សម្រាត​​ខោ​​គូ​​ដណ្តឹង​​គេ​​ថើប​​ប្រដាប់​​ភេទ​ បុរស​​មាន​​ប្រពន្ធ​​ស្បថ​​ថា មិន​​បាន​​ប៉ង​រំ​លោភ

ភ្នំពេញ ៖ នារី​ម្នាក់​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុ​ស្ត៏​នគរបាល​ចោម​ចៅ​ទី​៣ ប្តឹង​បុរស​ម្នាក់​ស្នាក់​នៅ​បន្ទប់​ជួល​រួម​ជាមួយ​គ្នា ដែល​នាង​អះអាង​ថា បាន​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ​លើ​រូប​នាង ដោយ​សម្រាតខោ​របស់​នាង​ដល់​ត្រឹម​ជ​ង្គ​ង​រួច​ចាប់​ថើប​លិឍ​ប្រដាប់​ភេទ ខណៈ​នាងកំពុង​ដេក​លង់លក់​នៅ​មាត់ទ្វារ​ក្នុងបន្ទប់​ ប៉ុន្តែ​មិន​បាន​សម្រេច ដោយសារ​នាង​ក្រមុំស្ទុះ​ប្រតាយប្រតប់​ ហើយ​រត់​ចេញ​មក​ខាង​ក្រៅ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន ការ​ភ្ញាក់​ផ្អើ​ល​កាល​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​មានឈ្មោះ​ព​.​ស​.​ឃ អាយុ​២០​ឆ្នាំ ទើប​មក​រក​កា​ងារ​ធ្វើ​ស្នាក់​នៅ​បន្ទប់​ជួ​ល​​​ភូមិ​កើតហេតុ​ខាងលើ ។ ជនសង្ស័យ​ឈ្មោះ ឈា សារី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ដើរ​តាម​ម៉ាស៊ីន​ច្រូតស្រូវ មានស្រុ​ក​កំណើត​នៅ​ភូមិ​ភូមិ​ព្រែក​តា​ម៉ុ​ក ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

នារី​រង​គ្រោះបាន​ប្រាប់​ថា បុរស​ជា​គូ​ដណ្តឹ​ង​របស់​នាង បាន​ជូន​នាង​ទៅ​សុំ​បន្ទប់​ជួល​របស់ប្រពន្ធ​ជនសង្ស័យ​ស្នាក់​នៅ​ ដើម្បី​រក​ការងារ​ធ្វើ ព្រោះ​ប្រពន្ធ​ជន​ស​ង្ស័​យ​និង​គូ​ដណ្តឹង ស្គាល់គ្នាជា​អ្នក​រស់នៅ​ភូមិ​ផង​រប​ង​​ជាមួយ​គ្នា ហើយ​នាង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​រួម​ជាមួយ​ជនសង្ស័​យ និង​បងប្អូន​ស្រី​ៗ២​នាក់​ទៀត សរុប​ទាំងអស់​៥​នាក់ ។

នារី​រង​គ្រោះ បន្ត​ថា នាង​ទើបតែ​ស្នាក់​នៅ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ មិន​ទាន់​រក​ការងារ​បាន​ធ្វើ​ផង នៅ​មុន​ពេល​កើតហេតុ ថ្ងៃ​ទី​២៦កុ​ម្ភៈ ប្រពន្ធ​ជនសង្ស័យ និង​បងប្អូន​ស្រី​ៗ​ទៅ​​ធ្វើការ​អស់ នៅ​សល់​តែ​ជនសង្ស័យ និង​នាង នៅ​ក្នុង​បន្ទប់​តែ​២​នាក់ ដោយ​ជនសង្ស័យ​អង្គុយ​ចុច​ទូរស័ព្ទ ចំណែក​រូប​នាង​ពេល​ហូប​បាយ​ថ្ងៃត្រង់​រួច ហើយ បាន​ដេក​លង់លក់មួយភាំងនៅ​ជិត​មាត់ទ្វារ​បន្ទប់ ដោយ​ស្លៀកខោ ខណៈ​នាង​កំពុង​​លង់លក់ ស្រាប់តែ​ជនសង្ស័យ​បាន​មកលបមក​សើយ​អាវ​ឡើង​លើ និង​ចាប់​សម្រាត​ខោ​នាង​ទាំងអស់​មក​ដល់​ក្បាល​ជង្គង់ ហើយ​បាន​គំរាម​នាង​ថា «​កុំ​ប្រាប់​នរណា​គេ ប្រយ័ត្ន​ចាក់​សម្លាប់​ចោល​» នៅ​ពេល​នោះ​ដែល​ជនសង្ស័យ​ក៏​បាន​ធ្វើ​សម្មភាព​ចាប់​ថើប​តំបន់​ពិសេស​ ​​ដោយ​​ប្រើ​អណ្តាត​លិឍ​ប្រដាប់​ភេទ​នាង ធ្វើ​ឲ្យ​នាង​មានការ​ភិតភ័យ​បាន​ស្ទុះ​ប្រតាយប្រ​តប់​គ្នា ហើយ​រត់​ចេញ​ក្រៅ រួច​បាន​ទូរស័ព្ទ​ប្រាប់​ឪពុក​នាង និង​ហៅ​គូ​ដណ្តឹង​នាង​ឲ្យ​មក ប្រាប់​តាម​ដំណើ​រឿង ។

នៅ​ពេល​ប្រាប់​ឪពុក និង​គូ​ដណ្តឹង​នាង បាន​មក​ដល់​កន្លែង​កើតហេតុ ​ឪពុក​នាង​ខឹងខ្លាំង​​ក៏បាន​វាយ​ជនសង្ស័យ ស្ទើរ​ថ្លោះ​ចង្កេះ ហើយ​ជនសង្ស័យ​ឆ្លើយ​បដិសេធ​ថា រូបគេ​មិន​បាន​ប៉ុនប៉ង​ចាប់រំលោភ​នាង​ទេ​ ។ បន្ទាប់​ពី​ឪពុក​នារី​រង​គ្រោះ​វាយ​ហើយ ជនសង្ស័យ​នៅ​តែ​បដិសេធ ចំណែក​នារី​រង​គ្រោះ​នៅ​តែ​ចោទ​ប្រកាន់​​សង្ស័យ​បាន​ប៉ង​ចាប់រំលោភ នៅ​ពេល​នោះជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ ដែល​កំពុងធ្វើការ​នៅ​រោងចក្រ ឲ្យ​ត្រលប់​មក​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ដោះស្រាយ​មិន​ចេញ ក៏​បាន​នាំ​ជនសង្ស័យ​ ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣ ។

នៅ​ចំពោះមុខ​មន្រ្តីនគរបាលប៉ុ​ស្តិ៍ជន​សង្ស័​យបាន​ប្រាប់​​ថា នៅ​មុន​កើតហេតុ រូប​គាត់​កំពុង​មើល​ទូរស័ព្ទ​ក្នុង​បន្ទប់ ចំណែក​នារី​រង​គ្រោះ​ដេក​នៅ​ជិត​មាត់ទ្វារ​បន្ទប់ ហើយ​រូប​គាត់​ដើរ​ចេញ​មិន​រួច បន្ទាប់​មក ក៏​បាន​ចាប់ជើង​នាង​លើក​ចេញពី​ផ្លូវ ដើម្បី​ដើរ​ចេញ​ទៅ​ក្រៅ នៅ​ពេល​នោះ នារី​រង​គ្រោះ​បាន​ចោទប្រកាន់​គាត់​ថា «​ចាប់រំលោភ​នាង​» ទៅ​វិញ ។

ក្រោយ​ពេល​ជជែក​វែកញែក​គ្នា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ហើយ​មិន​មាន​សាក្សី​ណា​ម្នាក់ បានឃើញ​ផង​នោះ និង​នៅ​លើ​ខ្លួនប្រាណ​នារី​រង​គ្រោះ​មិន​មាន​ស្លាកស្នាម អ្វី​គួរ​ឲ្យ​កត់សម្គាល់​ដែរ ម្យ៉ាងទៀត​ជនសង្ស័យ​សុខចិត្ត​ព្រម​ស្បថ​ក៏​ព្រម​ដែរ នៅ​ពេល​នោះ​ជន​រង​គ្រោះ​សម្រេចចិត្ត​មិន​ប្ដឹងផ្ដល់ ដោយ​ឲ្យ​ជន​រង​គ្រោះ​ស្បថ​នៅ​មុខ​រូបសំណាក​លោកយាយ​ទូល​ក្អម ដែល​ជាទី​សក្ដា​រៈ​នៅ​មុខ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ចោម​ចៅ​៣ ថា​«​បើ​ជនសង្ស័យ​មានគំនិត​ប៉ុនប៉ង​រំលោភ​នាង​មែន សូម​ឲ្យ​លោកយាយ​ទូល​ក្អម កាច់​បំបាក់​ក និង​ឡាន​បុក​ស្លាប់​យ៉ាង​ទាន់ហន់​ចុះ» ។ បន្ទាប់​ពី​ស្បថ​រួច សមត្ថកិច្ចប្រាប់​ថា លោកយាយ​ទូល​ក្អម មាន​ឫទ្ធតេជះ​ខ្លាំង​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់ ។​បន្ទាប់​​ពី​ធ្វើ​កិច្ច​សន្យា​មួយ​ចំនួន ​ក្រុម​គ្រួសារ​ទាំង​​នារី​រង​គ្រោះ និង​ជនសង្ស័យ ក៏​បាន​នាំ​គ្នា​ត្រលប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​ទៅ ៕