ចាប់​​ខ្លួន​​ជន​ជាតិ​​ចិន​៩នាក់ ជាប់​សង្ស័យ​​ករណី​ប្លន់ ហាង​​លក់​​សៀវភៅ​មួយ​កន្លែង​បណ្តាល​​ឲ្យ​ជន​ជាតិ​ខ្មែរ​ម្នាក់​បាន​ស្លាប់​

ភ្នំពេញ៖​ កាល​ពី​វេលា​ម៉ោង​១​​យប់​រំលង​អធ្រា​ត​ឈានចូល​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​មុខ​​ច្រក​ចូល​​បុរី​​ញូ​​ថោ​ន ភូមិ​​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ។ កម្លាំង​នគ​រ​បាល​ខណ្ឌ​ដើរល្បាត បានប្រទះឃើញ​ជន​ជា​តិ​ចិន២នាក់ កំពុង​ជិះ​ម៉ូតូ​ សមត្ថកិច្ចសង្ស័​យ​ក៏ហៅ​ឆែកឆេរ ស្រាប់​រកឃើញ​កាំភ្លើងខ្លី​១​ដើ​ម ម៉ាក៥៩​នៅក្នុង​កាបូបស្ពាយ ក៏ធ្វើការ​ឃាត់​ខ្លួន​តែ​ម្តង ។ លុះព្រឹក​ឡើងកម្លាំង​​នគរ​បា​ល​ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ សហការ​​ជា​មួយ​កម្លាំង​នគរបាល​ផ្នែក​អន្តោ​​ប្រវេ​ស​​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​​ឃាត់​ខ្លួន​​ជន​ជាតិ​​ចិន ដីគោក៧​នាក់​បន្ថែម​ទៀត​សរុប ៩​នាក់។

ជន​​ដែល​​ឃាត់​ខ្លួន​​បាន​​កាល​ពី​​យប់​​ឈ្មោះ Dai Xun ភេទ​ប្រុស​អាយុ៣៧ឆ្នាំ​កាន់​លិខិតឆ្លង​ដែ​ន EA926438 និង​ឈ្មោះ Pu yijiang ភេទ​ប្រុស​អាយុ៣០ឆ្នាំ​គ្មាន​លិខិតឆ្លងដែន កាន់​អាវុ​ធខ្លី១ដើម​ម៉ាក៥៩ ។ អ្នក​​ទាំង​ពីរ​​ស្នាក់​​ផ្ទះ​ជួល ក្នុង​​បុរី​​ញូ​​ថោ​ន កន្លែង​កើត​ហេតុ។ ចំណែក​៧​នាក់​​ទៀត ដែល​​កម្លាំង​​បន្ត​​ស្រាវ​ជ្រាវ​​ឃាត់​ខ្លួន​នោះ​​មិន​ទាន់​​ស្គាល់​​អត្ត​សញ្ញា​ណ​​នោះ​ទេ ៕