ដាច់​ភ្លើង១​ថ្ងៃ​ប្រជាពល​រដ្ឋ​ភូមិឬស្សី៣ ​កំ​ពុ​ង​​មាន​ការ​ក្ដៅ​​ក្រហាយ​យ៉ាង​ខ្លាំង​ចំ​ពោះ​មន្ដ្រី​អគ្គីសនី

រាជធានី​ភ្នំពេញ​៖ អ្នក​​រស់​​នៅ​​ភូមិ​​ឬស្សី​​និង​ភូមិ​នានា​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ខណ្ឌ​មាន​ជ័យ បាន​នាំ​គ្នា​រអ៊ូ​រទំ​ខឹង​ស្រ​បា​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ដាច់​ចរន្ដ​អគ្គិសនី​តាំងពីយប់​ថ្ងៃ​ទី​២៣រហូតដល់ព្រឹក​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ ឆ្នាំ២០១៨​នេះ ​។​ ភាព​រកាំ​រកូស​ខាង​លើ​នេះ​មិន​មែន ទើប​តែ​២​ថ្ងៃ​ខាង​លើ​នេះ​ទេ​កន្លង​មក​ក៏​ជួប​បញ្ហា​ញឹក​ញាប់​បែប​នេះ​ដែរ ។

គួរ​បញ្ជាក់​ថា នៅភូមិសាស្ដ្រខាងលើនេះគឺដាច់ញឹកញាប់ជាពិសេស​ថ្ងៃសៅរ៍​ ថ្ងៃអាទិត្យ​ អ្នកដែលមាន​មាន​មុខ​របរ សិប្បកម្ម​ អាជីវកម្ម​តូច​តាច​ដែល​ពឹង​ផ្អែក​លើ​ចរន្ដ​អគ្គិសនី​ត្រូវខកខានខាតថ្លៃកម្មករ​ ខាតការ​ចំណូល​ប្រចាំ​ថ្ងៃ​ដោយ​សារ​ដាច់​ភ្លើង​មិន​អាច​ដំណើរ​ការ​បាន ​ហើយបញ្ហនេះសុំស្នើរប្រធាន​អគ្គិសនី​កម្ពុជា​ដែល​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​គិត​គូ​អំពី​បញ្ហា​ចរន្ដ​ភើង​ប្រើ​ប្រាស់​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ទៀង​ទាត់​ជា​អចិន្រ្ដៃយ៍​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ប្រជា​ពលរដ្ឋ​អំពី​បញ្ហា​និយោបា​យ​មិន​ស្មើរ​ភាព​ដោយ​សារ​តំបន់​ខ្លះ​ភ្លើង​មិ​ន​ដែល​ដាច់​សោះ​ហើយ​តំបន់​ពួក​គាត់​រស់​នៅ​ដាច់​ភ្លើង​ជា​ញឹក​ញាប់​បំផុត​ ។

មន្ដ្រី​អគ្គិសនី​កម្ពុជា​មិន​អាច​ទំនាក់​ទំនង​សំុ​ការ​បំភ្លឺ​បាន​ទេ​អំពី​បញ្ហា​ខាង​លើ​នេះ​គេហ​ទំព័រ “ដំណឹង​យប់​មិញ” រង់​ចាំ​ការ​បក ស្រាយ​បំភ្លឺ​ពី​ភ្នាក់​ងារ​អគ្គិ​សនី​កម្ពុជា​គ្រប់​ពេល​វេលា ៕