រៀប​ការ​បាន​៨ខែ បងប្អូន​ថ្លៃ​ពង្រាត់​ប្រពន្ធ​ចេញ​ពី​ខ្លួន វ៉ៃ​​គ្នា​ទៅ​​វិញទៅមក​បែក​ក្បាល​៥​នាក់

ភ្នំពេញ៖ ខឹង​បង​ប្អូន​ថ្លៃ​ពង្រាត់​ប្រពន្ធ​ចេញ​ពី​ខ្លួន​ក្រោយ​រៀប​ការ​បាន​គ្នា​ជា​ប្តី-ប្រពន្ធ​រយៈ​ពេ​ល​៨ខែ ក៏​កើត​រឿង​ប្រេះ​ឆា​ក្នុង​គ្រួសារ ទាំង​ផ្លូ​វ​កាយ ទាំងផ្លូវចិត្ត ក្លាយជាសង្រ្គាមសម្តី ភាគី​ខាង​ប្តី​ផឹក​អស់​៣​កំប៉ុង​កាន់​ដំបង​ទីប​បួន​ជ្រុង​ប្រហោង​ក្នុង​វាយ​ទៅ​លើ​ស្ត្រី ជាបងថ្លៃ​របួស​បែ​ក​ក្បាល ប្អូនប្រុស​ឃើញ​ដេញ​វាយ​វិញ​របួស​បែ​ក​ក្បាល ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ទាំ​ង​ប៉ូលិស ចុះ​ទៅ​អន្តរាគមន៍​នាំ​ខ្លួនជន​រង​របួ​ស ទាំង​៥​នាក់ ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​​កាលពី​វេលា ម៉ោង ៧ យប់ ថ្ងៃ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ ពោធិ៍សែន​ជ័យ ។ ភាគីទាំង២ដោយភាគី ទី១ឈ្មោះ សុឹម សឿន ភេទប្រុស អាយុ៣៧ឆ្នាំ ​មុ​ខ របរកម្មករសំណង់​ ជាភាគីបង្កហឹង្សា​មុន​មា​ន​​តែ​ម្នាក់​ឯង ។
ចំណែកភាគីទី២មានគ្នា៤នាក់ក្នុងនោះមានស្រី​ម្នាក់ ទី១ ឈ្មោះ ជុំ សារ៉ាត់ ភេទប្រុស អា​យុ​៤៧ឆ្នាំ​មុខរបរកម្មករសំណង់ ។ ទី២​ឈ្មោះ សុឹម សន ភេទប្រុស អាយុ២៧ឆ្នាំ ទី៣​ឈ្មោះ សុឹម សិន ភេទស្រី អាយុ៣៨ឆ្នាំ ។ ទាំង៤​នា​ក់ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី៣ កន្លែងកើត​ហេ​តុ ។ ទី៤ ឈ្មោះ ជ័យ ចាន់ ភេទប្រុស អាយុ៣​៨​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់​ជួ​ល​ជាន់​ទី២ ផ្ទះ​កើត​ហេតុ ។
តាមប្រភពបានឲ្យដឹងថា ក្រុមអ្នកទាំង៥ សុទ្ធ​សុឹ​ង​តែបងប្អូន បងថ្លៃ នឹងគ្នា តែដោយ​សារ​មា​ន​បញ្ហា​ក្នុង​គ្រួសារ​បុរសឈ្មោះជ័យ ចាន់ ដែ​ល​សាច់ញាតិចោទថាចេះតែរករឿងប្រពន្ធ​​ទើប​ទ្រាំ​​លែង​បាន បងប្អូននាំគ្នា យកប្រពន្ធទៅ​លា​ក់​ទុក​នៅ​កន្លែង​ផ្សេង ដើម្បី​កុំ​ឲ្យ ប្តីចេះ​តែ​រក​រឿ​ងពេក ស្រាប់តែមកដល់យប់ថ្ងៃទី១៧នេះ​រឿង​រ៉ាវ សម្តីមិនចេះចប់មិនចេះ ហើយ ទើបឈាន​ដល់​ផ្ទុះ​ហឹង្សា​ដាក់​គ្នា​វាយ​ទៅ​មក គ្មានអ្នកចា​ញ់ ហើយ​ក៏​គ្មាន​អ្នក​ឈ្នះ មានតែអ្នករងរបួស​បែកក្បាលទាំង៥នាក់ក្នុងនោះមានស្រីម្នាក់ផងដែរ សុទ្ធសុឹងតែប្រលាក់​ឈាមជោគ​ក្បាល​ដូច​គ្នា ។
ករណីខាងលើ ក្រោយពីលោក ភា ប្រុស នាយ​ប៉ុស្ដិ៍​កាកាប២ ហៅមកប៉ុស្ដិ៍​ពន្យល់នែនាំ​ភាគី​ទាំ​ង​​សងខាងព្រមបញ្ចប់​រឿងដោយ​មិន​ប្ដឹង​ផ្ដ​ល់​គ្នា​ឡើយ ទើបសមត្ថកិច្ច​ធ្វើកិច្ចសន្យា​បញ្ចប់​រឿងត្រឹមស្មើរគ្នាតាមការស្នើរសុំរវាងភាគីទាំងពីរ ៕