​​ស្រែក​ហៅ​ឲ្យ​​ចុះ​ទៅ​​ដាំ​បាយ​​មិន​ឮ​​ឆ្លើយ​ក៏​​ឡើង​មក​ហៅ​​នៅ​លើ​ផ្ទះទើបដឹងថា ស្លាប់

សៀមរាប៖ ស្ត្រី​ម្នាក់​ចង.ក​សម្លាប់ខ្លួន នៅ​ក្នុង​​បន្ទប់​ដេក ដោយ​​តូច​ចិត្ត​​មិន​​សល់​លុ​យ​​ចំណង​ដៃ ក្រោយ​ពេល​​រៀប​ការ​​រួច។ ហេតុ​ការណ៍​​នេះ​បង្ក​​ការ​ភ្ញាក់​ផ្អើល​កាលពី​នៅ​​ម៉ោង​៩​និង​៣០ នាទី​​ព្រឹក ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​​ភូមិ​​ថ្នល់​​ចែក ឃុំ​សំរោ​ង ស្រុក​​សូទ្រ​និគម​ន៍ ខេត្ត​សៀមរាប ។

សមត្ថកិច្ច​បាន​​ឲ្យ​​ដឹង​ថា នារី​​គិត​​ខ្លី​​រូប​នេះ ឈ្មោះ ចាន់ ស្រី​ទៀន អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​​ឃុំ​​កើត​ហេតុ ។ នារី​​រងគ្រោះ​បាន​រៀប​ការ​​នៅ​​ថ្ងៃ​ទី​២៣ និង​២៤ ខែ​កុម្ភៈ លុះ​ដ​ល់​​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នារី​​រង​គ្រោះ​បាន​​ដើរ​​រអ៊ូរ​ទាំ​​ម្នាក់​ឯង​​ថា រៀប​ការ​​ហើយ​អត់​​សល់​​ប្រាក់​​ចំណង​ដៃ​​សម្រាប់​​រក​ស៊ី​​លុះ​ព្រឹក​​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នារី​​រងគ្រោះ​បាន​ក្រោក​ពី​ដំណេក​បាន​ធ្វើ​​ការងារ​​ផ្ទះ​​ដូច​ធម្មតា​មិន​បា​ន​រអ៊ូរទាំ​​អ្វី​​ទៀត​​នោះ​ទេ​នៅ​ម៉ោង​៨​ព្រឹក នារី​​រងគ្រោះ​​បាន​​ឡើង​ទៅ​លើ​ផ្ទះ​ចំណែក​​ឪពុក​ម្តាយ នឹង​​ប្តី​​អង្គុយ​លេង នៅ​ក្រោម​​ផ្ទះ លុះ​ដល់​​ម៉ោង​៩និង ៣០នា​ទី​ឪពុក​ម្តាយ​​នារី​​រងគ្រោះ​​បាន​​ស្រែក​ហៅ​ឲ្យ​​ចុះ​ទៅ​​ដាំ​បាយ​​មិន​ឮ​​ឆ្លើយ​ក៏​​ឡើង​មក​ហៅ​​នៅ​លើ​ផ្ទះ ព្រម​ទាំង​​ច្រាន​​ទ្វារ​​បន្ទប់​បើក​​មិន​បាន ព្រោះ​​ជាប់​​សោ​រ​ពី​​ខាង​ក្នុង ខណៈ​នោះ​​ឪពុក​​នារី​រងគ្រោះ​​បាន​​ចុះ​ទៅ​យក​​ដែក​​ស្បែង​​មក​​គាស់​​បន្ទប់ ស្រាប់​តែ​ឃើញ​​កូន​​ចង​ក​​លើ​​បង្អួច​​នឹង​​ខ្សែ​ភ្លើង​​ស្លាប់​បាត់​ទៅ​ហើយ ក៏​​ឆោ​ឡោ​​រាយ​ការណ៍​​ប្រាប់​សមត្ថកិច្ច​​តែ​ម្តង ។

នារី​​រងគ្រោះ​ពិត​ជា​​ធ្វើ​អត្តឃាត​​ខ្លួន​​ប្រាកដ​មែន មូល​ហេតុ​មក​ពី​​នារី​​គ្រោះ​អន់​ចិត្ត​រៀ​ប​ការ​​រួច​​គ្មាន​សល់​​លុយ សល់​​កាក់​​សម្រាប់​រកស៊ី ។ សព​​នារី​រងគ្រោះ​​ជំនាញ​បាន​ប្រគ​ល់​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​​ទៅ​តាម​ប្រពៃណី ៕