លោក ឌី រ័ត្នខេមរុណ យក​អំណោយ​មនុ​ស្ស​ធម៌ ជូន​ស្រ្តី​អភព្វ​សម្រាល​បាន​កូន​ភ្លោះ​ស្រី​៣​នាក់

លោក ឌី រ័ត្នខេមរុណ យកអំណោយ​មនុ​ស្ស​ធម៍ ជូនស្រ្តីអភព្វ​សំរាលបានកូន​ភ្លោះ​ស្រី ០៣​នាក់ ត្រូវស្វាមីរត់​ចោល​ជួប​ជីវភា​ព​ខ្វះ​ខាត​ក្នុង​គ្រួសារ រស់ក្នុងភូមិ​ក្បាល​ទំន​ប់ ២ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។ ស្រប​នឹង​ថ្ងៃទី ២១ ខែ កុម្ភះ គឺ​ជា​ថ្ងៃ​អបអរសាទរ ទិវាជាតិ សុខ​ភា​​ព មាតា និង ទារក នេាះ នៅវេលាព្រឹក​ថ្ងៃ ពុធ ០៧ កើត ខែ ផល្គុន ឆ្នាំ រកា នព្វ​ស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៨ អនុសាខា​កាកក​បាទ​ក្រ​ហ​មកម្ពុជា ខណ្ឌ​មានជ័យ ដឹកនាំដោយ​លោ​ក​ឌី រ័ត្ន​ខេម​រុណ អភិបាល​រង​ខណ្ឌ និ​ង ជា​ប្រធាន​អនុសាខាកាកក​បាទ​ក្រ​ហ​ម​ប្រចាំ​ខណ្ឌ បានដឹកនាំ សមាជិក សមាជិ​កា សង្កាត់ ភូមិ យកអំណោយ​មនុស្ស​ធម៌​រប​ស់ សម្តេចកិតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុ​ន សែន ចែកជូនដល់ស្ត្រី​មេម៉ាយ​ម្នាក់​ដែ​ល​ទើបនឹងឆ្លងទន្លេបានកូនស្រី ០៣នាក់ កាលពី ២សប្តាហ៍មុន ដែលកំពុងរស់នៅ​ក្នុងភូមិក្បាលទំនប់ ២ សង្កាត់បឹងទំពុនទី ២ ខណ្ឌមានជ័យ ។

ស្ត្រីដែលជួបជីវភាពខ្វះខាត ខាងលើមាន​ឈ្មោះ ធន់ ដាណែត អាយុ ២៤ឆ្នាំ មុខ​រ​ប​រ ជាអ្នករត់តុ តាមភោជនីយដ្ឋាន នាពេ​ល​រា​ត្រី ។ ស្រ្តីអភព្វដែល​ទើប​សំរាល​បាន​កូន​ភ្លោះ០៣នាក់នោះបានអោយដឹងថា ប្តី រប​ស់​នាង ជាជាងជួសជុលកំព្យូទ័រ អាយុ ២៧​ឆ្នាំ បានរួមរស់នៅជាមួយនាងជាង ១ឆ្នាំ កន្លងទៅហើយ លុះពេលនាងមាន​ផ្ទៃ​​ពោះ ៥ខែ គ្រូពេទ្យប្រាប់ថា នាងមាន​កូនភ្លោះស្រី ០៣នាក់ ។ ក្រោយបានលឺថា ប្រពន្ធមានកូនរហូតដល់ទៅ ៣ បុរសជាប្តី​មិន​ដឹង​ជា​ក្នុង​ចិត្តគិតអ្វី បានសម្រេចចាក​ចោល​ពី​ជីវិតប្រពន្ធ ទៅបាត់ស្រមោល​សូ​ន្យ​ឈឹង ទាំងគ្មានក្តី​នឹកស្រណោះ​អាលោះ​អាល័យ​អាសូរ​ដល់ប្រពន្ធអ្វីបន្តិចសោះ​ពិ​សេសគឺ ដំណក់ឈាមទាំង ៣គ្រាប់​រប​ស់​គេ​នោះ ។

កូនស្រីទាំង ៣នាក់ ដែលចាប់កំណើត​ក្នុង​ថ្ងៃតែមួយខាងលើ គឺកើតនៅថ្ងៃទី ៥ ខែ កុម្ភះ​ឆ្នាំ ២០១៨ វេលាម៉ោងជិត១២ រំលង​អាធ្រាត្រ នៅក្នុងផ្ទះរបស់ស្ត្រី​ជាម្តា​​យ​តែ​ម្តង ។ ដែលពួកគេកើតមុន២០ថ្ងៃ តាមកា​ល​កំណត់របស់​ក្រុមគ្រូពេទ្យ​ដែលបាន​ប​ញ្ជា​ក់ប្រាប់ ។ ក្នុង​នោះ​ដែរ​ទារិកាទាំង ៣​នាក់ ពុំត្រូវ​បាន​ម្តាយ​ដាក់​ឈ្មោះអោយ​នៅ​ឡើយ​ទេ ដោយម្តាយពុំទាន់រកនឹកឃើញ ថា ដាក់​ឈ្មោះ​អ្វី​អោយ​ពិត​ប្រាកដ ។

ឈ្លៀតក្នុងឱកាសខាងលើនេះដែរ លោក ឌី រ័ត្នខេមរុណ អភិ​បា​លរងខណ្ឌ និង​ជា​ប្រ​ធានអនុសាខាខណ្ឌ បានធ្វើការសំ​ណេះ​សំ​ណាលសួរសុខទុក្ខស្ត្រីមេម៉ាយខាងលើ និង បានធ្វើការផ្តែផ្តាំផ្ញើរដល់ស្ត្រីខាងលើ សូមកុំអោយនាងគិតច្រើន ត្រូវសម្រាក​ឲ្យ​បាន​ច្រើន និងហូបចុក​អោយបាន​ទៀង​ទា​ត់ ទើប​មានសុខភាពល្អ អាចនៅមើលថែ​ទាំ​ដល់​កូន​ស្រី​ទាំង ៣​នាក់ បន្តទៅពេល​ខា​ង​មុខទៀត ​លោកអភិបាលរងបន្ថែ​មថា ពួកគេទាំង៣នាក់ បានបាត់បង់​ឪពុកតាំង​ពីមិន​ទា​ន់​ឃើញ​ពន្លឺ​ថ្ងៃ​ម្លេះ ហើយបច្ចុប្បន្ន​ពួកគេនៅសល់តែម្តាយប៉ុណ្ណោះដែលជាក្តីសង្ឃឹម នៃជីវិត ដូច្នេះហើយសូម​ស្ត្រីជា​ម្តា​យកុំគិតច្រើនទៅលើអ្វីដែលបានកន្លងហួស អ្វីដែលហួសសូមចូលគិតថាវាបាន​រ​សា​ត់​អណ្តែត​ទៅលើវេហា​អស់​ហើយ​ទៅ​ចុះ ហើយអ្វីដែលសំខាន់ គឺយើងត្រូវខិតខំ​ប្រឹងប្រែងតស៊ូជីវិតចាប់ពេលបច្ចុប្បន្ននេះ តទៅអនាគត ទើបជីវិតយើងអាច​ជួបភាព​ប្រសើរបាន ។

លោក ឌី រ័ត្នខេមរុណ បានអោយដឹងថា ថ្ងៃទី ២១ ខែ កុម្ភះ គឺជាថ្ងៃអបអរសាទ​រ​ទិ​វាជាតិ សុខភាព មាតាទារក ដែលជាទិវា ដើម្បី​លើកកម្ពស់ស្ត្រី ក៏ដូចយកចិត្ត​ទុក​ខ្ព​ស់ ពី សំណាក់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​ក​ម្ពុជា ដែលបានគិតគូរ ​ចំពោះ​សុខភាព​មា​តា ទារក និង ​កុមារ​នៅ​ទូទាំង​ប្រទេស​ផង​ដែរ ។ ទន្ទឹមនឹងនោះដែរ លោកឌី រ័ត្ន​ខេមរុណ ប្រធានអនុសាខា ក៏បាន​អំពា​​វ​នា​វ​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់ មេត្តាទៅ​ពិ​និ​ត្យ​សុខភាព និង​ ពិគ្រោះ​យោបល់​ជាមួ​យ​​គ្រូពេទ្យ​​ឆ្មប​​ជំនាញ នៅ​​តាម​​មណ្ឌល​សុខ​ភាព ឬ​ មន្ទីរពេទ្យ​​បង្អែក ដែល​​នៅ​​ជិះ​ផ្ទះរបស់លោកអ្នក តាម​កាលកំណត់ ដើ​ម្បី​​ទទួលយក​សេវា​បង្ការ ព្យាបាលឲ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ ជំនាញ ជៀសវៀង​ការកើតមាននូវ​កត្តា​មិ​ន​ល្អ​ផ្សេង​ៗ ដែលអាចប៉ះ​ពាល់ធ្ងន់ធ្ង​រដ​​ល់​សុខភាព ឬ អាយុជីវិតរបស់ម្តាយ និង ទារ​ក​ជា​ដើម ។

ក្នុងអំណោយដែលបាននាំយកចែកជូនស្ត្រីមេម៉ាយខាងលើរួមមាន អង្ករ២ប៉ាវ ទម្ងន់៣០គីឡូក្រាម , ទឹកសុទ្ធ ២កេសធំ , ទឹកសុទ្ធ ២យួរ , ទឹកស៊ីអីុវ ២យួរ , មី ២​កេស​ , ចាន ឆ្នាំង , ធុងទឹកកក, បំពង់​ទឹកក្តៅ , មុង ភួយ ក្រមា , ចានដែក , ចា​ន​ស្រាក់ បូករួមជាមួយសម្ភារះ​ផ្ទះ​បាយ​មួ​យ​ចំនួន រួម​ជា​មួយ​ថវិការ ២០ម៉ឺនរៀល​ផងដែរ ៕