នៅ​ចំណុច​កើតហេតុ​នោះ​ទៀ​ត​ផង ។ លទ្ធ​ផល​​ពិនិត្យ​សព​នារី​រង​គ្រោះ​ត្រូវ​​​ជនល្មើស​ប៉ុនប៉ង​រំលោភ ​តែ​មិន​បាន​សម្រេច​(​ស្រា​ត​ខោ​បាន​ត្រឹម​ជង្គង់​) ទើប​ស​ម្លាប់​នាង​ចោ​ល​​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ធ្វើការ​សាកសួរ​បន្ត និង​កំពុង​បន្ត​នីតិវិធី​បន្ថែម​ទៀ​ត ។ ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​បាន​ប្រគល់​ស​ព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើ​បុ​ណ្យ​​តាម​ប្រពៃណី ៕