ម្តាយ ថោង សារ៉ាត់ បាន​ប្តឹង​សុំ​ស្រូប​ទោស នៅ​តុលាការ​ក្រុង​ភ្នំពេញ

ភ្នំពេញ៖ លោក លាង សំណាត់ ចៅក្រម​ជំនុំ​ជម្រះ ​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ឆ្នាំ​២០១៨ បា​ន​បើក​សវនាការ​លើបណ្តឹង​ប្តឹង ​សុំ​ស្រូប​ទោ​ស របស់ជនជាប់ ចោទ កែវ សារី ម្តាយជនជាប់ ចោទថោង សារ៉ាត់ ជាប់ចោទចំនួន​ពី​បទ​ល្មើ​ស ទី១-កាន់កាប់អាវុធខុសច្បាប់ តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ សាលក្រមសាលា​ដំ​បូងរាជធានីភ្នំពេញបានផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ កាលពីថ្ងៃទី១៥​មិថុនាឆ្នាំ២០១៥។ និង​២-បទ ជំនួញ​ឥទ្ធិ​ពល​សកម្ម តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ ផ្តន្ទាទោសដាក់​ពន្ធ​នាគារ​២ឆ្នាំ កាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៦ ។ ចំពោះ​ជនត្រូវចោទ​ប្រឈម​មុខ​ជាប់​ពន្ធ​នាគារ​៤​ឆ្នាំ​និង​៦​ខែ ក្រោយ​ទទួល​ទ័ណ្ឌ​កម្ម​ជាប់​ពន្ធ​នាគារនេះ ជនជាប់ចោទបានប្ដឹងស្រូបទោស ហេតុ​ដូច្នេះ​ហើយ​ទើប​តុលាការ​ជម្រះ​លើ បណ្ដឹ​ង​សុំ​ស្រូប​ទោស ។

ទោះ​ជា​យ៉ាង​ណា សំណុំរឿងនេះ​ត្រូវ​តុលាការ​លើក​ពេល​ទៅ​ប្រកាស​សាលក្រម​លើ​បណ្តឹង​សុំស្រូបទោស របស់ជនជាប់ចោទ កែវ សារី នៅរសៀលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៨ខាងមុខនេះ ៕