បាញ់ទៀតហើយ! មន្ត្រីយោធា អគ្គនាយ​កដ្ឋាន​សម្ភា​រៈ​បច្ចេកទេសម្នាក់បាញ់ អ្នក​រ​ត់​​តាក់​ស៊ី​​១​គ្រាប់​របួស​ធ្ងន់​

ភ្នំពេញ៖ ហេតុ​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​វេលា​ម៉ោង​៣និង ២០នាទី ទៀបភ្លឺថ្ងៃទី២០ ខែកុ​ម្ភៈ ឆ្នាំ២០១៨ អ្នករត់តាក់ស៊ីម្នាក់​ត្រូវបាន​បុរស​ម្នាក់​ចេញ​ពីក្លឹបកាហ្សា ទំនងស្រវឹង​ស្រា​ផង​បាន​ហៅ រថយន្តតាក់​ស៊ីជិះ​ចេញ​មក​ដល់​ចំណុច​មុខ​រោង​កុនអង្គរ មិន​ដឹង​ថា មានទំនាស់រឿង​អ្វី បាន​ដក​កាំ​ភ្លើង​ខ្លី​បាញ់​១​គ្រាប់ ទៅ​លើជនរងគ្រោះ​បណ្ដាល​ឲ្យ​របួស​ធ្ងន់ នៅ​ចំណុច​មុខ​អតីត​រោង​កុន​អង្គរ ស្ថិត​ក្នុង​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេ​ញ​ ។

យោង​តាម​សម្ដី​របស់ជនរងគ្រោះ​បាន​ប្រា​ប់​​អោយ​ដឹង​ថា នៅ​​មុន​ពេល​កើត​ហេតុ​ ជ​ន​​សង្ស័យ​បាន​ចេញ​ពី​ក្លឹប​កាហ្សា​ទំនង​ស្រ​វឹងស្រា​ផង បានទាក់​ទងមកក្រុមហ៊ុន នគ​ររាជ ដើម្បីរកតាក់ស៊ីជិះ ទើបជនរង​គ្រោះ​​ដែ​លជាអ្នកបើករថយន្តតាក់ស៊ី នគររាជ ដែលប្រចាំការក្បែរនោះ បើក​រថយន្ត​ទៅ​ដឹក​ជន​សង្ស័យ​លក្ខណៈ​ជាភ្ញៀវ​ធម្មតា​ប៉ុ​ណ្ណោះ​ ។ ប្រភព​បន្ត​ថា នៅពេលធ្វើ​ដំណើ​រមកដល់​ចំណុច​មុខ​អតីត​រោង​កុនអង្គរ មិនដឹងថា កើតមានរឿងអ្វីនោះទេ ស្រាប់តែជនស​ង្ស័​យ​បានដកកាំភ្លើងខ្លីបាញ់១គ្រាប់ សំដៅ​លើ​អ្នក​បើកបរ​តាក់​ស៊ី​ជា​ជន​រងគ្រោះ ចំច​ង្កេះ​ខាង​ស្ដាំ បណ្ដាល​ឲ្យ​របួស​ធ្ងន់។បន្ទាប់​ពីធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ចុះ​ពី​លើ​រថយន្ត រត់គេចខ្លួន​ចូលទៅ​ពួន​លើ​ផ្ទះ​ជាន់​ទី​២ នៅម្ដុំ​ក្រោយ​សាលា​សង្កាត់​អូរ​ឫ​ស្សី​១ ទើបបង្ក​ឲ្យមានការភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច ចុះ​ធ្វើ​ការ​ដេញ​ចាប់​តែ​ម្ដង។

សមត្ថកិច្ចបានប្រាប់អោយដឹងថា​ ជនរង​គ្រោះ​ឈ្មោះ ជុំ គា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ខ្មែរ មុខរបរ រត់ឡានតាក់ស៊ី ទីលំនៅ ភូមិ ត្រពាំងអញ្ចាញ សង្កាត់ ត្រពាំងក្រ​សាំ​ង ខណ្ឌ ពោធិ៍សែនជ័យ ។ចំណែក ជនស​ង្ស័យឈ្មោះ ប៉ែន សាយវ័ន្ត ភេទ ប្រុស អា​យុ ៣៣ ឆ្នាំ ខ្មែរ មុខរបរ យោធា ឋានន្តរ​សក្តិ វរសេនីយ៍ឯក អគ្គនាយកដ្ឋាន​សម្ភា​រៈ​បច្ចេកទេស ទីលំនៅផ្ទះលេខ ២៨២ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បច្ចុប្បន្នជនសង្ស័យ​កំពុង​ស្ថិត​ក្នុង​ការ​ឃា​ត់​ខ្លួន​បណ្ដោះ​អាសន្ន​នៅអធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​៧​មករា ដើម្បីសមត្ថកិច្ច​ធ្វើ​ការ​សាក​សួរ និងកសាង​សំណុំ​រឿង​តាម​នីតិ​វិធី ៕