បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​ រថយន្ត ម៊ែក​ស៊ឺ​ឌែ​ស បុក

ភ្នំពេញ៖ ម៉ូតូម៉ាក សង់​កូរ៉េ​មួយ​គ្រឿង​ជិះ​បត់​មក​មើល​ក្រោយ ក៏​ត្រូវ​រថយន្ត​ម៉ាក ម៊ែ​​ក​ស៊ឺឌែស​មួយ​គ្រឿង​បុក​ពី​ក្រោយ​ពេញ​ទំ​ហឹង​បណ្តាលឲ្យ​អ្នក​​បើក​​ម៉ូតូ​​ស្លាប់​​នៅ​កន្លែ​ង​កើត​ហេតុ​រី​ឯអ្នកបើ​កបររថយន្ត​គេច​ខ្លួន​បាត់ ។ ហេតុ​ការណ៍​នេះ កើតឡើងនៅ​វេ​លា​ម៉ោង ១៦ និង០០នាទី នៅលើ​កំណា​ត់ផ្លូវលេខ៦អា ចន្លោះ គីឡីមែ​ត្រ​ លេខ​៣​០​និង៣១ ចំណុច​ភូមិ​ព្រែក​យាយ​ហ៊ិន​១ ឃុំឬស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្តក​ណ្តា​ល ។ ជនរងគ្រោះឈ្មោះ ផាត ​សុ​ផា​រិត អាយុ២៥ ឆ្នាំ មានទីលំនៅព្រែកយាយហ៊ិន២ ឃុំឬ​ស្សី​ជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។ បើកម៉ូតូម៉ាក សង់កូរ៉េC100​ពណ៌​ក្រ​ហ​​ម ពាក់ស្លាកលេភ្នំ​ពេញ1AL-​286​1 ។ ​រី​ឯ​​រថយន្ត ម៉ាកម៊ែកស៊ឺឌែស ពណ៌​ទឹក​មា​ស ពាក់​ផ្លាក​លេខ 2Q-4046​(អ្នកបើកបរ រត់គេចបាត់) ។

ប្រភពព័ត៌មានបានប្រាប់អោយដឹងថា មុន​ពេល​កើត​ហេតុ​មាន​ម៉ូតូ មួយគ្រឿង​ម៉ាក​​ស​​ង់​​កូរ៉េ ពណ៌​ក្រហម​ធ្វើ​ដំណើរ​ពី​ជើង ទៅ​ត្បូងលុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងទៅទិសខាងកើត ស្របគ្នានោះ​ក៏​មា​ន​រថយន្ត​ម៊ែក​ស៊ឺ​ដែសធ្វើ​ដំណើរ​ពី​ជើង​ទៅ​​ត្បូង ស្របគ្នា​ហើយ​បាន​មក​បុក​ម៉ូតូ​ដែល​បត់​ឆ្វេង​ខាង​លើ បណ្ដាល​អោយ​ស្លាប់ អ្ន​ក​បើកបរ​ម៉ូតូ​នៅ​កន្លែង​កើត​ហេតុ ។

ក្រោយពីទទួលពត៌មានកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយ​បាន​ធ្វើ​ការ​វាស់​វែង និង​យក រថយន្ត​និង​ម៉ូតូ មក​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ចំពោះសព​ជំនាញ យើង​បាន​ប្រ​គល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។សេចក្ដីសន្និដ្ឋាន ដោយ​អ្នក​បើ​កបរ​ម៉ូតូបត់ឆ្វេងខ្វះ​ការប្រុង​ប្រយ័ត្ន​ចំណែ​ក​ឯរថយន្តបើកបរ​​ក្នុង​ស្ថាន​ភាព​ល្បឿ​ន​លឿ​ន ៕