ផឹក​ស្រវឹង​បើក​ឡាន​បំបុក​នគរបាល​រត់​មិន​រួច​ជាប់​ខ្នោះ​ដៃ

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ​ អគ្គស្នង​ការ​រង​ និង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​នៅ​តាម​ខណ្ឌ តាម​ចាប់​វា​យ​ខ្នោះ​បុរស​ម្នាក់​បើក​រថយន្ត Lexus ដោ​យ​មាន​អការៈ​ស្រវឹង​ខ្លាំង​បំបុក​សមត្ថកិច្ច​នៅ​ពេល​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​បទ​ល្មើស​ចរាចរណ៍​នៅ​តា​ម​ផ្លួវជាតិលេខ៥ ក្នុងសង្កាត់-ខណ្ឌឬស្សីកែវ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ និងកំពុងសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

ជនល្មើស​ និង​រថយន្ត​ Lexus RX300 ពណ៌​​ស​ ស្លាកលេខ​ 2AL-1530 ភ្នំពេញត្រូវ​បាន​ចាប់​ឃាត់​ខ្លួនបានភ្លាមៗ​ក្រោយ​កើត​ហេតុ​ហើ​យ​បាន​នាំ​ខ្លួនទៅ​សួរចម្លើយ​ដើម្បី​កសាង​សំ​ណុំ​​រឿង​បញ្ជូន​ទៅ​សាលា​ដំបូងរាជធានី​ភ្នំពេញ​​ចាត់​ការ​តាម​ច្បាប់​ ៕