ខឹងអ្នកបម្រើក្តិចមួលកូនឧកញ៉ា ដួង ឆាយ នាំ​នាង​ទៅ​ប៉ុស្តិ៍ប៉ូលិស

នៅ​​ថ្ងៃ​​ទី​​១៦​ ខែ​កុម្ភៈ​ ឆ្នាំ​​២០១៨​ វេលា​​ម៉ោង​​០២​និង​​០០​នាទី​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​​ទទួល​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ម្នាក់​ ពី​ក្រុម​​គ្រួសារ​​កុមារ​រង​គ្រោះ​​ក្នុង​​ករណី​ ហិង្សា​​លើ​កុមារ​ នៅ​​ចំណុច​​ក្នុង​ផ្ទះ​​គ្មាន​​លេខ​ ផ្លូវ​​បេតុង​ ភូ​មិ​​ទ្រុង​មាន់​ សង្កាត់​​អូរ​​បែក​​ក្អម​ ខណ្ឌ​​សែន​សុ​ខ​ ។​ ​ជន​សង្ស័យ​​​ឈ្មោះ​ ស៊ុំ​ សុ​ផា​ន់​ណា​ ភេ​ទ​​ស្រី​ អាយុ​​២៣​​ឆ្នាំ​ បុគ្គលិក​​លក់​​ខោ​អាវ​ ស្នា​ក់​​នៅ​​ភូ​មិ​​ទ្រុង​មាន់​ សង្កាត់​​អូរ​​បែក​​ក្អម​ ខណ្ឌ​​សែ​ន​​សុខ​ ។​

​លោក​ឧកញ៉ា​ ឌួ​ង​ ឆាយ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១៥BEO​ ផ្លូវ​១០៥​ ភូមិ​៣​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ (​ត្រូវជា​អា​ណា​ព្យាបាល​កុមារ​រង​គ្រោះ​ចំនួន​២​នាក់​)​ រួម​មាន​ ៖
១-​ឈ្មោះ​ ឌួ​ង​ គឹ​ម​វិសាល​ ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១៥BEO​ ផ្លូវ​១០៥​ ភូមិ​៣​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ (​របួស​លើ​ផ្ទៃ​មុខ​)​ ។​
២-​ឈ្មោះ​ ឌួ​ង​ ម៉ា​ណា​វិត​ ភេទ​ប្រុស​ អាយុ​៤​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១៥BEO​ ផ្លូវ​១០៥​ ភូមិ​៣​ ស​ង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ (​របួស​ប្រដាប់​ភេ​ទ​​)​ ត្រូវ​បាន​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​សឹ​ង្ហ​បូ​រី​ ។​

យោង​​តាម​​ដំណើរ​រឿង​ ៖​ មុន​​ពេល​​កើត​ហេតុ​ ថ្ងៃ​ទី​៤-១២-២០១៧​ ពេល​ម្តាយ​របស់​លោក​ឧកញ៉ា​ ឌួ​ង​ ឆាយ​ ទៅ​សហរដ្ឋអាមេរិក​ គ្មាន​អ្នក​​មើល​ថែ​​ទាំង​​កូន​ លោក​​ឧក​ញ៉ា​ ឌួ​ង​ ឆាយ​ បាន​​ហៅ​​ជន​សង្ស័យ​​ឲ្យ​​ជួយ​​មើល​ថែ​​ទាំ​​កូន​ទាំង​​២​​នាក់​ នៅ​​ក្នុង​ផ្ទះ​​ស្ថិត​​នៅ​​ភូមិ​​ទ្រុង​មាន់​ សង្កាត់​​អូរ​​បែក​​ក្អម​ ខណ្ឌ​​សែន​​សុខ​ ។​ ពេល​មើ​ល​ថែទាំ​កុមារ​រង​គ្រោះ​ ជនសង្ស័យ​បាន​និយា​យ​ទៅ​ក្មេង​ទាំង​២​នាក់​ តែ​ក្មេង​ទាំង​២​នាក់​មិន​ស្តាប់​ ជនសង្ស័យ​បាន​ក្តិច​មូល​កុមារ​រង​គ្រោះ​ ឈ្មោះ​ ឌួ​ង​ គឹ​ម​វិសាល​ ហើយ​ជនសង្ស័យ​បាន​ក្តិច​មួល​ប្រដាប់​ភេទ​ កុមារ​រង​គ្រោះ​ ឌួ​ង​ ម៉ា​​ណា​វិត​ ។​ បន្ទាប់​មក​លោក​ឧក​ញ៉ា ឌួ​ង​ ឆាយ​ បាន​នាំ​កុមារ​រង​គ្រោះ​ឈ្មោះ​ ដួង​ ម៉ា​ណា​វិត​ ទៅ​​ព្យាបាល​នៅ​ប្រទេស​សឹ​ង្ហ​បូ​រី​ ។​ លុះដល់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ២​និង​០០​នាទី​ លោក​ឧកញ៉ា​ ឌួ​ង​ ឆាយ​ បាន​នាំ​ខ្លួន​ជន​សង្ស័យ​​ប្រគល់​ឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ធ្វើការ​សាកសួរ​តែ​ម្តង​ ។​ ​បច្ចុ​ប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។

សូមបញ្ជាក់ថា លោកឧកញ៉ា ដួង ឆាយ ត្រូវ​​ជា​ស្គាល់ថាជាកូនប្រុសលោកឧកញ៉ា ដួង ងៀប ធ្លាប់ជាប់ពន្ឋនា​គារ​និងធ្លាប់មាន​រឿង​រ៉ាវ​មួយ​ចំនួន ពិសេស​ករណី​ហិង្សា​ជា​មួយ​កូន​ឧកញ៉ា ទ្រី ភាព ដែ​ល​​ល្បី​ឈ្មោះ​ខាង​ជំនួញ​ឈើ នា​ពេ​ល​កន្លង​មក ៕