ចាំមើល​អាជ្ញាធរចំការមនហ៊ានចុះបង្រ្កាប​ ហាង​កាហ្វេ​នៅ​ផ្លូវ​លេខ143 កែងផ្លូវ​លេខ​376 កំពុង​បង្កប់​ល្បែង​ភ្នាល់​បាល់​ដ៏​ធំទេ?

ភ្នំពេញ៖ ពលរដ្ឋ​នៅក្នុង​ខណ្ឌចំការមន​ហ៊ា​ន​ចុះបង្ក្រាប​ទីតាំង​ហាង​កាហ្វេ​មួយ​កន្លែង ដែល​ស្ថិត​នៅ​តាមបណ្ដោយផ្លូវលេខ143 កែងនិងផ្លូវលេខ376 ស្ថិតក្នុងសង្កាត់​បឹង​កេង​កង​3 ខណ្ឌ​ចំការ​មន បាន​និង​កំពុង​បើក​​លេង​ល្បែង​​ស៊ី​សង​(ភ្នាល់​​បាល់)​ដ៏​ធំ រួម​ទាំង​ល្បែង​សុី​សង​ជា​ច្រើន​ទៀត ដែល​ឡាយ​តាម​​អន​​ឡាញ​​ចេញ​ពី​កា​សុី​ណូ​ដោ​យ​មិន​​ដែល​​រំខាន​​ដល់​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ឡើយ ។

​​ប្រភព​​ព័ត៌មាន​បាន​​ឲ្យ​​ដឹង​​ថា​ ទីតាំងល្បែង​សុី​សង​ខាង​លើ​នេះ គឺមើលទៅ​ដូច​ជា ហា​ង​កាហ្វេ​ធម្មតា​ទេ តែពេលចូល​ទៅ​ខាង​ក្នុង​វិញ​​ទើបដឹងថា បានបង្កប់ល្បែង​សុី​សង​ជា​ច្រើន និងមានទាំងចាស់ ទាំង​យុវ​ជន បាន​ចូលលេងយ៉ាងច្រើន ដោយភ្នា​ល់​លុយរាប់រយ រាប់ពាន់ដូល្លា រហូតមាន​ដល់មុឺនដូល្លាឯណោះ ដែលល្បែងស៊ីសង​ទាំងនេះគឺជា​ប្រភព​ផ្តើម​ចេញ​ឲ្យ​មាន​បទ​ល្មើស​​ហើយ​​អនុញ្ញាត​ឲ្យ​បើក​មិន​បង្ក្រាប​ និងជា​កំហុស​ធ្ងន់ធ្ងរ​ដែល​មិន​អនុវត្ត​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវ​ត្ថិ​ភាព​​របស់​​រាជរដ្ឋាភិបាល​ ។

គួរបញ្ចាក់ផងដែរថា ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួ​ងមហាផ្ទៃ​ និង​លោក​ ឃួ​ង​ ស្រេង​ អភិ​បា​ល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​ស​មត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បង្ក្រាប​រាល់​ល្បែ​ងស៊ីសង​ គ្រឿងញៀន​និង​ត្រូវ​ទប់​ស្កា​ត់​​បទល្មើស​នានា​នៅតាមបណ្តា​ខណ្ឌនី មួ យៗ ។​

ប្រជា​ល​រដ្ឋ​ម្នាក់​បាន​លួច​ប្រាប់​សារព័ត៌មា​ន​​យើង​ថា​សមត្ថកិច្ច​ខណ្ឌចំកាមនបង្ក្រាប​តែ​កន្លែង​ណា​ដែល​មិន​បង់លុយ​ឲ្យ​ពួក​គេ​តែ​ប៉ុណ្ណោះ​កន្លែង​ណា​បង់​រាល់​ខែ​មិន​បង្ក្រា​ប​នោះ​​ទេ​ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​ទីតាំង​ខាងលើ​សំណូ​ម​ពរ​ដល់​សមត្ថ​កិច្ច​​​ពាក់ព័ន្ធ​ជួយ​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​ល្បែងស៊ីសង​ទាំនេះផង ព្រោះពួកគាត់មា​ន​ប្ដី​ ឬកូនចៅជាដើម បានកំពុងតែវក់និង​ល្បែង មិនគិតរកសុី និងរៀនសូត្រ ហើយ​អាច​ប្រឈម​នូវបញ្ហា​គ្រឿងញៀន​ដែល​បំ​ផ្លា​ញ​អនាគត​ពួក​គាត់​ផង​ដែរ​ ។ ទោះ​ជា​យ៉ាង​ណា ភ្នាក់ងារសារព័ត៌មានដំណឹង​យ​ប់​មិញ​ យើង​ខ្ញុំ​មិន​​អាច​​សុំ​​ការ​​បំភ្លឺ​​ពី​អាជ្ញា​ធ​រ​​ខណ្ឌ​ចំការមន ​បាន​នោះ​ទេ ហើយ​ភ្នាក់​ងារ​យើង​និង​រង​ចាំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ ៕