បញ្ជូន​ខ្លួន​ជន​សង្ស័យ​២​នាក់​ជា​មុខ​សញ្ញា ឆក់ ប្លន់​ប្រដាប់​អាវុធ ទៅ​កាន់​តុលាការ

ភ្នំពេញ៖ សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាលនៃស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេ​ញ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ២០​១​៨ នេះ បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​២​នាក់​ជា​មុខ​សញ្ញា ឆក់ និងប្លន់​ប្រដាប់អាវុធ​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ដ​តាម​នីតិ​វិធី ។

យោង​តាម​របាយ​ការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​ទី​១​ឈ្មោះ ហ៊ឹម វិរុត ភេទ​ប្រុស​អាយុ​២៣ ឆ្នាំ​មុខរបរ ចុងភៅ ស្នាក់​នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារ​អំពៅ ពាក់ព័ន្ធករណី ឆក់ទូរសព្ទ កាលពី ថ្ងៃ​ទី២០​ខែកុម្ភៈឆ្នាំ២០១៨ ដែល​ប្រ​ព្រឹត្ដ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥ ផ្លូវ​៣០៤ ភូមិ​២ សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំកា​រ​ម​ន រាជធានី​ភ្នំពេញ ។ វត្ថុដកហូតរួមមាន៖ ម៉ូ​តូម៉ាក និច ពណ៌ផ្កាឈូកមួយគ្រឿង , អាវ​ពាក់​ធ្វើ​សកម្មភាព១ , មួកសុវត្ថិ​ភាព​ធ្វើ​សកម្ម​ភាព១ ។

និង​ទី​២​ឈ្មោះ ថាំង សុខលីន ភេទប្រុស​អាយុ​២៣ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ពាក់​ព័ន្ធ​ករណី កាន់កាប់ ឬ ដឹកជញ្ជូនអាវុធ​គ្មាន​ការ​អនុញ្ញាត ដែលប្រព្រឹត្ដកាល​ពីថ្ងៃ​ទី​២២​ខែ​កុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះ​សំណាក់​សេះ​មាស ផ្លូវវេងស្រេង ភូមិដំ​ណា​ក់​ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​មាន​ជ័យ ។ វត្ថដកហូតរួមមាន៖ កាំភ្លើង​ខ្លី​ម៉ាក k59 លេខ៤១៤០ លផលិតនៅ​រុស្សី បង់មួយ៣​គ្រាប់, ថ្នាំញៀនមួយថង់​តូច , ម៉ូតូម៉ាកMSX មួយគ្រឿង ៕