ផឹក​ស៊ី​ស្រវឹង​នាង​ឡើង​ទៅ​ដេក​ ឡើង​តាម​ពី​ក្រោ​យជាប់ខ្នោះ

​ភ្នំពេញ​ ៖​ នៅ​​ថ្ងៃ​​ទី​​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​​វេ​លា​​ម៉ោង​០៣​ និង​០០​នាទី​ ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អ​ម​ ឃាត់​ខ្លួន​​ជន​សង្ស័យ​ម្នាក់​ចាប់​រំលោភ​សេ​ព​សន្ថវៈ​ នៅ​ចំណុច​ផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​ទ្រុង​មាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​ ជន​សង្ស័យ​​ឈ្មោះ​ ដា​ រ៉ា​យុទ្ធ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ បុគ្គលិក​​ក្រុម​ហ៊ុន​​ឯកជន​ ស្នាក់​នៅ​​ភូមិ​​ដំណាក់​ហ្លួង​ ឃុំ​ព្រ​ថ្នង់​ ស្រុក​ ទឹកឈូ​ ខេត្តកំពត​ (​គ្មាន​សារធាតុ​ញៀន​)​ ។​ ចំណែក​ជន​​រង​គ្រោះ​​ឈ្មោះ​ ថ​ ស​.​ម​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ បុគ្គលិក​​ហាង​​រាត្រី​​ពន្លឺ​​ថ្មី​ ស្នាក់​នៅ​ផ្ទះ​​ជួល​ ផ្លូវ​​បេតុង​ ភូមិ​​ទ្រុង​មាន់​ សង្កាត់​​អូរ​បែក​ក្អម​ ខណ្ឌ​​សែន​​សុខ​ ។​

យោងតាម​​ដំណើរ​រឿង​ ​មុន​​ពេល​​កើត​ហេតុ​​ជ​ន​​រង​គ្រោះ​បាន​​នាំ​​គ្នា​​ផឹក​ស៊ី​​ស្រវឹង​ រួច​​ជន​​រង​​គ្រោះ​បាន​​ឡើង​​ទៅ​​ដេក​​នៅ​​ជាន់​​ឡៅ​តឿ​​​ខាង​លើ​ ដោ​យ​​បើក​ទ្វារ​​ចូល​​ដេក​​ក្នុង​​បន្ទប់​ ស្រាប់​តែ​ជន​ស​ង្ស័​យ​បាន​ឡើង​តាម​ពី​ក្រោយ​ជន​រង​គ្រោះ​ រួច​បាន​​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេ​ច​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​ហៅ​មិត្ត​ភ​កិ្ត​​របស់​​ខ្លួន​​ឲ្យ​​មក​​ជួយ​ ដោយ​​មាន​​ភាព​ភ័យ​​ខ្លាច​​ជន​សង្ស័យ​​បាន​​ផ្លោះ​​របង​​រត់​​ចេញ​ទៅ​​បាត់​ ។​ រហូត​​ដល់​​ម៉ោង​​៩​​និង​​០០​នាទី​ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ ចោទប្រកា​ន់​​ជនសង្ស័យ​​នៅ​​ប៉ុស្តិ៍​​រដ្ឋ​បាល​​អូរ​​បែក​​ក្អម​ ។​ លុះ​ដល់​​ម៉ោង​ ១៣​ និង​០០​នាទី​ ជនសង្ស័យ​បាន​​ត្រឡប់​​មក​​ផ្ទះ​របស់​​ជ​ន​រង​គ្រោះ​វិញ​ ក៏​ត្រូវ​បាន​​ជន​រង​គ្រោះ​​និង​​មិត្ត​​ភ​កិ្ត​​រួម​​ជា​មួយ​​ក្រុម​គ្រួ​សារ​ នាំ​​គ្នា​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ប្រគល់​​ឲ្យ​សម​ត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ធ្វើការ​សាក​ សួរ​តែ​ម្តង​ ។​ បច្ចុប្បន្ន​​ជនសង្ស័យ​​កំពុង​​ឃាត់​ខ្លួន​នៅ​​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើ​ម្បី​អនុវត្ត​តាម​នីតិវិធី​ ៕