ឃើ​ញប្ដីលង់ទឹក​ស្មាន​តែ​ប្តី​ធ្វើ​លេង ក៏​មិន​ជួយចុងក្រោយស្រែកទ្រហោយំ​

ភ្នំពេញ៖ កម្មករ​សំណង់​ម្នាក់ បានលង់​ទឹក​ស្លាប់​ភ្លាម​ៗ​ ខណៈ​ដែល​ផឹក​ស្រា​បន្តិចបន្តួច រួច​ចុះ​ទៅ​រាយ​មង​ក្នុង​ប្រឡាយ​ទឹក ដើម្បី​រក​ត្រី ស្រាប់​តែ​ប្រកាច់​លង់​ទឹក​ស្លាប់​តែ​ម្តង​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ម៉ោង​៤និង៤០នាទី​ល្ងាច ថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុច​បុរី​លឹម​ឈាង​ហាក់ ផ្លូវជាតិលេខ១​ភូមិវាល​ស្បូ​វ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។ ជនរងគ្រោះ​មាន​ឈ្មោះ​ សូ សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខ​របរកម្មករធ្វើផ្លូវ ស្នាក់​នៅ​ការ​ដ្ឋាន​សាង​សង់បុរី​លឹម​ឈាង​ហាក់ ផ្លូវជាតិ​លេ​ខ​១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារ​អំ​ពៅ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុនពេលកើត​ហេ​តុ ជនរងគ្រោះបានផឹកស្រាបន្តិចបន្តួច រួច​ក៏​យ​ក មងទៅរាយនៅក្នុងប្រឡាយទឹក (ចំណុច​​កើ​តហេតុខាងលើ) រួចជនរងគ្រោះ​ក៏លង់​ទឹក​ប្រ​កា​ច់ ពេល​នោះប្រពន្ធ​ជនរងគ្រោះ​ដើរ​ទៅ​ឃើ​ញ ស្មាន​តែ​ប្តី​ធ្វើ​លេង ក៏​មិន​ជួយ រួចជន​រង​គ្រោះ​​​ក៏​លិច​ចុះ​ទៅ​ក្រោម​បាត់ បន្តិច​ក្រោយ​មក​​ប្រពន្ធ​ជន​រង​គ្រោះ​ក៏​ស្រែក​ឲ្យ​គេ​ជួយ រួច​ក៏​នាំ​គ្នា​ចុះ​ស្រង់​​យក​ជនរងគ្រោះ​មក​លើ​គោក ធ្វើ​ចលនា​បេះ​ដូង តែ​ជនរង​គ្រោះ​បាន​ស្លាប់ ទៅ​ហើយ ។

ក្រោយកើតហេតុ តាមការពិនិត្យ​របស់ផ្នែក​ពិនិ​ត្យកន្លែង​កើត​ហេតុ​ខណ្ឌ​ច្បារ​អំពៅ បាន​បញ្ជា​ក់​ថា ជនរងគ្រោះស្លាប់​​ដោយសារ​លង់ទឹក​ប្រ​ឡាយ​ពិត​មែន ហើយ​បច្ចុប្បន្ន សពតម្កល់​ទុក​នៅ​វត្ត​វាល​ស្បូវ រង់ចាំក្រុមគ្រួសារ​មកទទួល​យ​ក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕