ពិត​ជា​អស្ចារ្យ​​បន្ទប់​មើល​កុន មាន​ដាក់​សុទ្ធ​តែ​ពូក​ដេក​

​ភ្នំពេញ៖ កម្លាំង​នគរបាល​ខណ្ឌ​ចំការ​មន​ស​​ហ​ការ​ជា​មួយ​នគរបាល​មូល​ដ្ឋាន នៅ​រសៀ​ល​ថ្ងៃ​ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដឹកនាំដោយ​តំណាង​អយ្យការ បានចុះ​ទៅត្រួត​ពិនិត្យ​មើល​នៅ​ទី​តាំង Home Cinema មួយកន្លែង ស្ថិត​នៅ​ផ្ទះ​លេខ S-32 ផ្លូវស៊ីលវ័រ ភូមិ៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ​ ដើ​ម្បី​ស្នើ​សុំម្ចាស់ទីតាំងឲ្យបង្ហាញច្បាប់អាជីវកម្ម តើមានច្បាប់ដែរឬទេ?

នៅ​ពេល​សមត្ថកិច្ច​ចុះ​ពិនិត្យ​នៅ​ខាង​ក្នុង​បន្ទប់​មើល​កុននី​​មួយ​ៗ ឃើញ​ថា មានសុទ្ធតែ​ដាក់​​ពូកដេកទៀតផង ហើយភាគច្រើនបំផុតនោះ ជាកន្លែងប្រមូលផ្តុំដោយក្រុមយុវវ័យ (សិស្ស​សា​លា​) ទាំង​ស្រី​ទាំង​ប្រុស និងខ្លះទៀតជា​ស​ង្សារ បាន​ចូល​ទៅ​មើល​កុន ក្នុង​បន្ទប់​បិទ​ជិត​នេះ ។ យ៉ាង​ណា​ក៏​ដោយ សម្រាប់​ក្រុម​យុវ​វ័យ​មិន​ទាន់​គ្រប់​អាយុ ដែលសមត្ថកិច្ច​បាន​ឆ្មក់​ចូ​ល​ទៅ​ឃើញ​​នោះ គ្រាន់​តែ​ហៅអាណាព្យា​បា​ល​មកធានាតែប៉ុណ្ណោះ រួចអនុញ្ញាត​ឲ្យ​ត្រឡ​​ប់​ទៅផ្ទះ​វិញ។ សម្រាប់​ករណី​នេះ សមត្ថកិច្ចមិន​ទាន់​​បានបញ្ជាក់ថា តើទីតាំងអាជីវកម្ម​មួយ​នេះ​ មាន​ច្បាប់​ទម្លាប់ ឬ​យ៉ាង​ណា​នោះទេ?