ម្តាយ និង​កូន​ស្រី​២​នាក់​ស្លាប់​នៅ​ក្នុង​ភ្នក់​ភ្លើង ខណៈ​លង់​លក់​ក្នុង​ដំណេក

ខេត្តឧត្តរមានជ័យ៖ នៅ​យប់​រំលង​អាធ្រាត ថ្ងៃ​សុក្រ ៩រោច ខែ មាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូ​វ​នឹង​ថ្ងៃ​ទី​៩ ខែកុម្ភៈឆ្នាំ២០១៨ មានករណី​អគ្គិ​ភ័យ​បាន​ឆាប​ឆេះ​តូប​លក់​ឥវ៉ាន់​ចាប់​ហួយ​១​ក​ន្លែ​ង ស្ថិត​នៅ​ភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រ​ពាំ​ងប្រាសាទ ខេត្តឧត្តរមានជ័យបានបណ្តា​ល​​​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់ នៅ​នឹង​កន្លែង​ភ្លាម ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ១-ឈ្មោះ ថង់ ហូវ ភេទស្រី អាយុ៤២ ឆ្នាំ ,២-ឈ្មោះ ចាន់ លីហ្សា ភេទ ស្រី អាយុ ១៣ ឆ្នាំ (ត្រូវជាកូនបង្កើត) ,៣-ឈ្មោះ ចាន់ លីតា ភេទ ស្រី អាយុ ០៧ ឆ្នាំ (ត្រូវជាកូនបង្កើត)អ្នក ។​ទាំ​ង​៣​នាក់ រស់​នៅ​ភូមិ-ឃុំ​កើត​ហេតុ ខាង​លើ​។ សមត្ថកិច្ចបន្តថា ទំហំនៃការខូចខាតរួចមាន ៖ តូបលក់ឥវ៉ាន់ ចាប​ហួយទំហំ ០៥m x ០៧m និងសម្ភារះទ្រព្យសម្បត្តិនៅក្នុងតូបត្រូវឆេះខូចខាតទាំងស្រុង ។

បើតាមការស្រាវជ្រាវ ត្រួតពិនិត្យ​របស់​សមត្ថ​កិ​ច្ចបាន​អោយ​ដឹង​ថា ករណីនេះ​បណ្តាល​មក​ពី​ផ្ទុះ​សេ​ខ្សែ​ភ្លើង ទើប​បង្ក​អគ្គិភ័យ ឆាបឆេះ​តែ​ម្ដ​ង នៅ​គ្រា​ដែល​ម្ចាស់​ផ្ទះ​កំពុង​តែដេកលង់​លក់​យ៉ាង​ស្រួល​រហូត​ដល់ រហូត​ដល់​អណ្ដាត​ភ្លើង​បង្ក​ឡើង​យ៉ាង​សន្ធោ​សន្ធៅ​រហូត​ដល់​ជនរង​ជា​ម្ចាស់​ផ្ទះ​រត់​ចេញ​មិន​រួច ទើប​បណ្ដាល​អណ្ដា​ត​ភ្លើងឆាបឆេះទាំម្ដាយនិងកូនស្លាប់នៅក្នុងភ្នួកភ្លើង​តែ​ម្ដង ។ នៅ​ក្នុង​ពេល​ដែល​កំពុង​តែ​អណ្ដាត​ភ្លើង​កំពុង​តែ​លេប​ត្របាក់ កម្លាំង​អធិការ​នគរបាល​ស្រុក ក៏​បាន​ដឹក​​នាំ​កម្លាំង​ចុះ​អន្តរាគមន៍​ពន្លត់​ដោ​យ​ប្រើ​ប្រាស់​ទឹក​អស់​៣​ឡាន ទើប​អគ្គី​ភ័យ​រលត់​ទៅ តែអកុសល្យ​មិន​អាច​ជួយ​សង្គ្រោះ​ម្ចាស់​ផ្ទះ​បាន​ទាន់​ពេល​វេលា ៕