ប្ដីប្រពន្ធមួយគូរ​បាននាំគ្នាទៅ​ធ្វើសកម្ម​ភាព​ឆក់​កាបូប​ត្រូវ​ជាប់​ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ​២នាក់​ត្រូវ​បាន​ប៉ូលីស​ខណ្ឌ​ទួល​គោក​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​បាន​សម្រេច កា​​ល​ពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ម៉ោង​ប្រ​ហែ​ល១២និង៥០នាទី នៅចំណុចក្នុងវត្តនាគវ័ន្ត ក្រុម​ទី១០៤ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅ​ចំណុច​មុខ​ផ្ទះ​លេខ ២៦ ផ្លូវ​លេខ​៦០៦​ក្រុម​ទី៥៤ ភូមិ​​១២សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជ​ធា​នី​ភ្នំពេញ កាល​ពី​ថ្ងៃទី​១៦ខែ​កម្ភ: ឆ្នាំ២០​១​៨ វេលា​ម៉ោង​ប្រហែល​១១​និង​៥០​នាទី ។

សមត្ថកិច្ច​បាន​ប្រាប់​​អោយ​ដឹង​ថា​ជនសង្ស័យ​ទី-១ឈ្មោះ អ៊ឹម រិទ្ធី ហៅ វ៉ា ភេទប្រុស អាយុុ​២​៨ឆ្នាំ ជនជាតខ្មែរ មុខពំុពិតប្រាកដ ស្នាក់​នៅ​ផ្ទ្ទះ​លេខ​៩៩ ផ្លូវរថភ្លើង ក្រុម១០៤ ភូមិ២២
ស​ង្កា​ត់​បឹង​កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំ​ពេញ ។ និងទី​២- ឈ្មោះ នូ ដាលីន ភេទស្រី អាយុ​២៦​ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិត​ប្រាក​ដ​ស្នាក់​នៅ​ជា​មួយ​គ្នា​វត្ថុតាងចាប់យក​រួម​មាន​ទូរ​ស័​ព្ទចំនួន០២គ្រឿង(ម៉ាកiPhone 7Plus . SAMSUNG Not កាបូបស្ពាយ​ចំនួន​១កាបូ​ប​ដៃចំនួន១ ប៉ិចចំនួន១,​លិខិតឆ្លងដែន​ចំនួន​១​ក្បាល, ខ្សែសាកនាឡិកា០១ និងលុយ​ដុល្លា​ចំនួន​៣០០​$ (ជា​របស់ជនរងគ្រោះ) ។ម៉ូតូ​ចំ​នួ​ន០១គ្រឿងម៉ាក Scoopy ពណ៌ដ​ពាក់ស្លា​ក​លេខ​ភ្នំពេញ 1GR-3807 សេរីឆ្នាំ២០១៥ លេ​ខតួនិងម៉ាស៊ីន: 8035169​(ជារបស់​ជន​សង្ស័​យជិះធ្វើសកម្មភាព)។ ជនរងគ្រោះ​ឈ្មោះ អ៉ឹម វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំជនជាតខ្មែរ មុខរបរនាយកក្រុមហ៊ុនTNJ Electric ស្នាក់​នៅផ្ទះលេខ១៧ ផ្លូវលេច៧ ភូមិបន្លាស្អិត (បុរី​អង្គរភ្នំពេញ) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្ដថា​ នៅពេល​កើត​ហេតុ​ថ្ងៃ​ទី​១​៦ ខែកុម្ភ: ឆ្នាំ២០១៨ ម៉ោងប្រហែល១​និង​៥​០​នាទី​ជនរងគ្រោះបានជិះ​រថយន្តមកឈប់​នៅ​​មុខ​ភោជណីយ៍ដ្ឋានយីហោល្មុតទុំ ផ្ទះលេខ​២​៦ ផ្លូវ៦០៦ ក្រុម៥៤ ភូមិ១២សង្កាត់បឹងក​ក់ទី​២ ខណ្ឌទួលគោក ក្នុងគោល​បំណងចូល​ហូប​បាយ ដោយដើរចុះពីរថយន្តយូរការបូបនៅដៃ បំរុងឆ្លងផ្លូវចូលហាង ស្រាប់តែមានជន​សង្ស័​យ​ចំនួន០២នាក់ ១ឈ្មោះ អ៊ឹម រិទ្ធីហៅ វ៉ា ភេទ​ប្រុស និង ២ឈ្មោះ នូ ដាលីន ភេទស្រី អាយុ ២៦ឆ្នាំ (ពីរនាក់ប្តីប្រពន្ធ) ដោយឈ្មោះអ៊ឹម រិទ្ធី ហៅ វ៉ា ជាអ្នកបើកម៉ូតូ រីឯ ឈ្មោះ ញូ ដាលីន ជាអ្នកអង្គុយក្រោយ(អ្នកឆក់) បានជិះម៉ូតូមួយ​គ្រឿ​ង​ម៉ាកScoopy ពណ៌ស មកអែបជិតរួច​ធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះបានសំរេចគេចខ្លួនបាត់ លុះក្រោយពេលកើតហេតុជនរងគ្រោះមកដាក់ពាក្យប្តឹងរាយការណ៌ពីភិនភាគជនសង្ស័យ និងសកម្មភាព រួមទាំង​ចុះ​ដល់​កន្លែង​កើត​ហេតុ កម្លាំង​យើង​ក្តាប់​បាន​ពី​មុខ​សញ្ញា ឈាន​ដល់ការឃាត់​ខ្លួននិង​ដក​ហូត​សម្ភារ:ជ​នរងគ្រោះបានប្រគល់អោយវិញ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងកសាង
សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕