ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបង្ក្រាប​កន្លែង​ទទួ​ល​​ផលចោរកម្ម

ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី​២៥ខែកុម្ភៈឆ្នាំ២០​១​៨ វេលាម៉ោង ១០និង​៣០នាទី កម្លាំងជំនា​ញ​របស់​ការិយាល័យ​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យចំនួន ០១ នាក់ នៅចំណុ​ច​មុខ​ផ្ទះ​២៥B ផ្លូវ​២១៧ ភូមិ​ទ្រា៣ សង្កា​ត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ រាជ​ធា​នី​ភ្នំពេញ ពី​បទ ទទួល​ផល​ចោរ​កម្ម ក្នុង​អំពើ​លួច​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហុងដា CRV ពណ៌ ទឹកប្រាក់ សេរីឆ្នាំ១៩៩៧ លេ​ខ​តួ​៤២០៥ ៩៨៤២ លេខម៉ាស៊ីន​៤៨៧​៧​០​ពាក់​ស្លាក​លេខ​ភ្នំពេញ​២I-៤៦១ ៨ កា​ល​ពី​ថ្ងៃ​ទី​២៤-០១-២០១៨ វេលាម៉ោង​០៦​និ​ង​៣០ នាទី នៅ​ចំណុច មុខផ្ទះ​ជួល​លេខ​៥ ផ្លូវបេតុង ភូមិធ្លក​សង្កាត់គោករកា ខ​ណ្ឌ​​ព្រែកព្នៅ រាជធានីភ្នំពេញ និង​ចាប់​យ​ក​ភ​ស្តុ​តាង បញ្ជូន​មក​កាន់​ការិយាល័យ ។

ក្រោយ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ខាង​លើ កម្លាំង​យើង​បាន​នាំ​ជនសង្ស័យ​ទៅ​ឆែក​ឆេរ​លំ​នៅ​ដ្ឋាន​ដែល​មាន​ទី​តាំង​ស្ថិត​នៅ ផ្ទះ​ជួល ផ្លូវ​បេ​តុង សង្កាត់​ចោម​ចៅ​២ ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រក​ឃើ​ញចាប់យកវត្ថុតាង បញ្ជូន​មកកាន់​កា​រិ​យា​ល័យ មានដូចខាងក្រោម ៖ ជន​សង្ស័យ​ឃាត់​ខ្លួន​បានឈ្មោះ ហម ធារ៉េត ហៅ ម៉ាប់ ភេទ ស្រី អាយុ ៣១ ឆ្នាំ​មុខរបរនៅផ្ទះ​ស្នាក់​នៅ ផ្ទះ​ជួល ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

សមត្ថកិច្ច​ដក​ហូតវត្ថ​តាង​ដែល​ចាប់​យ​ក​បា​ន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហុងដា CRV ពណ៌ទឹកប្រាក់ សេរីឆ្នាំ១៩៩៧ លេខតួ ៤២០៥៩៨៤២ លេខម៉ាស៊ីន ៤៨៧៧០ ពាក់ស្លាកលេខភ្នំពេញ២I-៤៦១៨ (ពាក់​ស្លាក​លេខ​ក្លែង​ភ្នំពេញ ២Y-៣៣២៦)
វត្ថុ​តាង​ចា​ប់យក​ស្លាក​លេខ​ម៉ូតូ​ចំនួន​០៤ បន្ទះ មាន​លេខ​ភ្នំពេញ1FJ-2545 កំព​ង់ចាម 1Q-9522.កំពត1F-0840 និង​ភ្នំពេញ 1FJ-3862
,​បណ្ណ័សម្គាល់​យាន​យន្ត​ចំនួន ០៦ បណ្ណ័
,​អត្តសញ្ញាណ​បណ្ណ័​ឈ្មោះ ឡៃ ផាន់ទឹក ចំនួន ០១កូនសោស​ម្រាប់​ដោះ​ម៉ូតូ​មួយ​ចំនួន និង​កូន​សោ​ឈុត ចំនួន​១២ ឈុត ។
-គ្រឿងបន្លាស់ម៉ូតូ មួយចំនួន
-ម៉ារ៉ាវេន សំរាប់ធាក់ម៉ូតូចំនួន ១១
-កញ្ចក់ម៉ូតូចំនួន ១៣ គូ
-កូនសោម៉ូតូចំនួន ១៣ គ្រាប់
-គំរបស៊ីម៉ាំងម៉ូតូចំនួន ១៣
-សន្ទះកែបម៉ូតូចំនួន ០៤ បន្ទះ
ជនរងគ្រោះឈ្មោះ ប៉ាន់ បញ្ញាវុធ ភេទ​ប្រុ​ស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅ​ផ្ទះ​ជួល ផ្លូវបេតុង ភូមិធ្លក សង្កាត់គោក​រ​កា ខណ្ឌ​ព្រែ​កព្នៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនលក់ដែកបច្ចុប្បន្ន​ជន​ស​ង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕