បែកធ្លាយ​ប្រវត្តិ​ស្នេហា​ចតុ​កោណ​របស់​ប្រធា​ន​មន្ទីរ​ពេទ្យ​វិសាល​សុខ

ភ្នំពេញ៖ ស្ត្រី​ចំណាស់​ម្នាក់​ដែល​ចេញ​មុខ​អះ​អាង​ថា​ជា​គ្រួសារ​លោក ជា សំអាន ប្រធាន​មន្ទី​រ​ពេទ្យវិសាល​សុខ​បានទទួល​ស្គាល់​ថា នាង​ទូ​ច​ច័ន្ទ​រស្មី ហៅ ម៉ី ជា​ស្រី​កំណាន់​ម្នាក់​និង​ជា​ដៃ​គូរ​សហការ​ចូលហ៊ុនជាមួយ​លោក ជា សំអាន ប៉ុណ្ណោះ​មិន​មែន​ជា​គ្រួសារ​មួយ​ផ្សេង​ទេ ។ ការ​ទទួល​ស្គាល់នេះគឺបាន​បញ្ជាក់​ក្នុង​លិខិត​បដិសេធ​ដែល​ផ្សព្វ​ផ្សា​យ​ក្នុង​អាខោន​ហ្វេស​ប៊ុក​ឈ្មោះJelly Jelly កាល​ពីថ្ងៃទី១៤​ខែ​កុ​ម្ភៈ ក្នុង​គោល​បំណង​បដិសេធព័ត៌មាន​មួយ​ចំ​នួ​នពាក់ព័ន្ធនឹងប្រធានមន្ទីរពេទ្យវិសាលសុខប្តឹងប្រពន្ធនិងបងថ្លៃដាក់គុក ។

ក្នុងលិខិតនេះក៍បានបដិសេធដែរថាកូនស្រីអាយុ៤ឆ្នាំនេះមិនមែនជាកូនលោកជាសំអានទេបើចង់ជាក់ច្បាស់យកកូនស្រីនេះទៅពិនិត្យD N A​ដើម្បីបញ្ជាក់ការពិត ។ ប៉ុន្តែ​ប្រភព​ពី​សាច់​ញាតិនាងរស្មីបានអះអាងថាកូនស្រីនេះមានចុះបញ្ជីជាតិត្រឹមត្រូវដោយបញ្ជាក់ថាលោកជាសំអានជាឪពុកនិងនាងទូចច័ន្ទរស្មីជាម្តាយ ។

ការបញ្ជាក់ក្នុងលិខិតបដិសេធបែបនេះរឹតតែបង្ហាញឲ្យឃើញថាលោក ជា សំអាន ប្រធាន​ម​ន្ទីរពេទ្យវិសាលសុខកាន់តែល្បីខាងបុរសសំបូរស្នេហ៍អាចលេងល្បែងស្នេហាចតុកោណបានពោលគឺលោកម្នាក់ឯងតទល់នឹងស្ត្រី៣នាក់គឺភរិយាចំណាស់ ស្រីកំណាន់វ័យក្មេង​និងស្រី​ក្មេ​ង​ម្នាក់ទៀត​ដែលជាដើមចម​នាំឲ្យ​ស្រី​កំណាន់​វ័យ​ក្មេង​យក​កាតូ​ទឹក​ជ័រវាយលោក ជា សំអាន បែក​ក្បាល ។

ចំពោះរឿងនេះតាមមតិសាធារណជនយល់ឃើញថាលោកជាសំអានពិតជាបានរស់នៅជាមួយនាងរស្មីប្រាកដមែនទោះជាក្នុងលក្ខណៈជាស្រីកំណាន់ក្តីឬប្រពន្ធចុងក្តីក៍មិនគួរបញ្ចប់មនោសញ្ចេតនាតាមរបៀបចាប់ដាក់គុកដែរវាអាក្រក់មើលណាស់។គួរទុកផ្លូវដើរឲ្យគេផងព្រោះបើដើរដល់ផ្លូវទាល់ច្រកគេនឹងហែកកកាយរឿងស្នេហ៍អតីតកាលរវាងលោកនិងរូបនាងជាសាធារណៈនោះនឹងធ្វើឲ្យប៉ះពាល់កិត្តិយសលោកជាមិនខានឡើយ។ពិសេសពេលនាងជាប់គុកបានបន្សល់ទុកក្មេងៗកំព្រា៣នាក់ឲ្យរស់នៅកណ្តោចកណ្តែងគ្មានម្តាយចិញ្ចឹមបីបាច់ថែរក្សាឡើយ។ដូច្នេះការរស់នៅវេទនាបែបណាទៅ ។

យោងតាមប្រភពព័ត៍មានពីសាច់ញាតិនាង ទូច រស្មី ហៅ ម៉ី បានបញ្ជាក់បន្ថែមថា នាង ទូច ច័ន្ទរស្មី មានអាយុ៣៣ឆ្នាំ និងមានប​ង​ប្អូ​ន​៣នាក់ បងស្រីម្នាក់និងបងប្រុសម្នាក់​(ឈ្មោះ​ ទូច សុធា) ។ នាង ទូចច័ន្ទ រស្មី ជាស្រ្តីមេម៉ាយ​មានកូន២នាក់ លុះពេលបានមករស់​នៅលោ​ក ជា សំអាន បានកូនម្នាក់ទៀត ពោលគឺសព្វ​ថ្ងៃ​នាង ទូចច័ន្ទ រស្មី មានកូន៣នាក់ហើយនា​ង​ជាកូន និងបងប្អូនកំព្រាគ្មាន៣នាក់​ឪពុក​ម្តា​យ​ទីពឹងទេ ។

ប្រភពព័ត៍មានដដែលបានឲ្យដឹងទៀតថា កា​ល​នាងនៅជាស្រី្តមេម៉ាយនាងចូលចិត្ត​លេង​(តាំង​ហ្គោ)តាមរយៈសារអេឡិកត្រូនិច ក្នុង​អំឡុង​ឆ្នាំ២០១៤ ក៏បានជួបបុរសម្នាក់គឺលោក ជា សំអានតែងតែទាក់ទងសាសង​គ្នារាល់ពេ​លយប់ផ្តើមចេញជាការទំនាក់ទំនងស្នេហាគ្នាលួចលាក់រហូតមកដល់ឆ្នាំ២០១៦ក៍បានបានចេញមុខមករស់នៅជាមួយគ្នាជាប្តីប្រពន្ធបែបអនីតិសង្វាស។នៅអំឡុងពេលនោះនាងចេះតែរៀបរាប់ប្រាប់លោក ជា សំអាន ថា នាងចង់​បើកកន្លែងរកស៊ីលក់ដូរមួយសមរម្យ ដើម្បី​បា​នប្រាក់ចិញ្ចឹមកូន ។ ពេលនោះ លោក ជា សំ​អាន បានផ្តល់លុយកាក់ឲ្យនាង ទូច រស្មី ជួល​ផ្ទះដែលមានទីតាំងនៅក្នុងបុរីសេវិនវិឡា ស្ថិត​ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (កន្លែង​កើត​ហេតុនេះ) បើកហាងលក់ទឹកដោះ​គោស្រ​ស់ ។លោក ជា សំអាន បានឲ្យបងប្រុសនាង ទូច​ច័ន្ទ រស្មី គឺ ឈ្មោះ ទូច សុធា ស្នាក់នៅ​បន្ទប់​មួ​យ និងជួយមើលការខុសត្រូវដែរ ហើយលោក ជា សំអាន ក៏ចេញចូលរស់នៅជាមួយនាង ទូច រស្មី ដូចប្តីប្រពន្ធស្របច្បាប់ទៅហើយ ។ ការរស់នៅជាមួយគ្នានេះនាង រស្មី បានកូន​១​ជាមួយលោក ជា សំអាន ។ ប៉ុន្តែរយៈពេល១​ឆ្នាំក្រោយមកនេះចំណងស្នេហាឥតខាន់ស្លានេះ ចេះតែមានភាពរកាំរកុះ និងឈ្លោះ​គ្នាញឹ​ក​ញាប់គ្រាន់តែមិនធំដុំទេ ។ លុះរសៀលថ្ងៃទី៩ កុម្ភៈ ២០១៨នាង ទូច រស្មី បានមកពីក្រៅដល់​​ផ្ទះ​(ហាង)ស្រាប់តែឃើញប្តីរបស់​នាងនៅក្នុង​បន្ទប់​ជាមួយស្រីក្មេងម្នាក់ ដែលនាងមិនបាន​ស្គាល់​ឈ្មោះទេ។ ប៉ុន្តែមានគេស្គាល់​ថា​ស្រី​ម្នា​ក់​នោះឈ្មោះ ស្រីរ័ត្ន ជាពិធីការិនី ។ ខណៈពេ​ល​ប្រពន្ធឃើញប្តីយកស្រី​មកដេកក្នុង​បន្ទ​ប់ក្នុ​ង​ផ្ទះដូច្នោះ ក៏កើតជាជំលោះរវាងប្តី និងប្រពន្ធ ហើយពេលនោះ(ស្រីរ័ត្ន)បានរំដោះខ្លួនចេញបាត់ទៅ ។

ពេលនាងឈ្លោះជាមួយប្តីដំបូងប្តីនាងឆ្លើយបដិសេធថា នេះមិនមែន​ជាស្រីយកមក​ដេក​រួម​ភេទជាមួយគ្នាទេ គឺជាស្រីម៉ាស្សា ដែលគាត់​ហៅ​មកឲ្យធ្វើ​សសៃ​ឲ្យ ។ ទោះជាយ៉ាង​ណាប្តី​ប្រពន្ធបានទាស់សម្តីគ្នាកាន់តែតានតឹង និង​ស្រែក​ឡូឡាប្រវាយប្រតប់គ្នាពេញផ្ទះ។ ពេល​នោះ​លោក ទូច សុធា ត្រូវជាបងបង្កើតនាង ទូច រស្មី ឮក៏ចេញពីបន្ទប់​ឃើញហេតុការណ៍​ដូច្នោះ​ក៏ស្ទុះទៅឃាត់អ្នកទាំងពីរ និងបានទៅ​ចា​ប់​លោក ជា សំអាន ការពារខ្លាចប្រើអំពើ​​ធ្ង​ន់ធ្ងរណាមួយទៅលើប្អូនស្រី ។ ស្របពេលលោ​ក ទូច សុធា ចាប់ដៃលោក ជា សំអាន ជាប់ នា​​ង ទូច រស្មី ស្ទុះទៅទាញបានកាតូ​ទឹកជ័រ​ស​ម្រាប់ស្រោចផ្កា វាយទៅលើក្បាលប្តី​បណ្តា​ល​ឲ្យ​បែកឈាមដេរបីបួនថ្នេរ ។

ពាក្យពេជន៍ដែលសាច់ញាតិនាង រស្មី បានរៀ​ប​រា​ប់​ខាងលើនេះ គឺពួកគាត់បានមកពី​សម្ដីផ្ទា​ល់មាត់របស់នាង រស្មីដែលបានឆ្លើយបំភ្លឺនៅ​ចំពោះ​មុខតុលាការ ដែលមានមេធាវីការពារក្តី​អង្គុយស្តាប់ផងដែរ ។

ប្រភព័ត៌មានបន្តថា រឿងប្រពន្ធយកកាតូទឹក​ជ័រវាយក្បាលប្តី បែកឈាមក្បាបន្តិច​បន្តួច​ប​ណ្ណឹ​ង ខណៈពេលទាន់ប្តីកំពុង​យកស្រី​មក​ដេ​កក្នុងផ្ទះ វាគ្មានរឿងធ្ងន់ធ្ងរទេ ហើយក៏​គ្មា​ន​កា​រប្តឹង​ឲ្យប្រពន្ធ និងបងថ្លៃជាប់គុកដែរ ។ប៉ុន្តែ​ដោយ​សារលោក ជា សំអាន ខ្មាស់គេ និងមាន​សំអាងលោកធំបម្រើការងារនៅសាលាឧទ្ធរណ៍ម្នាក់ជួយអន្តរាគមន៍ពីក្រោយ បានជារឿង​នេះ​ធ្វើឲ្យលោក ជា សំអាន ឆេះដុំនិង​បាន​ទៅ​ដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចកងរាជធាវុធហត្ថរាជធានីភ្នំពេញ ឲ្យចាប់ប្រពន្ធ និងបងថ្លៃនាំ​ទៅ​ចាត់ការតាមផ្លូវច្បាប់តែម្តង ៕