ខឹង​សុំ​លុយ​ទិញ​ថ្នាំ​ញៀន​មិន​បាន កូន​ប្រុស​តិរិច្ឆាន វាយ​ម្តាយ​បែក​ក្បាល​សន្លប់

ខេត្តកំពង់ស្ពឺ៖ យុវជន​ម្នាក់​វាយ​ម្តាយ​បែក​ក្បាល​សន្លប់ ព្រោះ​តែ​ខឹង​សុំ​លុយ​ទិញ​ថ្នាំ​ញៀន​មិន​បាន បង្កអោយ​មានការ​ភ្ញាក់​ផ្អើ​ល​ពេញ​ភូមិ កាល​ពី​វេលា​ម៉ោង​៨ និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែ​កុម្ភ: ឆ្នាំ​​២០១៨ នៅ​ភូមិ​អង្វែ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។

តាមប្រភពសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ស្រុកសំរោងទងបានអោយដឹងថា៖ កាល​ពី​វេលា​ម៉ោង ៨​និង ៣០​​នាទីព្រឹក ថ្ងៃទី២​១​ខែ​កុម្ភ: ឆ្នាំ​២០១៨ កូន​ប្រុស​តិរិច្ឆាន​ម្នាក់ បាន​ដេញ​វាយ​ម្តាយ​បង្កើត​ខ្លួន តាំង​ពី​ក្នុង​ភូមិ​​រហូត​​ដល់​ចំការ បណ្តាល​អោយ​បែក​ក្បាល​សន្លប់ស្ទើ​បាត់​បង់​ជីវិត ព្រោះ​តែ​រឿ​ង​សុំ​លុយ ទិញ​ថ្នាំ​ញៀនមិនបាន បង្កអោ​យ​មានការភ្ញាក់ផ្អើលពេញភូមិ ក្រោយ​ពី​កើត​ហេតុ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើកា​រ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​យកទៅ​ធ្វើ​ការ​សាក​សួរ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​មាន ឈ្មោះ ឡាវ សុខ​ណា​ន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិអង្វែ ឃុំក្រាំងអំពិល ​ស្រុ​​កសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​រូប​នេះ បានប្រើ​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ​ដោយ​បាន​វាយ​ម្ដាយ​របស់​ខ្លួន ឈ្មោះ នួន សេង អាយុ ៥៧​ឆ្នាំ បណ្ដាល​ឲ្យ​រង​របួស​បែក​ក្បាល​ត្រង់​ចិញ្ចើម បណ្តា​លឲ្យ​ហូរ​ឈាម​ស្រោច​ខ្លួន ករណី​នេះស​​ម​ត្ថកិច្ចបាន​​កសាង​សំណុំ​រឿង ចាត់​ការ​តាម​នីតិ​វិធី​ផង​ដែរ ៕