គប់​ក្បាល​អាណា​វើយ ដក​កាំភ្លើង​បាញ់​មេឃ​មួយ​គ្រាប់​រត់​ចោល​ផ្ទះ

ភ្នំពេញ៖ បុរស​ម្នាក់​ដែល​គេ​អះ​អាង​ថា​មាន​ឈ្មោះ​ទ្រី ហៅ តា​ប៉ោង បាន​បាញ់​មួយ​គ្រាប់​ឡើង​លើ​នៅ​មុខ​ស្រី​ស្នេហ៍​ដែល​កំពុង​អង្គុយ​ផឹក​ជា​មួយ​គ្នា​ពេល​ខឹង​អ្នក​ជិតខាង​ដែល​បោះ​កំប៉ុង​ពី​លើ​ផ្ទះ​មក​ត្រូវ​ក្បាល ។ ហេតុ​ការណ៍​បាញ់​បោះ​យ៉ាង​សេរី​នេះ​បាន​កើត​ឡើង​នា​ម៉ោ​ង​ជាង​១០និង៣០នាទី​យប់ថ្ងៃទី១៧​ខែកុ​ម្ភៈ ឆ្នាំ​២០១៨ នៅមុខ​ចំណុចមុខបន្ទប់​ជួល​លេខ​៤ ខាង​មុខ​ភោជនីយដ្ឋាន ម៉ែក្មេក ស្ថិតតាម​បណ្តោយ​ផ្លូវ​លេខ​៦​ក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ។ នារី​ដែល​ជាស្រីស្នេហ៍​អង្គុយ​ផឹកជាមួយ​មាន​ឈ្មោះ​យ៉ុន សុីម អាយុ​មាន​អាយុ​ប្រហែល​ជា​ង​៣០​ឆ្នាំ ស្នា​ក់នៅបន្ទប់​ជួល​កើត​ហេតុ​ខាង​លើ​។ ចំណែ​ក ឯបុរស​ដែលបាញ់​បោះ​សេរី​នោះ​មា​ន​ឈ្មោះ​ទ្រី ហៅ​តាប៉ោង​មាន​អាយុ​ប្រហែ​ល​ជា​ង​៤០ ឆ្នាំ ។

បើ​តាម​នារី​ដែលជា​ស្រីស្នេហ៍​អង្គុយ​ផឹកជា​មួយ​មាន​ឈ្មោះ​យ៉ុន សុីម បាន​ប្រាប់​សមត្ថកិច្ចឲ្យ​ដឹង​ថា​នៅម៉ោងជាង៨យប់ ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ​២០១៨ ខ្លួន​បាន​អង្គុយ​ផឹក​ស្រា​ជា​មួយ​ជន​បង្ក​រហូត​ដល់​ម៉ោង​កើត​ហេតុ​គឺ ពេលនោះ​ក៏​មា​ន​អ្នក​ជួល​បន្ទប់នៅ​ខាង​លើ បានគប់​សំបក​កំ​ប៉ុង​ចំ​ក្បាល​ជន​បង្ក បាន​ធ្វើ​អោយ​ជន​បង្ក​ខឹង ភ្លាមៗ​នោះ​ជន​បង្ក បាន​ឡើង​ទៅ​សួរ​នាំ ក៏បាន​ប៉ះ​សម្ដី​គ្នា ពេល​នោះ​ជន​បង្ក​បាន​បាញ់​១​គ្រាប់ ឡើង​ទៅ​លើ​រួចបាន​បើករថយន្ត​គេច​ចេញ​ពី​ក​ន្លែងកើ​ត​ហេតុ​បាត់​ស្រមោល ។

ក្រោយ​កើត​ហេតុនារីដែល​ជា​ស្រី​ស្នេហ៍​អង្គុយ​ជា​មួយ​ជនបង្ក​ត្រូវ​បាន​សមត្ថកិច្ច​អញ្ជើញ​ទៅ​កាន់​ប៉ុស្ដិ៍ជ្រោយ​ចង្វារ ដើម្បី​សួរ​នាំ​រក​ជន​បង្ក​ហើយ​នារី​នោះ​បាន​ប្រាប់​ថា ជន​បង្ក​ឈ្មោះ ទ្រី ហៅតា ប៉ោង ៕