នគរបាល​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវ​ភេទ​ឃាត់មនុស្ស​៩​នាក់

ភ្នំពេញ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្សនិងអនិតិជនសហការជាមួយអង្គការNGOនិងនគរបាលប៉ុស្តិ៍ ដោយមានការ​សម្រប​សម្រួល​ដោយព្រះរាជអជ្ញារង កុល ប៊ុន បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​ទី​តាំង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង យីហោ ម៉ាស្សា​ខ្មែរ​បុរាណ ដែល​មាន​ទី​តាំង​នៅផ្ទះលេខ២​៥​៤ ផ្លូវ​លេខ​៣៧១ ក្បាល​ទំនប់​​ សង្កាត់បឹងទំពុន២ ខណ្ឌមា​ន​ជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៦ ខែគុម្ភះ ឆ្នាំ២០១៨ និងឃាត់ខ្លួនមនុស្ស៩នាក់ក្នុងនោះមានបុរសជាភ្ញៀវចំនួន៣នាក់ផងដែរ។

នារី​ម៉ាស្សា​ទាំង​នោះ​ទី​១​ឈ្មោះ ដ.ស.ព. ភេទស្រីអាយុ៣៥​ឆ្នាំ ទី២ឈ្មោះ ព.ត.អ.ន ភេទស្រីអាយុ៣៥ឆ្នាំ ជាម្ចាស់ទីតាំ​ង ទី៣ឈ្មោះ ជីវ សូនី ភេទស្រីអាយុ២៤ឆ្នាំ ទី៤ឈ្មោះស.​ខ.​ស.វ.ន ភេទស្រីអាយុ២២ឆ្នាំ ទី៦ឈ្មោះឡ.ង.ស ភេទស្រី​អាយុ២៣ឆ្នាំ ដោយឡែកបុរសចំនួន៣នាក់ទៀតជាភ្ញៀវមិនត្រូវបានស្គាល់អត្តសញ្ញានទេ ។

សមត្ថកិច្ច​បានអោយដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំងខាងលើ​នេះ មាន​ការ​ដឹក​នាំ​ដោយ​លោកវីរះសេនីយ៍ឯក ឆានវុធ នាយកការិយាល័យនិងនាយកដ្ឋានកាជូញដូរមនុស្សនិងអនិតិជន រូមទាំងកាន់ វណ្ណារិទ្ធ អនុប្រធាន​នា​យក​ដ្ឋាន ដោយមានការចូលរូមដោយអង្គការ NGO និងមានការសម្របសម្រួលដោយលោកកុល ប៊ុន ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងរាជធាភ្នំពេញ។

សមត្ថកិច្ច​បាន​បន្ត​ថា ដោយ​មាន​ការ​រាយការសម្ងាត់ពីប្រជាពលរដ្ឋ​ ទើបកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការចុះបង្ក្រាបទីតាំងខាងលើនិងឆែកឆេឃើញមានស្រោមអនាម័យប្រើប្រាស់រួចជាច្រើនទើបកម្លាំងនគរបាលឃាត់ខ្លួនមេកានិងនារីៗទាំងនោះតែម្តង។ ក្រោ​យ​ពីឃាត់ខ្លួនប្រុសស្រីទាំង៩នាក់ត្រូវបានកម្លាំងនគរបាលបាន​បញ្ជូនទៅមន្ទីរការប្រឆាំងកាជួញដូរមនុស្សនិងអនិតិជនដើម្បីធ្វើការសាកសួបន្ត​ ៕