ជន​ជាតិចិនចំនួន​៤២​នាក់ជិះឡាន​ មក​ផ្ទុះ​ការ​តវ៉ា​រឿង​ ថៅកែមិនបើកប្រាក់ខែនៅភ្នំពេញ

ភ្នំពេញ៖ ជន​ជាតិ​ចិន​ចំនួន ៤២នាក់បាន​ផ្ទុះ​កាត​វ៉ា នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន និង ខាង​មុខ ការិយាល័យ​ទី​ប្រឹក្សា ពណិជ្ជកម្ម សេដ្ឋកិច្ច របស់​ស្ថាន​ទូត ចិន ក្រោយ​ពី​ថៅ​កែ​មិន​បើក​ប្រាក់​ខែ​អោយ ។​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​សុក្រ ៩រោច ខែ​មាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ចំណុច​ខាង​មុខ ការិ​យា​ល័យទីប្រឹក្សា ពណិជ្ជកម្ម សេដ្ឋកិច្ច របស់​ស្ថានទូត ចិន ស្ថិតក្នុង ភូមិ៨ ក្រុម៧៦ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស (៩៣) សង្កាត់ទន្លេ​បា​សាក់ ខណ្ឌចំការមន ។

លោក វរៈសេនីយ៍ទោ ជា ចិត្រា នាយការិយា​ល័​យ​ស៉ើបអង្កេត និង អនុវត្តនិតិវិធី នៃក្រសួង​មហាផ្ទៃ បានប្រាប់អោយដឹងថា ជនជាតិចិន​ទាំ​ង ៤២នាក់ខាងលើគឺជាកម្មករ ដែលធ្វើកា​នៅ​ក្រុមហ៊ុន HUA SHI នៅខេត្តព្រះសីហនុ បានសម្រេចចិត្តឡើងមកភ្នំពេញ ផ្ទុះកាតវ៉ា នៅខាងមុខស្ថានទូតចិន និង ការិយាល័យ​ទី​ប្រឹក្សា ពណិជ្ជកម្ម សេដ្ឋកិច្ច របស់ស្ថានទូត ចិន អោយជួយរកយុត្តិធម៍ ក្រោយពីថៅកែមិន​បានបើកប្រាក់ខែអោយ ក្នុងម្នាក់ពី៣ខែ ទៅ៥​ខែ ។

បុរសម្នាក់ដែលអះអាងថាខ្លួនជាកម្មករ​បានឲ្យ​ដឹង​ថា ថៅកែរបស់ពួកគេមិនបានបើកប្រាក់ខែ ក្នុងម្នាក់ៗ ពី ៣ខែ ទៅ ៥ខែមកហើយ ពោល​គឺ​​តម្លៃពលកម្មក្នុងម្នាក់ៗ ៦០ដុល្លា ក្នុងមួយ​ថ្ងៃ ។ បច្ចុប្បន្ន​ជន​ជាតិ​ចិន​ទាំង ៤២​នាក់ ត្រូវបាន​តំណាង​ការិយាល័យ​ទី​ប្រឹក្សាពណិជ្ជកម្ម សេដ្ឋ​កិច្ច របស់ស្ថានទូត ចិន អោយចូលដើម្បី​រកធ្វើ​កា​ដោះ​ស្រាយ ៕