ទី​តាំង​ខារ៉ាអូ​ខេ​បង្ក​បញ្ហា​សម្លេង​រំខាន​ដល់​អ្នក​ជិត​ខាង អាជ្ញាធរចុះបិទទ្វារ​

ភ្នំពេញ៖ គណ:​បញ្ជា​ការ​ឯក​ភាព​រដ្ឋ​បាល​ខណ្ឌ​សែន​សុខ​នៅ​វេលា​ម៉ោង០៨ និង​ ៣០នាទី​យ​ប់​ថ្ងៃ​ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ហោ វាស​នា អភិបាល​រងខណ្ឌបាន​ដឹកនាំ​កម្លាំងចុះ​ត្រួត​ពិនិត្យ​បិទ ទីតាំង​អាជីវកម្ម​ខារ៉ា​អូខេគ្រួសារ​យី​ហោ “ឌឹបបែលយូ” ដែល​មានម្ចាស់ឈ្មោះ ឡុ​ង សំណា​ង ស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ​២០​១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ដែលមាន​បណ្តឹង​រប​ស់​ប្រជាពលរដ្ឋរស់​នៅជិតខាងក្នុ​ងករណីប​ង្ក​សម្លេងរំខានផ្សេងៗ ហើយកន្លងមក​អាជ្ញាធ​រ​ខណ្ឌបានចុះពិនិត្យ និងធ្វើកំណត់​ហេតុណែ​នាំ​អោយម្ចាស់​ទីតាំងធ្វើការកែ​សម្រួល​បញ្ហា​សម្លេង​រំខាន​ចំនួន ០២​លើក​រួច​មក​ហើយ ប៉ុន្តែ​មិន​អនុវត្តតាមការណែនាំរបស់អាជ្ញាធរឡើយ ។

ជាលទ្ធផលពិនិត្យឃើញថា ទីតាំងអាជីវកម្ម​ខា​រ៉ា​អូខេ​ខាងលើ​កំពុងដំណើរ​ការ​បង្ក​សម្លេង​ដ​ដែ​ល មានលិខិត​អនុញ្ញាតប្រកប​អាជីវកម្ម​ផុត​សុ​ពល​ភាព ហើយពុំ​មានលិខិត​អនុញ្ញាត​ទីតាំង​ប្រកប​អាជីវកម្ម​ពី​សាលារាជធានីភ្នំពេញឡើយ ដូចនេះ អាជ្ញាធរខណ្ឌសែនសុខ​សម្រេចបិត​ទី​តាំង​អាជីវកម្មខារ៉ាអូខេខាងលើនេះតែម្តង ៕