រំលោភ​បាន​ច្រើន​លើក ចុង​ក្រោយ​នាង​ត្អូ​ញ​​ត្អែ​រ​​ឈឺ​​ប្រដាប់​​ភេទ​​ពេក ទើប​បែក​ធ្លា​យ

ត្បូងឃ្មុំ៖ ​កម្លាំង​​សមត្ថកិច្ច​​ធ្វើ​ការ​​ឃាត់​ខ្លួន បុរស​លោ្មភ​កាម​ម្នាក់​​បាន​​រួម​​ភេទ​ជាមួយ​នឹង​​ក្មេង​​ស្រី ​អាយុ​​១៣​​ឆ្នាំ​ម្នាក់​ រស់នៅ​ឃុំ​ស្រុក​​ជា​មួយ​​គ្នា​​ជា​​ច្រើន​​លើក រហូតដល់​ក្មេង​ស្រី​រង​គ្រោះ ត្អូញ​​ត្អែ​រ​​ឈឺ​​ប្រដាប់​​ភេទ​ពេក ទើប​​បែក​ធ្លាយ​។ ហើយ​​នៅ​​ព្រឹក​​ថ្ងៃ​ទី​១៩ ខែកុម្ភៈ បញ្ជូន​​ទៅ​សាលាដំបូង​​ខេត្ត​ចាត់​​វិធាន​​ទៅ​​តាម​​ផ្លូវ​ច្បាប់​​ ។ ជនសង្ស័យ​ម្នាក់​ឈ្មោះ មី សេង​ឡុ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ជប់​ក្រៅ ឃុំ​ជុបស្រុក​ត្បូងឃ្មុំ​ ។

លោក​វរ​សេនី​យ៏​ត្រី សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មក​ក្មេងស្រី​រង​គ្រោះ​ធ្លាប់​បាន​ប្រាប់​ម្តាយ​ជា​ច្រើ​លើក​ថា ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​សកម្ម​ភាព​លួងលោម​ក្មេង​ស្រី និង​បាន​បញ្ចុះបញ្ចូល​នាំ​ទៅ​រំលោភ​សេព​សន្ថវៈ ​តែ​មិន​ត្រូវ​បាន​ម្តាយ​ចាប់​អារ​ម្ម​ណ៍​នោះ​ទេ​ហាក់បីដូចជា​ធ្វើ​មិនដឹង​នឹង​រឿង​ដែ​ល​កើតឡើង ។

លោក​វរ​សេនី​យ៏​ត្រី សេង មុំ​ ប្រាប់​បន្ត​ថា ទើបតែ​រហូត​មក​ដល់​ព្រឹកថ្ងៃ​ទី​១៨ កុម្ភៈ ជន​សង្ស័យ​ឈ្មោះ សេង ឡុ​ង បាន​បក់ដៃ​ហៅ​ក្មេង​ស្រី​រង​គ្រោះ ​ដើម្បី​ទៅ​រំលោភ​សេ​ព​​សន្ថ​វៈ​បន្ត​ទៀត​នៅ​ត្រង់​ទីតាំង​កន្លែង​ស្ងា​ត់​ ក្នុងភូមិ​ តែ​ក្មេង​ស្រី​នោះ​មិន​បាន​ទៅ​ឡើ​យ ។ ដោយសារ​តែ​ត្អូញ​ត្អែ​រ​ឈឺ​ប្រដាប់​ភេ​ទ​​ពេក​ហើយ​ក៏​បាន​យក​រឿង​ទាំងនេះ​ប្រាប់​ទៅ​ម្តាយ​របស់​ខ្លួន និង​បាន​ផ្អើល​ទៅដល់​សាច់ញាតិ​ពេល​ដែល​បែកធ្លាយ​រឿង​នេះ។

​ក្រោយមកសមត្ថកិច្ច​បាន​ឃាត់ខ្លួនបុរស​សង្ស័យ​មក​សួរនាំ​ ព្រមទាំងបាន​ឆ្លើយ​សា​រ​ភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​​លួង​លោ​ម និង​​ប​ញ្ជុះ​​បញ្ចូល​​ក្មួយ​​ស្រី​​បង្កើត​អា​យុ​១៣​​ឆ្នាំ​​រួម​​ភេទ​​បាន​​បន្ត​បន្ទាប់​​៤​​លើក​មក​​ហើយ ។ តែ​​តាម​​ពិត​​ច្រើន​​ជាង​​នេះ​​ទៅ​ទៀត តែ​​ជន​សង្ស័យ​​បាន​​ឆ្លើយ​​មាន​​ចំនួន​តិច​​ទៅ​​វិញ​​រហូត​​មក​​ដល់​​ព្រឹក​​ថ្ងៃ​ទី​១៩ កុម្ភៈ កម្លាំង​​សមត្ថកិច្ច​​កំពុង​​តែ​​សួរ​នាំ​​បុរស​ជាប់​ចោទ​​ដើម្បី​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​​ខេត្ដ ។ ដោយ​ឡែក​​ក្មេង​​ស្រី​រង​​គ្រោះ ​នៅ​ពេល​បា​ន​​បញ្ជូន​​មក​​​ពិនិត្យ​​នៅ​​មន្ទីរ​ពេទ្យ​ខេត្ត​ឃើ​ញ​​​បាន​​ដាច់​សន្ទះ​​ព្រហ្ម​ចារី​យ៍​ដោយ​​ពិត​ប្រាក​ដោយ​ការ​រំលោភ​ផ្លូវភេទ​ពិតមែន ៕