សង្ស័យមាន​អ្នក​លួច​បើក​ទ្វា​រច្រក ឲ្យ​មេ​ខ្លោង​ជួញ​​ដូរ​គ្រឿង​ញៀន ទើប​គ្រឿង​ញៀន​រា​ប់​ពាន់​គីឡូ​ចូល​ស្រុក​ខ្មែរ​បាន

ខេត្តបន្ទាយមានជ័យ៖ នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ជនសង្ស័យ​២នាក់​ជា​មុខ​សញ្ញា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែត ត្រូវបាន​កម្លាំង​នគរបាល​ការិ​យាល័យ​ប្រឆាំង​គ្រឿ​ង​​ញៀន នៃស្នង​ការ​ដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ សហកា​រជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ចាប់​ឃាត់​ខ្លួន និងបាន​ដកហូតវុត្ថុតាង​មាន​គ្រឿង​ញៀន​មួយ​ចំនួន​ធំ ។

ប្រតិបត្តិ​ការ​បង្ក្រាប​នេះ មានការ​សម្រប​សម្រួ​លពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូងខេត្តបន្ទាយមានជ័យ នៅចំណុ​ច​ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យ​ប៉ែត ខេត្តបន្ទាយមានជ័យ ។ ជន​សង្ស័យ​និង​វត្ថុតាងគ្រឿង​ញៀនត្រូវបាន​កម្លាំង​នគរ​បាល​ការិយាល័យ​ជំនាញ​កសាង​សំណុំ​រឿង​ចាប់​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​តាម​នីតិវិធី ៕