លួច​​ប៉ះ​​ចំ​ម៉ូតូ​​ប្រពន្ធ​​មន្ត្រី​​នគរបាល​​ប៉ុស្តិ៍​ត្រពាំង​​ក្រសាំង​ជាប់​​ខ្នោះ​ដៃ

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខ​ស​ញ្ញា​លួច​ម៉ូតូ​និង​ប្លន់ បាន​ប៉ុនប៉ង​លួច​ម៉ូតូ​ស្កូ​ប​ពី​១​គ្រឿង ដែល​ជា​របស់​ប្រពន្ធ​នគរ​បា​ល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែ​​ន​​ជ័យ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់ ក៏​បា​ន​ស្រែក និង​ដេញ​តាម​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០​១​៨ នៅ​តាម​ផ្លូវ​បេតុង ភូមិ​ត្រពាំង​អណ្ដូង ស​ង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ម៉ែ​ន សុ​​​ជាតិ ហៅ ពេទ្យ អាយុ​៤២​ឆ្នាំ មាន​ទីលំ​នៅ និង​មុខរបរ​មិន​ពិតប្រាកដ ។

ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​៤​ឆ្នាំ​កន្លះ កាលពី​ឆ្នាំ​២០ ០៥ ពី​បទ​ប្លន់​ប្រដា​ប់​អាវុធ ពេល​នេះ​នគរបាល​ដកហូត បាន​ឧ​បករ​ណ៏​សម្រាប់​កាច់​សោ​រក​ម៉ូតូ​២​ដើម នៅ​ក្នុង​ហោប៉ៅ​ខោ ។ បច្ចុ ប្បន្នមន្ត្រី​ប៉ុស្ដិ៍​ត្រពាំង​ក្រសាំង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕