យុវតី​​ជន​ជាតិ​​ទំពួនម្នាក់ ត្រូវ​ឃាតករ​​ស​ម្លា​ប់​​​ចោល ព្រោះ​តែ​ខឹង​ចាប់​​រំលោភ​​មិន​ស​ម្រេច

រតនគិរី​៖​ ហេតុការណ៍​​ភ្ញាក់​ផ្អើល​​មួយ​​បាន​ធ្វើ​​ឲ្យ​​ប្រជាពលរដ្ឋ​ ចោម​រោម​​មើល​​សព​ក្មេ​ង​​ស្រី​​ម្នាក់​ ស្លាប់​ក្នុង​ចំការ​ស្វាយចន្ទី​ទាំង​អាក្រាត​កាយ​។​ បន្ទាប់​ពី​ក្មេង​ស្រី​រង​គ្រោះ​រូប​នោះ​ ទៅ​រៀន​គួរ​បាត់​យូរ​ សាច់ញាតិ​ក្រុ​ម​គ្រួសារ​ដើរ​រកបាន​ប្រទះ​ឃើញ​ ហើយ​រា​យ​ការណ៍​​ជូន​​សមត្ថកិច្ច​ ។​ សព​យុវ​សិស្ស​ស្រី​នោះ​មានឈ្មោះ​ ក្វេះ​ ខា​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ទំពួន​ មាន​ឪពុកចុង​ឈ្មោះ​ សេវ​ ទាស់​ និង​ម្ដាយបង្កើត​ឈ្មោះ​ ខ្វាស់​ ខ្ច​យ​ ជា​កូនច្បង​ក្នុង​បន្ទុក ៥នាក់ ប្រុ​ស៣ ស្រី២ រស់នៅ​ភូមិ​ស៊ូ​ ឃុំ​ឡា​មិ​ញ​ ស្រុក​បរ​កែវ​ ខេត្តរតនគិរី​ សព​ក្មេង​ស្រី​ជា​សិស្ស​រៀន​ថ្នាក់​ទី​៦​ នៅ​សាលា​បឋម​សិក្សា​ភូមិ​ស៊ូ​។​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ រក​ឃើញ​សព​ នៅ​ក្នុង​ចំការ​ស្វាយ ចន្ទី​ ស្ថិត​ក្នុងភូមិ​១​ ឃុំ​ឡា​មិ​ញ​ ស្រុក​បរ​កែវ​ ក៏​បាន​រាយ​ការ​ណ៍​ជូន​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ យប់​ថ្ងៃ​ទី​២១​ ខែ​កម្ភៈ​ ឆ្នាំ​២០១៨​។​

​លោក​ សេវ​ ទាស់​ ជា​ឪពុកចុង​សព​ក្មេង​ស្រី​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ជា​ធម្មតា​កូន​ស្រី​​គាត់​ បាន​ជិះ​ម៉ូតូ​ចេញពី​ភូមិ​ទៅ​រៀន​គួរ​នៅ​ទីរួមស្រុក​បរ​កែវ​ ជា​រៀង​រាល់វេលា​ម៉ោ​ង​​៤​ល្ងាច​ ហើយ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ នៅ​​វេលា​ម៉ោង​៦​ព្រលប់​។​ ក៏​ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​កម្ភៈ​ ឆ្នាំ​២០១៨​ ជា​ថ្ងៃ​កើត​ហេ​តុ​នេះ​ មុន​ទៅ​រៀន​កូនស្រី​គាត់​(​សព​)​បាន​ប្រាប់​ថា​ គេ​មិន​បាន​មក​ផ្ទះ​វិញ​ទេ​ ពេល​ចេ​ញពី​រៀន​គេ​(​សព​)​ទៅ​គេង​ផ្ទះ​យាយ​នៅ​ទី​រួម​ស្រុក​បរ​កែវ​តែ​ម្ដង ​។​ លោក​បាន​បន្ត​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៧​ យប់​ថ្ងៃ​ដដែ​ល​ ប្រពន្ធ​គាត់​ឈ្មោះ​ ខ្វាស់​ ខ្ច​យ​ ត្រូវជា​ម្ដា​យ​បង្កើត​សព​ក្មេង​ស្រី​ បាន​ទូរស័ព្ទ​ទៅ​សួរ​ម្ដាយ​នៅ​ទីរួមស្រុក​ តែ​ម្ដាយ​គាត់​(​យាយ​សព​ក្មេង​ស្រី​)​បាន​ប្រាប់​ថា​ ចៅ​គាត់​(​សព​)​ត្រឡប់​ទៅ​វិញ​យូរហើយ​។​

​លោក​ សេវ​ ទាស់​ បាន​បន្ត​ទៀត​ថា​ ក្រោ​យ​​ពី​បាន​ដំណឹង​នេះ​ភ្លាម​ គាត់​ក៏​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់​ ដើរ​បញ្ចាំង​ពិលរ​កតាម​ចំកា​រ​​ស្វាយចន្ទី​ ស្ថិត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាង​លើ​ ខណៈនោះ​ស្រាប់តែ​ឃើញ​ចំណាំង​ផ្លា​ត​ពី​ស្លាក​លេខ​ម៉ូតូ​។​ លោក​ថា​ គ្រាន់តែ​ស្គា​ល់​ស្លាក​លេខ​ម៉ូតូ​ភ្លាម​ លោក​មិន​បាន​ចូល​ទៅ​មើល​ទេ​ គឺ​គាត់​ជិះ​ម៉ូតូ​ទៅ​ប្ដឹង​សមត្ថ​កិ​ច្ច​​តែ​ម្ដង​ ។​ ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២២​ ខែ​កម្ភៈ​ ឆ្នាំ​២០១៨​ លោក​ រ៉ា​ន​ រ៉ា​ឌី​ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំ​នា​ញ​ ស្នងការ​នគរបាល​ខេត្ត​ ព្រមទាំង​គ្រូ​ពេទ្យ​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​ស​ព​ ដើម្បី​កំណត់​មុខសញ្ញា​។​

​បើ​តាម​មន្ត្រី​ជំនាញ​ បច្ចេកទេស​វិទ្យាសា​ស្ត្រ​ នៃ​ស្នងការ​រ​ដ្ឋា​ន​នគ​បាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ បើ​យើង​មើល​ទិដ្ឋភាព​ជំ​ហ៊ាន​ដំបូង​ អាច​សន្និដ្ឋាន​បាន​ថា​ ជា​ករណី​រំលោភ​ស​ម្លាប់​ ក៏​ប៉ុន្តែ​តាម​ការ​ធ្វើ​កោស ល្យ​វិ​ច្ច័​យ​​ឃើ​ញ​ថា​ ជនរងគ្រោះ​ត្រូវបាន​ជនល្មើស​ប៉ង​រំលោភ​មិនបាន​សម្រេច​រួច​សម្លាប់​តែម្តង​នៅលើ​ដងខ្លួន​សាកសព​មាន​ស្នាមរបួសបែកក្បាល​ផ្នែក​ខាងក្រោយ បាក់​ក្ដោង​ច្រ​មុះ និង​មាន​ស្នាមរបួស​ត្រង់.ក​ជាំខ្មៅ​ជន​ល្មើស​​អាចយ​កដៃ​ច្របាច់.ក ហើយ​ជន​ល្មើ​ស​បាន​ស្រាត​ខោអាវ​ចេញ​អស់​និង​អាវ​របស់​នាង​រហែក៣-៤កំណាត់ ។ នៅ​ជុំវិ​​ញ​កន្លែងកើតហេតុ មិន​មានផ្ទះ​ប្រជាពល​រដ្ឋ​​នៅ​ជិត​ទី​នោះទេ។ ក៏​ប៉ុ​ន្ត​ជនរ​ង្គ្រោះ​បាត់​កងដៃ​ដែល​មាន​តម្លៃ​ប្រមាណ​ជា​២​លាន​រៀល​ រីឯ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​មិន​បាត់បង់​ទេ​។ប្រភព​បន្ត នាង​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​សា​លា​បំណង​វិលត្រឡប់​ទៅផ្ទះ​វិញ នៅលើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មកដល់​ចំណុ​ចកើត​ហេតុ​ខាងលើនេះ​ជនសង្ស័យ​ធ្វើ​សកម្ម​ភា​ព​​ស្ទាក់ផ្លូវ​រួច​ធាក់​ម៉ូតូ​នាង​ឲ្យ​ដួល​ហើយ​ចា​ប់​នាង​អូស​ចេញពី​ផ្លូវ​ចម្ងាយ១០ម៉ែត្រ​និង​យក​ម៉ូតូ​ជនរងគ្រោះ​មក​លាក់ទុក​នៅក្បែរ​សាក​សព​ទៀតផង។

បើតាមសម្តីម្តាយ​នារីរង​គ្រោះ​បាន​ប្រាប់ថា​លើ​ខ្លួន​សាកសព​បាន​បាត់​កងដៃ​ផ្លាក​ទីន​ចំនួន៥វង់​តម្លៃ ២លាន​រៀល​ នឹង​ម៉ូតូ​នាង​ជិះ​បែក​កញ្ចក់​ខាងស្តាំ​ពេល​ជនសង្ស័យ​ធ្វើ​សកម្ម​ភាព​ទំនង​ជនរងគ្រោះ​បាន​តដៃ​ជាមួយ​ជនសង្ស័យ​វិញ​ឬក៏​មនុស្ស​ស្គាល់​គ្នា​ទើប​ជនល្មើស​សម្លាប់​បំបិតមាត់​បែប​នេះ ។ ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើស​ពរួច​មក​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ និង​យក​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរ​កែវ​ ដឹក​យក​សព​ ប្រគល់​ជូន​ក្រុម​គ្រួសារ​ដល់​គេហដ្ឋាន​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​​ជនជាតិ​ដើម​ភាក​តិច​។​ រីឯ​ការ​តាមដា​ន​​វែកមុខ​រក​ឃាតក​យ៉ាងណា​នោះ​ នគរ​បាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ស្នងការ​ខេត្ត​ កំពង់ធ្វើការ​ស្រាវជ្រាវ​បន្ត​។

បញ្ជាក់៖ ករណី​រំលោភ​សម្លាប់​កើតឡើង​៤​លើក​មកហើយ នៅ​ចុងឆ្នាំ២០១៧ ១ក​រណី​នៅ​​ស្រុក​លំផាត់ ដើមឆ្នាំ២០១៨​នៅ​ក្រុង​បាន​លុង២ករណី ស្លាប់១ របួសធ្ងន់។ ពេលនេះ​នៅ​ស្រុក​ប​កែវ​រំលោភ​សម្លាប់ មិ​ន​ទាន់​ចាប់បាន​មុខសញ្ញា​នៅឡើយ​ទេ ។ ក្នុង៤ករណីនេះ​ចាប់បាន​មុខសញ្ញា១លើក​នៅ នៅ​ក្រុង​បាន​លុង​ចាប់រំលោភ​នាង​អាត សិញ អាយុ១៨ឆ្នាំ​ជនជាតិ​គ្រឹ​ង មុខរបរ​សិស្ស​ថ្នាក់​ទី១២ រស់នៅ​ភូមិ៤សង្កាត់​កា​ចា​​ញ​ក្រុង​បាន​លុង​ខេត្តរតនគិរី​ចាប់បាន​ជន​ស​ង្ស​យ័​ម្នាក់ ៣ករណី​ទៀត​មិនទាន់​ចាប់បាន ៕