គួរអោយអាសូរ! បងប្អូន​២​នាក់​​បាន​​ស្លាប់​​យ៉ាង​​អាណោច​អាធ័ម

ភ្នំពេញ ៖ យុវជន​យុវតី ២នាក់​ត្រូវ​បាន​រថ​យន្ត​កុងទឺន័រ​បុក​ពេញ​ទំហឹង អូសជាង​ដប់​ម៉ែត្រ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែ​ង​​កើត​ហេតុ កាល​ពី​វេលា ម៉ោង ៨និ​ង២០​នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ចំណុចស្តុបអូរដឹមកប់ស្រូវ កែង និងផ្លូវ​ជា​តិ​លេខ​៤ សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌពោធិ៍​សែនជ័យ ។

សាកសព​ជនរងគ្រោះ​ទី​១​មាន​ឈ្មោះ​ស៊ុន ចាន់​ធូ ភេទ​ស្រី ជន​ជាតិ​ខ្មែរ អាយុ​១៩ឆ្នាំ មុខរបរ ធ្វើការរោងចក្រ។ និងទី​២​មាន​ឈ្មោះ អៀម ម៉ៅ ភេទប្រុស ជនជាតិខ្មែរ អាយុ១៨ឆ្នាំ មុខរបរធ្វើការរោងចក្រ អ្នក ទាំងពីរស្នាក់នៅផ្ទះជួល ភូមិសាមគ្គី ខ​ណ្ឌ​ពោធិ៍សែនជ័យ មានស្រុកកំណើត​ជាមួយ​គ្នា​នៅភូមិត្រពាំងស្គុន ឃុំត្រពាំងរាំង ស្រុក​ជុំគីរី ខេត្តកំពត ។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យដឹង​ថា មុ​ន​ដំបូង​គេ​ឃើញ​យុវជន​ប្រុស​ស្រី​២នាក់ បាន​បើក​ម៉ូតូ​ម៉ាក​ឌ្រីម ១២៥ ស៊េរី០១៦ មានស្លាកលេខភ្នំពេញ1DO-5544​ពណ៌​ខ្មៅ បើកតាមបណ្តោយផ្លូវ កប់ស្រូវ​ទិស​ដៅ​ពី​ជើង​មក​ត្បូង​បើក យ៉ាង​លឿន​ខណៈ​មក​ដល់​ផ្លូវ​ជាតិ​លេខ​៤ ជាចំណុច​កើត​ហេ​តុ​ខាង​លើ ក៏ត្រូវ​បាន​រថយន្ត​កុង​ទឺន័រ​ពណ៌​ស គ្មានស្លាកលេខ បើកទិស​ដៅពីកើត​ទៅ​លិច តាមបណ្តោយផ្លូវជាតិលេខ៤​បាន​បុ​ក​ពេញ​ទំហឹង អូសជាង១​០ម៉ែត្រ​ឡើង​បោ​ក​ក្បាល​ស្លាប់​ភ្លាម​ៗ​ទាំង​២​នាក់ ម៉ូតូខូច​ខាត​ផ្នែក​ខាងមុខខ្ទេច​ហើយ​តៃកុង​រថយន្ត​បង្ក​បាន​ចុះ​រត់​បាត់​ស្រមោល នៅតែ​ព្រូ​ត្រូវ​បាន ប្រជាពលរដ្ឋ​ចាប់​វ៉ៃ​ឡើង​ទ្រម​ខ្លួន ទើ​ប​ប្រគល់​ឱ្យ​សមត្ថកិច្ច ។

ក្រោយ​ពី​កើត​ហេតុ សមត្ថកិច្ច​ចុះ​មក​វាស់​វែង​យក​ម៉ូតូ​និង រថយន្ត​យក​ទៅ​រក្សា ទុក​ដើម្បី​ដោះ​ស្រាយ​គ្នា​នៅ​ថ្ងៃ​ក្រោយ ចំណែ​ក​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំ​ណើ​ត ៕