បោះ​គ្រាប់​បែក ចូល​ក្នុង​​ផ្ទះ​ប៉ង​សម្លាប់ សមត្ថកិច្ច​សង្ស័យ​រឿងគំនុំ

ឧត្តរមានជ័យ៖ ស្រ្តី​ជា​ម្ចាស់ម្នាក់​រង​របួស​ស្រា​ល សមត្ថកិច្ចសង្ស័​យថា ផ្ដើម​ចេញ​រឿង​គំនុំ​បាន​គប់​គ្រាប់បែក​ច្នៃ​ចូល​ផ្ទះ​មួយ​កន្លែង នៅ​ភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុ​កត្រពាំងប្រាសាទ បណ្ដាលឲ្យ​ម្ចាស់​ផ្ទះ​រង​របួស ហេតុ​ការណ៍​​នេះ​កើត​ឡើង​នៅ​ម៉ោ​ង​១០​យប់​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ម្ចាស់​ផ្ទះ​​ប្ដី​​ឈ្មោះ ឌី ភិច ភេទប្រុស អាយុ​៥៥​ឆ្នាំ ប្រពន្ធឈ្មោះ ជួន ឈុន អាយុ៤​៥​ឆ្នាំ រងរបួសស្រាល ដោយដាច់​រលាត់​ត្រង់​ក​ជើង ថ្ងាស់ និង​គល់​ភ្លៅ​ខាង​ឆ្វេង។ ភ្លាម​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែកស្រុកត្រពាំងប្រាសាទ ។

ក្រោយ​ទទួល​បាន​ព័ត៌​មាន ឧត្តមសេនីយ៍​ត្រី ឡឹក សុខា ស្នងការរងនគរបាល​ទទួ​ល​ផែន​ព្រហ្មទណ្ឌ បានដឹកនាំកម្លាំង​ជំនាញ​ខេត្ត និងស្រុក ចុះស៊ើបអង្កេត​ស្រាវជ្រាវ​ក​ន្លែង​កើតហេតុ ហើយ រកឃើញ​បំណែ​ក​គ្រ​ប់​​បែក​ច្នៃ​កំប៉ុង​ជា​ច្រើន​បំណែក ។ បច្ចុប្ប​ន្ន​កម្លាំង​ជំនាញ កំពុងធ្វើការស្រាវ​ជ្រា​វបន្ត ដើម្បីកំណត់មុខសញ្ញា ដើម្បី​ចា​ប់​ខ្លួន​យក​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់​ ៕