ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ បុរស​ម្នាក់​ជិះ​ម៉ូតូ​រេ​ចង្កូត​បុក​ស្លាក យី​ហោ​យាន​ដ្ឋានជួសជុល ស្លាប់​នៅ​កន្លែង

ភ្នំពេញ​៖ បុរស​​ម្នាក់​​សង្ស័យ​​ស្រវឹង​​ស្រា​ បានជិះ​ម៉ូតូ​សណ្តោង​រឺម៉ក​ បានរ៉េចង្កូត​ជ្រុលទៅបុក​ និ​ង​ស្លាក​យីហោយានដ្ឋាន​ប៉េកាំង​ ជួសជុល​ ម៉ាស៊ីន​ និងគ្រឿងក្រោម​ បណ្តាល​អោយ​អ្នក​បើក​មូតូ​រឺម៉ក រងរបួស​ បែក​ក្បាល់និង​ បាក់ករ​ ស្លាប់​ នៅ​និង​កន្លែង ។ ហេតុការណ៍នេះ​បាន​កើ​ត​ឡើង​នៅវេលាម៉ោង​១១យប់​ ថ្ងៃទី​១៦​ ខែ​កុម្ភះ​ឆ្នាំ​២០១៨​ ផ្ទះ​លេខ ២៧៦Aយីហោ​យា​​ន​ដ្ឋានប៉េកាំង​ ជួសជុល​ម៉ាស៊ីន​គ្រឿង ​ក្រោម​ គ្រ​ប់ប្រភេទ​ ផ្លូវ​បេតុ​បុរីសូនី​ ភូមិឬស្សី១សង្កា​ត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំ​ពេ​ញ ។

សពជន​រងគ្រោះមាន​ឈ្មោះ​ ហ៊ីម​ ប៉ុននឿន​ ភេទប្រុស​ អាយុ ២៩ឆ្នាំ​ មុខរបប​ កម្មករ​កាត់​កញ្ចក់​ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​ស្ពាន​ដែក​ចំការដូង​ ភូមិ​ឬស្សី​១សង្កាត់​ស្ទឹងមានជ័យ​ទី៣ ខណ្ឌមា​ន​ជ័យ​ មានស្រុកកំណើត​​ ភូមិ​បាស្រែ​ ឃុំបា​ស្រែ​ ស្រុក​​អង្គរបុរី​ ខេត្តតាកែវ​ ។

តាម​ប្រភព័ត៌មាន​ ពីកន្លែងកើតហេតុ​​បាន​អោ​យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​​បុ​រស​ខាងលើមិន​ ដឹង​ថា​ចេញពីផឹក​នៅកន្លែង​ណានោះទេ​ គឺបានជិះម៉ូតូ​សណ្តោង​រឺម៉ក​ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ បេតុ​បុរីសូនី​ ក្នុងទិសដៅ​ ពី​លិចទៅកើត​ ក្នុង​ល្បឿនយ៉ាងលឿន​ ព្រមទាំង​ស្រវឹង​ផងនោះ​ ខណះ​មកដល់​ចំនុច​កើតហេតុ​ បានរ៉េចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​ ជ្រុលទៅបុក​និង​ស្លា​ក យីហោយានដ្ឋាន​ ប៉េកាំង​ ជួសជុល​ម៉ា​ស៊ី​ន​ និងគ្រឿងក្រោម​ បណ្ដាល​អោយ​អ្នកបើក​ម៉ូតូ​រឺម៉ក បោក​ក្បាល​ទៅ​និង​ស្លាក​យីហោរបួស​បែក​ក្បាល​និង​បាក់​កស្លាប់នៅ​នៅកន្លែង​កើត​ហេតុ​ភ្លាម​ៗ​ផងដែរ​ ។

ប្រភព​ដដែល​ បានបន្តទៀតថា​ បន្ទាប់​ពី​ដឹង​ថា​ជនរងគ្រោះ​ បាន​ស្លាប់​ហើយ​នោះ​ ក៏ស្រាប់​តែ​ ជនមិន​ស្គាល់​មុខ​ បាន​មក​ជិះ​យក​រម៉ក​ម៉ូតូ​ទៅ​បាត់​ពី​កន្លែងកើតហេតុ​ ហើយ​ពេលនោះដែរ​ ដំណឹង​នេះ​បានលឺ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​និង​ក្រុម​គ្រួសារ​ បានចុះ​ទៅកន្លែងកើតហេតុ​ ធ្វើ​អោយ​ក្រុមគ្រួសារ​សាច់ញាតិ​ ទប់​អារម្មណ៍​មិន​បាន​ មាន​ អ្នក​ខ្លះ​យំ​រហូត​ទាល់តែ​សន្លប់​ បាត់​ស្មា​រតី​ ក៍មានដែរ​ ។​ ក្រោយ​ពេលកើតហេតុ​ ​សមត្ថកិច្ចជំនាញ​ខ​ណ្ឌ​​បានចុះ​ទៅកន្លែងកើតហេតុ​ រួចហើយ​ធ្វើ​លិខិត​ប្រគល់​សពជនរងគ្រោះអោយ​ ក្រុមគ្រួសារ​យ​កទៅ​ធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​ តាម​ប្រពៃ​ណី ៕