ប្រធាន​ការិយាល័យ​អប់​រំ​ក្រុង​ក្រចេះ​ស្លាប់ ក្រុម​គ្រួសារ​៤​នាក់​ទៀត​របួស​ធ្ងន់​

ខេត្តព្រៃវែង៖ លោក​ទូច ថុន ប្រធាន​ការិ​យា​ល័យ​អប់​រំយុវជន​នឹង​កីឡា​ក្រុងក្រចេះ ខេត្ត​ក្រចេះ បាន​ស្លាប់ រីឯក្រុមគ្រួសារ​ចំនួ​ន​៤​នាក់​ទៀតរងរបួសធ្ងន់​ធ្ងរ ក្រោយ​ពី​បា​ន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​រប​ស់​លោក​បុកគ្នា​ជា​មួយ​រថយន្ត​ហុីយ៉ាន់​ដា​យ នៅ​ក្នុង​ទឹក​ដី ស្រុក​កំចាយមារ​ខេត្ត​ព្រៃ​វែ​ង ។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាច​រណ៍​បាន​កេីត​ឡេីង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុ​ម្ភៈ​ឆ្នាំ២០១៨ នៅលេី​កំណាត់ផ្លូវជាតិ​លេខ​៨A ត្រង់​ចំណុច​មុខ​រោង​ចក្រ​ស្តិត​ក្នុង​ឃំុ​ស្មេីង​ខាងជេីង ស្រុកកំចាយមារ​ខេត្តព្រៃ​វែង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះ​ថ្នា​ក់​ចរាចរណ៍ខាងលេីនេះគឺ បង្ក​ឡេីង​ដោយ​រថយន្ត​ម៉ាក​កូរ៉ូឡាពណ៌ទឹក​ប្រាក់ពាក់​ស្លា​ក​លេខ​ភ្នំពេញ2Q-3698 មាន​ទិស​ដៅ​ពីកេីតទៅលិចបេីកបរដោយឈ្មោះទូច ថុ​ន នឹងក្រុមគ្រួសារចំនួន​៤នាក់​ទៀត​ស​រុ​បទាំង​អស់​គឺ ៥នាក់​ក្នុង​នោះ​ប្រុស​២​នាក់​ស្រី​៣នាក់ ហេីយ​ពេល​មក​ដល់​ចំ​​ណុ​ច​កេីត​ហេតុរ​ថយន្តកូរ៉ូឡា​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​ធ្វេី​ដំណេីរ​ស្រប​គ្នា​ហេីយ​ក៏បានជ្រុលទៅបុកនឹងរថយន្តធន់ធំ១គ្រឿងទៀតដែលមានទិសដៅផ្ទុយគ្នា(គឺពីលិចទៅកេីត)​ម៉ាកហុី​យ៉ាន់​ដា​យ​ពណ៌ ស ក្រ​ចេះ​3A-0531យ៉ាងពេញទំហឹងបណ្តាលឲ្យអ្ន​កបេីកបររថយន្តកូរ៉ូឡាឈ្មោះទូច ថុន ភេទប្រុសអាយុ៤៩ឆ្នាំ ជាប្រធាន​ការយាល័​យអប់រំយុវជននឹងកីឡាក្រុងក្រចេះមានទីលំនៅភូមិសង្កាត់ក្រុងនឹងខេត្តក្រចេះ ស្លាប់នៅក្នុងរថយន្ត​តែម្តង ។ ចំ​ណែ​​កឯ​ក្រុមគ្រួសារដែល​រួមដំណេីរចំនួន​៤នាក់នៅក្នុងរថយន្តរងរបួ​សធ្ងន់ទាំងអស់។ហេីយអ្នករងរបួសត្រូវបានសមត្ថកិច្ចហៅរថយ​ន្ត​សាមុយ​ដឹក​យកទៅសង្រ្គោះភ្លាមៗផងដែរ ៕