សំណុំ​រឿង​រំលោភ​សេព​សន្ថវ:​មួ​យ​ករណី ត្រូវ​បាន​លោក មឿង សារុន អធិការ​ស្រុក​សំរោង មិន​កសាង​បញ្ជូន​ទៅ​ថ្នាក់​លើ​

ខេត្តតាកែវ៖ សំណុំ​រឿង​រំលោភ​សេព​សន្ថវ:​មួ​យ​ករណី ត្រូវបានលោក មឿង សារុន អធិការ​ស្រុក​សំរោង មិន​កសាង​បញ្ជូន​ទៅ​ថ្នាក់​លើ​ទេ ហើយ​បែ​ជា​ផ្អឹប​ទុក ជាថ្នូរ​និង​កៅអីចំនួន​៣០​ពី​ជនសង្ស័យទៅវិញ ។ ករណី​រំលោភ​សេពសន្ថវ:​មួយ​ដែល​កើតឡើង​កា​ល​ពី​ដើមឆ្នាំ២០១៦ នៅក្នុងភូមិកន្សោម​ក្លែ​ង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដែល​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ខ សច បច្ចុប្បន្ន​រៀន​ថ្នាក់​ទី​១០ នៅវិទ្យាល័យ AOG តាយឹង យោង​តាមសម្តីម្តាយរបស់ក្មេងស្រីរងគ្រោះឈ្មោះ ហួត ខុន បានឲ្យដឹងថា កូនស្រីរបស់​គាត់ត្រូវ​បាន​ជន​សង្ស័យ​នៅ​ផ្ទះ​ក្បែ​គ្នា​រំលោភ​បាន​ស​ម្រេ​ច​ចំនួន​២​ដង លើក​ទី​១ ក្នុង ខែ១១ចុ​ង​ឆ្នាំ​២០​១៦ ខណៈ​ពេល​ដែល​កូន​គាត់​ទៅ​បេះផ្លែ​ក្រសាំង​នៅ​ទួល​ខាង​ក្រោយ​ភូមិ នឹង​លើក​ទី២ ដើម​ឆ្នាំ​២០១៧ នៅ​ខាង​ក្រោយ​ផ្ទះ ហើយ​បាន​គម្រាម​កូន​ស្រី​របស់​គាត់​មិនអោយ​ប្រាប់​នរ​ណា​​ទេ បើហ៊ាន​ប្រាប់គេ​នឹង​សម្លាប់​ចោល​ទាំ​ង​អស់ ដែលជនសង្ស័យឈ្មោះ ឡី អាយុ២៥ ឆ្នាំ ជាអ្នករស់នៅក្បែគ្នា ។

គាត់​បន្ត​ទៀត​ថា គាត់អត់​បាន​ដឹង​ទេ​រឿង​នេះ​ទាល់​តែកូន​ស្រី​របស់​គាត់​ពោះ​ធំ​ជិត​គ្រប់​ខែ​ទៅ​ហើយ​ទើប​គាត់​ដឹង ហើយគាត់បាន​យក​កូន​គា​ត់​ទៅលួច​លាក់​ឆ្លង​ទន្លេរ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត្រ ដោយសំរាលបានកូនស្រីមួយ ហើយ​ប​ច្ចុ​ប្បន្ន​នេះ​កូន​ស្រី​នេះ​មាន​អាយុ​៣​ខែ​ទៅ​ហើ​យ ក្រោយពេលបែកធ្លាយគាត់បានទៅដាក់ពាក្យបណ្តឹងនៅអធិការស្រុកសំរោង ហើយរហូត​ម​ក​ទល់​ពេល​នេះ​ខាង​អធិការ​នៅ​មិន​ទាន់មាន​ចំ​ណាត់ការបែបណាទៅលើជនសង្ស័យនៅឡើយ ហើយបែជាផ្អឹប​សំណុំ​រឿង​របស់​គាត់​មិន​បញ្ជូន​ទៅ​ថ្នាក់​លើ​ទៀត ដោយ​ក្នុង​ពាក្យ​បណ្តឹ​ង​គាត់ទាម​ទា​សំណង​ចំនួន​៥​ពាន់​ដុល្លារ​​នឹង​អោយ​សមត្ថកិច្ច​អនុវត្ត​ទៅតាម​ច្បាប់​ទៅ​លើ​ជន​សង្ស័យ ។

មន្ត្រី​ជំនាញ​ព្រហ្ម​ទណ្ឌ នៃអធិការ​ស្រុក​សំរោង​ជា​ច្រើន​នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ តាមពាក្យ​បណ្តឹង​ខាង​លើគឺមន្ត្រីជំនាញ​បានធ្វើការ​សួរ​ចម្លើ​យ​ទៅ​លើ​ជន​សង្ស័ នឹងតាមសម្តី​របស់​ក្មេង​ស្រី​រង​គ្រោះ គឺ​អាច​សន្និដ្ឋាន​បាន​ថា ជន​សង្ស័យ​ពិត​ជា​បាន​រំលោភទៅលើក្មេង​ស្រី​រង​គ្រោះ​ពិត​មែន នឹងមានអង្គ​ហេតុគ្រប់គ្រាន់​អាច​ឃាត់​ខ្លួន​បញ្ជូន​ទៅសាលាដំបូង​ខេត្ត​តាកែវ​បា​ន ប៉ុន្តែសង្ស័យលោក មឿង សារុន អធិការ​ស្រុ​ក​សំរោង មានការត្រូវរ៉ូវ​គ្នាជាមួយ​ជនសង្ស័យ ទើបមិនអោយពួកគាត់បញ្ជូនសំណុំរឿងទៅ ហើយនិយាយថាភស្តុតាងមិនទាន់មានគ្រប់គ្រាន់ដើម្បីធ្វើការបញ្ជូនបាន ប៉ុន្តែលោកអធិ​ការ​ក៏មិន​បានអោយមន្ត្រី​ជំនាញបន្ត​នីតិវិធី ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​ទៀត​ដែរ ។

ពាក់​ព័ន្ធ​បញ្ហា​ខាង​លើ​នេះ មិនអាចសុំការ​បំភ្លឺ​​ពី​លោក មឿង សារុន អធិការ​ស្រុក​សំរោង បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​ខល​ពុំ​ចូល។ ចំណែក​លោក សួន ផុន ស្នងការរង​ទទួល​បន្ទុ​ក​ផែនយុត្តិធម៌​កណ្តាល​នៃស្នងការនគរ​បាល​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ករណីខាងលើ​ជាករ​ណី​បទ ឧក្រឹត​ព្រោះ​ក្មេងស្រីរងគ្រោះ​គឺ​ជា​អនិ​តិ​ជន ចំពោះ​មន្ត្រីនគរបាល​យុត្តិធម៌​ដែល​មិន​មានចំណាត់ការរឺឃុបឃឹតជាមួយជនសង្ស័យ នឹងមិនបញ្ជូនសំណុំរឿងមកថ្នាក់លើដើម្បីស៊ើបអង្កេតនឹងស្រាវជ្រាវបន្តរគឺខុសធ្ងន់ធ្ងរខ្លាំងណា​​ស់សម្រាប់ខ្លួនជាមន្ត្រីយុត្តិធម៌ ហើយ​លោ​ក​​នឹង​ធ្វើការ​ស្រាវ​ជ្រាវ​ស៊ើបអង្កេតនៅ​លើ​សំ​ណុំ​​​រឿងនេះ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បា​ប់។

យោង​តាម​ប្រភព​បែកធ្លាយ​ពីអធិការ​ស្រុក​សំ​រោ​ង បានឲ្យ​ដឹងថា សំណុំ​រឿង​នេះ​លោក​អធិ​កា​​រ​ស្រុកសំរោង បាន​ទទួល​សំណូក​ពីជន​ស​ង្ស័យចំនួន៣០ ​ដែល​ភាគី​ជន​សង្ស័យ​បាន​យក​មក​អោយអធិការដ្ឋាន​នៅដើម​ឆ្នាំ​២០១៨​នេះ ដែល​មាន​លោក វង់ ង៉ែត អធិការង​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់ចរាចរណ៍​ជា​អ្នក​ទទួល​ពី​ភាគី​ជន​សង្ស័យ ៕ អត្ថបទ & រូបភាព ដោយ៖ សុខន


Khmer Hot News