ព័ត៌មាន​លម្អិត! មនុស្ស​ស្លាប់​៥​នាក់ រថយ​ន្ត​ក្រុង​បុក​គ្នា​ជាមួយ​រថយន្ត​ដឹកត្រី​ម្សិលមិ​ញ

ខេត្តបាត់ដំបង ៖ កាល​ពី​វេលា​ម៉ោង​២ និង​១៥​នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨​មាន​ករណី​គ្រោះ​ថ្នាក់​ច​រាចរណ៍​ដ៏​រន្ធត់​មួយ បង្កឡើង​ដោយ​រថ​យ​ន្ត​ក្រុង និងរថយន្តដឹកត្រី បុកគ្នា​នៅលើ​ផ្លូវ​ជាតិលេខ៥ ស្ថិតក្នុងភូមិថ្នល់បទ ឃុំឫស្សី​ក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប​ណ្ដា​លឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន៥នាក់ ។

បើ​យោង​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រុង​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-​8052 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត (បាត់​ដំបង​ភ្នំពេញ) ជិះ​គ្នា​២​នាក់ (រួម​ទាំង អ្នក​បើក​រថយន្ត) ចំណែក​រថយន្ត​ដឹក​ត្រី ប្រភេទ​កូរ៉េ ពាក់​ស្លាក​លេខ 3A-5811 ទិស​ដៅ​បញ្ច្រាស ទិស​គ្នា ដោយ​ជិះ​គ្នា​៣​នាក់ សមត្ថកិច្ច​ជំនាញ​កំពុង​ចុះ​ពិនិត្យ នៅ​ទី​តាំង​កន្លែង​កើត​ហេតុ ៕