សមត្ថកិច្ច​បញ្ជូន​ខ្លួន​តា​ចាស់​ចាប់​​រំលោភ​​ចៅ​ស្រី​​ប​ង្កើត​ទៅ​តុលាការ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ កុម្ភៈ ឆ្នាំ២០​១​៨​ នេះ សមត្ថកិច្ច​ព្រហ្មទណ្ឌខណ្ឌ​ឬស្សីកែវ​បា​ន​បញ្ជូន​ខ្លួន​បុរស​​វ័យ​​ចំណាស់​​ម្នាក់ ក្រោយ​​ពី​ផឹក​​ស្រា​​ស្រវឹង​​បាន​​ធ្វើ​​ស​ក​ម្មភាព​​ចាប់​​អូស​​ដៃ​ចៅ​​ស្រី​​បង្កើត​​របស់​​ខ្លួនយក​ទៅ​រំលោភ ទៅកា​ន់​​​សា​លា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីចាត់​ការ​បន្ដ​តា​ម​នីតិវិធី ។ សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា បុរសវ័យ​ចំណាស់​មាន​ឈ្មោះ​សុខ សារី អាយុ​៧៨​ឆ្នាំ មុខរបរនៅផ្ទះ។

គួររំលឹកថា ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំ​ងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ក្រោយធ្វើសកម្មភាពចាប់រំលោភចាប់បង្កើតខ្លួន នៅចំណុចផ្ទះ​ជួ​ល តាមបណ្តោយផ្លូវ​១​៣ ក្រុម៥ ភូមិបាក់​ទូ​ក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ស្រាប់តែពេល​ដែលកំពុងធ្វើ​សកម្មភាព​ម្ដាយក្មេងស្រីរងគ្រោះ​មក​ទាន់​បាន​សុំអង្វរ​ឪពុក​ក៏បញ្ឍប់​សកម្មភាព​ហើយ​ដើរ​ចេ​ញ​បាត់ លុះ​ម្ដាយ​​ទ្រាំ​​នឹង​​ទង្វើ​រ​បស់​​ឪពុក​​រូប​នេះ មិន​បាន​​ក៏​​សម្រេច​​ដឹក​​ដៃ​​ក្មេង​​ស្រី​រង​គ្រោះ​ទៅ​ដាក់​ពាក្យ​បណ្តឹង​​ឱ្យ​​ស​មត្ថកិច្ច​ជួយ​អន្តរាគ​មន៍​ចាប់ខ្លួនយកទៅ ចាត់ការតាមច្បាប់ ៕