ចាប់បានឃាតក​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​១៣ ឆ្នាំ​បាន​ហើយ

ព្រៃវែង៖ កម្លាំង​កង​រាជអាវុធ​ហត្ថ​ខេត្ត​ព្រៃ​វែង​បង្ក្រាប​ករណី​ឃាត​កម្ម (រំលោភ​សម្លា​ប់) ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០​១៨ នៅចំណុចសាលាបឋមសិក្សា បាខៅ ស្ថិតក្នុភូមិព្រៃផ្តៅ ឃុំស្តៅ កោងស្រុកបាភ្នំ ខេត្តព្រៃវែង ។សូមបញ្ជាក់ថា៖ នៅថ្ងៃទី១​៥​ខែ​កុម្ភៈ ឆ្នាំ២០១៨ នៅម៉ោងប្រហែល ១​២ និង ៣០ នាទីថ្ងៃត្រង់ ជនរងគ្រោះ​បា​ន​ចេញពី​​ផ្ទះ ទៅផ្លាស់​ស្មៅ​គោ នៅវាលស្រែ បន្ទាប់ពីផ្លាស់ស្មៅគោហើយ ក៏បាន​ទៅ​សាលារៀន លុះដល់វេលាម៉ោង១៧ និង ០០នាទីល្ងាច មិនឃើញជន​រងគ្រោះ​ឈ្មោះ​ សុខ ចាន់ថង ភេទស្រី អាយុ ១៣​ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃផ្តៅ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង មក​ផ្ទះ​វិញ ។ រហូត​ដល់​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២​០១៨ វេលាម៉ោង១៤ និង ០០ នាទី ទើប ឈ្មោះ សុខ និន ត្រូវជាជីតាជនរង​គ្រោះ​ផ្តល់​ព័ត៌មានដល់​សមត្ថកិច្ច​ប៉ុស្តិ៍រដ្ឋបាល​ស្តៅកោង ដឹងអំពីការបាត់ ក្មេង​ស្រី​រង​គ្រោះ ​។

ក្រោយ​ពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម​កម្លាំ​ង​បាន​ស្រាវ​ជ្រាវ​រហូត​ដល់​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង១៤ នាទី​ព្រឹក សមត្ថកិច្ចបានទទួល​ពត៌មាន​ពី​លោក​គ្រូ ប្រចាំ​ថ្នាក់​របស់​ក្មេង​ស្រី​រងគ្រោះ ថា​សាក​សពក្មេងស្រីរងគ្រោះ​នៅក្នុង​កំប្លោ​ក​ក្រោយ​សាលារៀន ក្រោយពេលទទួល​បាន​ព័ត៌មានភ្លាម កម្លាំងជំនាញ​មន្ទីរយុត្តិ​ធម៌​កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋាន​កង​រាជអាវុធហត្ថស្រុកបាភ្នំ ដឹកនាំដោយ​លោកវរៈសេនីយ៍ត្រី ផាត់ សុជោត ប្រធាន​មន្ទីរយុត្តិធម៌ បានទៅដល់​កន្លែង​កើត​ហេ​តុ និង​បានសហការ ជាមួយ​កម្លាំង​ជំនា​ញ​នគរបាល​ខេត្ត​ព្រៃវែង ក្រុមប្រឹក្សាឃុំ មេ​ភូមិ បានធ្វើការពិនិត្យលើស​ពជនរងគ្រោះ​ឈ្មោះ សុខ ចាន់ថង ។

ក្រោយពីពិនិត្យសាសពរួចសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្ម (រំលោភសំលាប់ ) ។ ក្រោយពីកម្លាំងជំនា​ញ​បានធ្វើ កោសល្យវិច្ច័យរួច សពបាន​ប្រ​គ​ល់​ជូន ក្រុមគ្រួសារយក​ទៅធ្វើបុណ្យ​តា​ម​ប្រពៃណី ។ បន្ទាប់មកលោក​ឧត្តម​សេនី​យ៍​ត្រី ឈួន គឹមសាន បានបញ្ជាកម្លាំង​ជំ​នាញធ្វើការស្រាវជ្រាវស៊ើបអង្គេតជាបន្តបន្ទាប់ និងដោយមានការ អនុញ្ញាតិពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា អមសាលា​ដំបូ​ង​ខេត្ត​ព្រៃវែង រហូត​ដល់​វេលា​ម៉ោង​១៦ និ​ង ២២នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ អោក អូន ភេទប្រុស អាយុ ៥៤​ឆ្នាំ មុខរបរ ជាអ្នកយាម​សាលាបឋម​សិក្សា​បា​ខៅ ដែល​មាន​ទី​លំ​នៅ​បច្ចុប្បន្ន ភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្ត​ព្រៃ​វែង ។

បន្ទាប់ពីបានកសាងសំណុំរឿងតាមនិតិវិធី នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៨ វេលាម៉ោង ០៩ និង ០០នាទី មន្ត្រីជំនាញបានបញ្ជូន​ជន​សង្ស័យឈ្មោះ អោក អូន ទៅសាលា​ដំបូង​ខេត្ត​ព្រៃវែង ៕