រថយន្ត២​គ្រឿ​ង​បុក​គ្នា​​ជ្រុល​ចង្គូត​ទៅ​បុក​ ក្មេងប្រុសម្នាក់ស្លាប់​ភ្លាមៗ​

កណ្តាល៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ដោយ​សារ​​រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​រួច​ជ្រុល​ចង្គូត ទៅបុកជនរងគ្រោះ​កើត​ហេតុ​ថ្ងៃ​ទី​២៤ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង៣៥នាទី ចំណុច​នៅ​មុខ​​ផ្សារ​គគីរ ផ្លូវ​ជាតិ​លេខ​១ នៅចន្លោះគីឡូតិ៍​ម៉ែត្រ​១៨-​១​៩ ស្ថិត​ក្នុង​ភូមិគគីរ ឃ៉ំគគីរ ស្រុកកៀន​ស្វា​យ ខេត្តកណ្ដាល។

លោក ហង្ស ផាណារ៉ា អធិការរងស្រុក​ផ្នែ​កចរាចរណ៍បាន​ឱ្យដឹង​ថា​ ម្ចាស់រថយន្ត HY​UNDIA​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេ​ញ1GD-4261ឈ្មោះ ឃាង ហៃ ភេទប្រុ​ស អាយុ ២៧ឆ្នាំ (ខ្មែរ)មុខ​របរបើកបរ មា​ន​​ទីលំ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុក លើ​ក​ដែក ខេត្តកណ្តាល បើកបរ​រថយន្ត​ក្នុង​ទិស​ដៅ អ្នក​លឿង​ភ្នំពេញ ។ បុក​ជា​មួ​យ​​រថយន្ត​​ប្រភេទ Toyota កូឡា ពណ៌​ទឹក​ប្រាក់ ពាក់ផ្លាកលេខ (ភ្នំពេញ 2D 8611)បើកបរដោយឈ្មោះ អ៑ុំ សុផល ភេ​ទ​ប្រុស អាយុ ៤៣ឆ្នាំ មុខរបរ បុក្កលិក​ក្រុម​ហ៑ុន​ជី ភ្នំពេញ អ្នកលឿងទៅ​ភ្នំពេ​ញ​។ ជនរងគ្រោះកុមារាឈ្មោះ អិុន ជុំច័ន្ទ​ប​ញ្ញា ភេទប្រុស អាយុ ១១ ឆ្នាំ(ស្លាប់) មាន​លំ​នៅ​ភូមិ​ជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀន​ស្វា​យ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា នៅ​វេលា​ម៉ោង​ខាង​​លើ​រថយន្ត​ម៉ាក hyu​ndia បើកបរ​ក្នុ​ង​ទិស​ដៅ អ្នក​លឿង ទៅ​ភ្នំពេញ លុះមក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ រថយន្ត​ម៉ាក​hyundia ដាច់ហ្វ្រាំងរ៉េ​ចង្កូត​បុក​រថយន្ត​ម៉ាក កូឡា ដែលបើកបរ​ក្នុង​ទិស​ដៅ ច្រាស់​ទិស​ក្នុង​ទិស​ដៅ​ភ្នំពេញ អ្នក​លឿ​ង ហើយរថយន្តម៉ាក hyundia មិន​អស់​ល្បឿន ក៏​បាន​បុក​កុមារា អិុន ជុំច័ន្ទ​ប​ញ្ញា ដែល​ឈរ​រៀប​ចំ​ឆ្លង​ផ្លូវ​បណ្តាល​អោ​យ​​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។

ក្រោយ​កើត​ហេតុ​លោក ពៅ គីមលី អភិបា​ល​រង​ស្រុក​កៀនស្វាយ និងសមត្ថកិច្ច​ជំនា​ញ​បានចុះទៅធ្វើការ​វាស់វែង​ហើយ​ប្រគល់​សាក​សពជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុ​ណ្យ​​តាម​​ប្រពៃណី ដោយឡែកវត្ថុ​តាង​និង​អ្នក​បើក​រថយន្ត​យក​ទៅអធិការ​នគរបាល​ស្រុក​កៀន​ស្វាយ​ដើម្បី​បន្ត​នីតិវិធី​ ៕