គួរ​ឲ្យ​សង្វេគ​ណាស់! ឆក់​ត្រី​ភ្លាត់​ស្នៀត ប្រពន្ធ​ឆក់​ស្លាប់ ប្តី​ចូល​ជួយ​រង​របួស​ធ្ងន់

ព្រះវិហារ៖ ប្តីអ្នកឆក់ត្រី ប្រពន្ឋអ្នកចាប់ត្រី​ភ្លា​ត់​ស្នៀត ឆក់​ប្រពន្ធ​ស្លាប់​ប្តី​ស្ទុះ​ទៅ​ជួយ ឆក់រង​របួ​សធ្ងន់ម្នាក់​​ទៀត​។​​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឋិត​នៅ​ភូមិ​​ជាំ​ស្រែ ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ។

សភាពរឿងហេតុ ប្តីនិង​ប្រពន្ធ​២នាក់បាននាំគ្នា​ទៅរក​ឆក់​ត្រី នៅតាម​អូរ​ក្បែរ​ភូមិ តែ​ត្រូវ​ឧបក​រ​ណ៍​​ឆក់​​នោះ ឆក់​​ផ្តាច់​ជីវិត​​ប្រពន្ធ​​ស្លាប់​នៅ​នឹង​កន្លែង រីឯ​ប្តី​រងរបួស​ធ្ងន់ ត្រូវបាន​បងប្អូន​ប្រជា​ពលរដ្ឋ​ដឹក​នាំយកមក​ជួយសង្គ្រោះ​បន្ទាន់ នៅ​មណ្ឌល់​សុខភាព​ឃុំ​យាង ។​ សពប្រពន្ធ​មាន​ឈ្មោះ​ សាមួន នេន ភេទ​ស្រី អាយុ២៨ មុខ​របរ​ កសិករ ចំណែក​ប្តី ដែល​រងរបួស​ធ្ងន់​មាន​ឈ្មោះ វ៉ាត ហុង ភេទ​ប្រុស អាយុ៣៧ឆ្នាំ មុខ​របរ​កសិករ អ្នក​ទាំងពី​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ៕